Tuesday , March 19 2024

ការពារប្រសើរជាងព្យាបាល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ការពារប្រសើរជាងព្យាបាល ៖ ការ​ទប់​ស្កាត់​មុន​ប្រសើរ​ជាង​ការ​ដោះស្រាយ ។

ការពារប្រសើរជាងព្យាបាល – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ការពារប្រសើរជាងព្យាបាល

ហេតុការណ៍​អ្វី​ដែល​គេ​បាន​ដឹង​មុន​ថា​នឹង​មាន​ផល​អាក្រក់​ជា​វិជ្ជមាន​នោះ គេ​ត្រូវ​ទប់​ស្កាត់​វា​ឲ្យ​បាន​មុន​វា​កើត​ឡើង ។ ដូច​ជា​ដឹង​ថា ៖

  • បើ​គ្មាន​អនាម័យ​នឹង​មាន​ជំងឺ
  • បើ​មិន​អប់រំ​កូនចៅ​ឲ្យ​ល្អ​នឹង​ជាប់​គុក
  • បើ​មិន​ធ្វើ​របង​ការពារ​ភូមិស្ថាន​នឹង​បាត់​បង់​ទ្រព្យសម្បត្តិ
  • បើ​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ចរាចរ​នឹង​មាន​គ្រោះថ្នាក់
  • បើ​មិន​រៀន​សូត្រ​នឹង​ប្រឡង​ធ្លាក់

ដូច្នេះ គេ​ត្រូវ​ការពារ​មុន កុំ​ឲ្យ​មាន​ជំងឺ កុំ​ឲ្យ​ជាប់​គុក កុំ​ឲ្យ​ចោរ​លួច កុំ​ឲ្យ​គ្រោះ​ថ្នាក់ កុំ​ឲ្យ​ប្រឡង​ធ្លាក់ ។ ព្រោះ​ថា បើ​បណ្ដោយ​ឲ្យ​ផល​អាក្រក់​កើត​ឡើង​ទើប​ព្យាបាល ឬ​ដោះស្រាយ​តាម​ក្រោយ​នោះ នាំ​ឲ្យ​ខាត​បង់​ប្រាក់​កាស និង​ខាត​បង់​ពេល​វេលា ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កកក៏បាយ មេម៉ាយក៏ស្រី – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *