Tuesday , April 20 2021

ឥទ្ធិពលសុរា – កំណាព្យខ្មែរ

ឥទ្ធិពលសុរា – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

ឥទ្ធិពលសុរា - កំណាព្យខ្មែរ

ឥទ្ធិពលសុរា – កំណាព្យខ្មែរ

មួយកែវព្រោកប្រាជ្ញស្រាចូលបាត់ខ្លាចលេងសើចសប្បាយ
ប្រឡែងមិត្តភក្តិរាក់ទាក់ក្អាកក្អាយពីរកែវប្រែក្លាយ
ជាស្រាយចិញ្ចើម ។
សម្តីប្រែកាចបីកែវកំណាចឫកពាសម្បើម
ដកដង្ហើមធំយក្សយំចាប់ផ្តើមបួនកែវជួយផ្សើម
ប្រែកាយវឹកវរ ។
ប្រាំកែវបង្ខំសំកុកសម្ងំអង្គុយលែងឈរ
កែវទីប្រាំមួយព្រឺព្រួយង៉ក់ងរវីវក់វឹកវរ
ភ្លូកភ្លឹកស្មារតី ។
ផឹកប្រាំពីរកែវធីងធោងគាស់ចែវកលខ្ពើមចំណី
គេរាំក្បាច់ប្រុសឯងខុសក្បាច់ស្រីឈរមិនជាប់ដី
ដេកដីរាំលេង ។
កែវទីប្រាំបីស្តីអស់ដឹងអ្វីគោះជើងតាមភ្លេង
កែវទីប្រាំបួនយល់ខ្លួនធំធេងដេកដីច្រៀងលេង
អសោចកេរ្តិ៍ឈ្មោះ ។
ដល់កែវទីដប់ជោរមិនព្រមចប់រង្គើរង្គោះ
ក្រហល់ក្រហាយគ្មានបាយក្នុងពោះភ្លេចគិតដល់យស
យកចង្អេរបក់ ។
កែវទីដប់មួយញាតិមិត្តជុំជួយយកទឹកបន្តក់
ស្លក់ស្លេកស្លោកថ្លើមដង្ហើមដង្ហក់ញាប់ញ័រដូចឆក់
ស្រាដក់ឆ្អល់ឆ្អែត ។
បើអ្នកផឹកស្រាផឹកគួរពិចារណ៍វាស់វែងសមហេតុ
ផឹកបានសប្បាយកុំក្លាយជាប្រេតផឹកដួលវាស់ម៉ែត្រ
គួរឈប់ផឹកស្រា ។
ផឹកមានសុខភាពផឹកស្គាល់ខ្ពស់ទាបផឹកប្រកបការ
ផឹកកាយមាំមួនធ្វើខ្លួនរាបសាផឹកចេះពិចារណ៍
ផឹករួមសប្បាយ ។
១០ផឹកអាហារឆ្ងាញ់ផឹករំលាយខ្លាញ់ផឹកថែរាងកាយ
ផឹកមានបញ្ញាភ្លឺថ្លាស្រស់ស្រាយផឹកស្រួលឆ្ងាញ់បាយ
ស្រាជាឱសថ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ឥទ្ធិពលសុរា – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *