គ្រឿងផ្សំអាហារខ្មែរ ៖ ស៊ុបមាន់ម្រេចខ្ចី សាច់មាន់ (ហាន់ជាដុំៗធំល្មម)ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ៦០ក្រាម (ហាន់បញ្ឆិតៗ)ម្រេចខ្ចី ៣០ក្រាម (បុកម៉ត់តិចៗ)ការ៉ុត ៤០ក្រាម (ហាន់ចំនិតៗ)ទឹក ១លីត្រម្សៅស៊ុប ២០ក្រាមប៊ីចេង កន្លះស្លាបព្រាបាយម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយទឹកត្រី ៣០មីលីលីត្រស្ករ កន្លះស្លាបព្រាបាយម្រេចខ្ចី ៣០ក្រាម …
អានបន្ត »សម្លម្នាស់សាច់មាន់ – ម្ហូបខ្មែរ
សម្លម្នាស់សាច់មាន់ និងមឹកមានរសជាតិផ្អែមបន្តិចរួមជាមួយរសជាតិសាច់មាន់និងមឹកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយសំបូរដោយជីវជាតិសំរាប់ទ្រទ្រង់ដល់រាងការ។ ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។ …
អានបន្ត »សម្លស្ពៃយូឆយសាច់មាន់ – ម្ហូបខ្មែរ
សម្លស្ពៃយូឆយសាច់មាន់ គឺជាមុខ ម្ហូបខ្មែរ មួយមុខដែលងាយស្រួលក្នុងការចម្អិនហើយមានភាពសាមញដែលប្រជាជនចូលចិត្តចម្អិនដើម្បីជាអាហារប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះវាមានរសជាតិឆ្ងាញ់។ ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយសាច់មាន់ ទឹកចំនួន៤កែវ សាច់មាន់កាត់ជាដុំចំនួន 0.5 kg …
អានបន្ត »សម្លតៅហ៊ូសាច់មាន់ – ម្ហូបខ្មែរ
សម្លតៅហ៊ូសាច់មាន់ និងស្ពៃបូកគោគឺជាអាហារសុខភាពហើយមានរសជាតិឆ្ងាញ់ ព្រមទាំងងាយស្រួលក្នុងការចម្អិន។ តៅហ៊ូត្រូវបានគេធ្វើឡើងពីសណ្តែកសៀងហើយវាមានប្រភពដើមពីប្រទេសចិន នៅក្នុងតៅហ៊ូសំបូរដោយជាតិប្រូតាអិន ជាតិដែក កាល់ស្យូមនិងវិតាមីនបេដែលមានសារសំខាន់ណាស់សម្រាប់ទ្រទ្រង់រាងកាយមនុស្ស។ ការសិក្សារាប់មិនអស់បានបង្ហាញថា ការបង្កើនការទទួលទានអាហារដែលធ្វើឡើងពីរុក្ខជាតិដូចជាតៅហ៊ូ អាចបន្ថយហានិភ័យនៃភាពធាត់ និងការស្លាប់ជារួមជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ។ វាក៏ជំរុញឲ្យយើងមានសុខភាពល្អ និងពង្រឹងសុខភាពសក់ បង្កើនថាមពល និងបញ្ចុះទម្ងន់ ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លតៅហ៊ូសាច់មាន់ …
អានបន្ត »សម្លត្រយូងចេកសាច់មាន់ – ម្ហូបខ្មែរ
សម្លត្រយូងចេកសាច់មាន់ ជាមួយខ្ទិះដូងគឺជាមុខ ម្ហូបខ្មែរ មួយមុខសាមញហើយប្លែកដែលប្រជាជនចូលចិត្តចម្អិនជាអាហារប្រចាំថ្ងៃ។ ចំណាំ៖ ត្រយូងចេក មានផ្ទុកទៅដោយជាតិដែក។ ជាតិដែក គឺជាសារធាតុរ៉ែដែលចាំបាច់ សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ ដូច្នេះ ការញ៉ាំត្រយូងចេក អាចទប់ស្កាត់ និងព្យាបាលបញ្ហាខ្វះគ្រាប់ឈាមបាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រយូងចេកសាច់មាន់ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួ៤ក្លែប ខ្ទឹមបារាំងតូចល្មមហាន់ជាបន្ទះៗចំនួន១ផ្លែ …
អានបន្ត »សម្លងាំង៉ូវមាន់ – ម្ហូបខ្មែរ
សម្លងាំង៉ូវមាន់ គឺជាមុខ ម្ហូបខ្មែរ ដ៏សាមញនិងងាយស្រួលចម្អិនបំផុត ប្រជាជននៅតាមជនបទតែងតែនិយមស្លសម្លនេះដើម្បីបរិភោគប្រចាំថ្ងៃព្រោះវាមានឱជារសឆ្ងាញ់និងងាយស្រួលក្នុងការស្វែងរកគ្រឿងផ្សំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លងាំង៉ូវមាន់ សាច់មាន់កាត់ជាដុំៗចំនួន១ចំហៀង ង៉ាំមង៉ូវកាត់ជាពីរចំនួន១ ខ្ទឹមសចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ចំហៀង ទឹកចំនួន៥កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច របៀបធ្វើ ដាក់សាច់មាន់ …
អានបន្ត »សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ
សម្លផ្លែស៊ូសាច់មាន់ គឺមុខ ម្ហូបខ្មែរ ដែលងាយស្រួលចម្អិនហើយមានឱជារសឆ្ងាញ់ពិសេសដែលប្រជាជនទូទៅចូលចិត្តចម្អិនសម្រាប់បរិភោគប្រចាំថ្ងៃ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្លែស៊ូសាច់មាន់ ទឹកចំនួន៤កែវ សាច់មាន់កាត់ជាដុំចំនួន 0.5 kg ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន២ផ្លែ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ ដាក់សាច់មាន់និងខ្ទឹមបារាំងចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរហូតដល់សាច់ឆ្អិនល្អ …
អានបន្ត »សម្លសាច់មាន់ស្លឹកម្រះ – ម្ហូបខ្មែរ
សម្លសាច់មាន់ស្លឹកម្រះ គឺជាមុខ ម្ហូបខ្មែរ មួយមុខដែលប្លែកដែលប្រជាជនភាគច្រើនមិនសូវស្គាល់ទេ ភាគច្រើនម្ហូបមួយមុខនេះត្រូវបានគេនិយមចម្អិននៅតែទីជនបទតែប៉ុណ្ណោះ វាមានរសជាតិល្វីងបន្តិចប៉ុន្តែវមានរសជាតិឆ្ងាញ់ម្យ៉ាងហើយវាងាយស្រួលចម្អិនទៀត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លសាច់មាន់ស្លឹកម្រះ ទឹកចំនួន៤កែវ សាច់មាន់កាត់ជាដុំចំនួន 0.5 kg ដើមម្រះកាត់ប្រវែងប្រហែល១ចំអាមចំនួន 0.5 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ …
អានបន្ត »សម្លម្ជូរសាច់មាន់មើមឈូក – ម្ហូបខ្មែរ
សម្លម្ជូរសាច់មាន់មើមឈូក គឺជា អាហារខ្មែរ ដែលប្រជាជនតាមជនបទនិយមចម្អិនបរិភោគប្រចាំថ្ងៃ វាជាមុខម្ហូបដែលសាមញ ងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ពិសេស។ នៅព្រះពុទ្ធសាសនាផ្កាឈូកគឺតំណាងនូវភាពបរិសុទ្ធ ប្រជាជនខ្មែរជាអ្នកគោរពព្រះពុទ្ធសាសនាតែងតែយកផ្កាឈូកទៅថ្វាយព្រះ។ ដើមឈូកដុះចេញពីដីល្បាប់ហើយស្លឹកនិងផ្ការបស់វាស្អាតគួរឱ្យទាក់ទាញណាស់ ចំណែកឯមើមឈូក ក្រអៅឈូក គ្រាប់ឈូកផ្តល់សារប្រយោជន៏ជាច្រើនយ៉ាងដល់សុខភាព។ គេអាចយកមើមឈូក គ្រាប់ឈូកនិង ក្រអៅទៅចម្អិនជាម្ហូបអាហារឬក៏ទៅផ្សំជាឱសថក៏បាន ចំណែកឯស្លឹកឈូកគេអាចប្រើវាសម្រាប់ខ្ចប់ត្រី សាច់និងរបស់ផ្សេងៗទៀត រីឯគ្រាប់ឈូកស្រស់វិញគេពិសារជាបង្អែមក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ …
អានបន្ត »សម្លម្ជូរត្រកួនសាច់មាន់ – ម្ហូបខ្មែរ
សម្លម្ជូរត្រកួនសាច់មាន់ គឹជាមុខ ម្ហូបខ្មែរ ដ៏សាមញមួយមុខដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ នៅតាមជនបទប្រជាជនចូលចិត្តចម្អិនមុខម្ហូបនេះជាមួយត្រី កង្កែប អន្ទង់ អណ្តើកនិងខ្បងទៅតាមចំណង់ចំណូលចិត្ត។ ត្រកួន គឺជាបន្លែពេញនិយមមួយប្រភេទ ដែលប្រជាជនខ្មែរយើងយកមកចម្អិនជាម្ហូបអាហារជាច្រើនមុខ ហើយក្រៅពីជាបន្លែហើយនោះ ត្រកួនក៏ជាឱសថបុរាណមួយប្រភេទដែលអាចព្យាបាលជំងឺបានជាច្រើនមុខ ដែលយើងមិនធ្លាប់បានដឹងពីមុនមក។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនសាច់មាន់ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់រួចចំនួន៤ក្លែប ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច …
អានបន្ត »