Wednesday , August 12 2020

ប័ណ្ណសារស្លាកៈ សាច់ទា

ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ គឺជា ម្ហូបខ្មែរ ទាជាមួយតៅហ៊ូលាយផ្សំជាមួយត្រាវគឺជាម្ហូប ឆ្នាំងភ្លើង មួយបែបដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ ទាមួយចំហៀងឬភ្លៅទាចំនួន៤កាត់ជាដុំៗ ខ្ទឹមស២ក្លែបហាន់ឲ្យតូចៗ ទឹកស៊ីអ៊ីវ១ស្លាបព្រា ម្រេចកន្លះស្លាបព្រា ប្រេងឆាមួយស្លាបព្រា ខ្ទឹមបារាំងហាន់រួចមួយផ្លែ ត្រាវចំនួនមួយខាំ បកសំបករួចហាន់ជាដុំតូចៗ ម្សៅប៉ាប្រីកា (paprika) ចំនួនកន្លះស្លាបព្រា ទឹកដូងខ្ចីចំនួនពីរកែវឬទឹកដូងកំប៉ុងមួយកំប៉ុង ទឹកចំនួនបួនកែវ តៅហ៊ូហិលចំនួនមួយកែវតូចឬតៅហ៊ូក្រហមចំនួនមួយកែវតូច ទឹកត្រីមួយស្លាបព្រា អំបិលកន្លះស្លាបព្រា ត្រកួនចំនួនពីរខាំ បេះស្លឹកចេញឲ្យអស់រួចកាត់ជាកង់ៗប្រវែងមួយចំអាម លាងទឹកឲ្យស្អាតរួចទុកឲ្យស្ងួតទឹកអស់ របៀបធ្វើ ប្រឡាក់ជាមួយខ្ទឹមស ទឹកស៊ីអ៊ីវ ម្សៅប៉ាប្រីកា​ (ម្សៅមានពណ៍ទឹកក្រូចធ្វើពីម្ទេសកិន) និងម្រេចរួចទុកមួយសន្ទុះ កំដៅឆ្នាំងឲ្យក្តៅ ពេលឆ្នាំងក្តៅហើយ ដាក់ខ្លាញ់ ខ្ទឹមស ខ្ទឹមបារាំង ត្រាវ និង​សាច់ទា រួចឆារហូតដល់សាច់ទាប្រែពណ៍ទៅជាពណ៍ត្នោតបន្ទាប់មកចាក់ខ្ទិះដូងចូលរួចថែមទឹកកូរឲ្យស៊ប់ ដាក់ម្សៅស៊ុបនិងតៅហ៊ូ ទឹកត្រី អំបិលនិងម្រេច រំងាស់ដោយប្រើភ្លើងតិចៗរហូតដល់ត្រាវនិងសាច់ទាផុយ របៀបរៀបចំពិសារ រៀបចំឆ្នាំងភ្លើងដាក់ចំកណ្តាលតុុរួចយកសាច់ទានិងទឹកស៊ុបតៅហ៊ូដាក់ពីលើឆ្នាំង។  គេចូលចិត្តយកត្រកួនទៅជ្រលក់នៅក្នុងភ្លើងក្តៅៗរហូតដល់ត្រកួនទន់ល្មមរួចយកមកបរិភោគ។ ជាទូទៅម្ហូបនេះគេពិសារជាមួយបាយ …

អានបន្ត »