Sunday , July 5 2020

ប័ណ្ណសារស្លាកៈ សាច់ជ្រូកខ្វៃ

សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លង៉ាំង៉ូវជ្រូកខ្វៃ គឺមុខ ម្ហូបខ្មែរ ដែលប្រជាជនទូទៅចូលចិត្តចំអិនក្រោយពីមានកម្មវិធីធំៗ ពីព្រោះក្នុងកម្មវិធីធំៗម្តងៗប្រជាជនតែងតែធ្វើមុខម្ហូបជាច្រើនមុខហើយមានបរិមាណច្រើនផងដែរ​ ជាហេតុធ្វើឲ្យមានមុខម្ហូបខ្លះសល់បរិភោគមិនអស់ ដូចជាជ្រូកខ្វៃជាដើម ហេតុដូចនេះហើយបានជាប្រជាជនខ្មែរច្នៃយកជ្រូកខ្វៃស្ងោរទៅជាម្ហូបថ្មីសម្រាប់បរិភោគដោយស្ងោរជាមួយង៉ាំង៉ូវ ទោះបីយ៉ាងណាម្ហូបមួយមុខនេះមានរស់ជាតិឆ្ងាញ់ម៉្យាងហើយងាយស្រួលចំអិនទៀត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លង៉ាំង៉ូវជ្រូកខ្វៃ ង៉ាំង៉ូវកាត់ជាពីរចំនួន១ ខ្ទឹមបារាំងចិតជាបន្ទះចំនួន១ ស្លឹកគ្រៃកាត់ប្រវែង១ចំអាមរួចចងជាបាច់ចំនួន១គុម្ព ទឹកចំនួន៤កែវ ជ្រូកខ្វៃកាត់ជាដំុៗចំនួន២ខាំកន្លះ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួនកន្លះស្លាបព្រាតូច ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ង៉ាំង៉ូវជាមួយខ្ទឹមបារាំង ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយដាំប្រហែល១០នាទី ដាក់សាច់ជ្រូកខ្វៃនិងស្ងោរប្រហែល១០នាទីទៀត ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ សម្លង៉ាំង៉ូវជ្រូកខ្វៃគេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ គឺជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រួលចម្អិន ជាទូទៅប្រជាជនខ្មែរតែងតែយកសាច់ខ្វៃដែលនៅសល់ក្រោយកម្មវីធីធំៗមកចម្អិនស្លជាមុខម្ហូបថ្មីសម្រាប់បរិភោគ គេអាចចម្អិនសម្លមួយមុខនេះដោយយកស្ពៃខៀវស្លជាមួយសាច់ជ្រូកខ្វៃ ទាខ្វៃឬមាន់ខ្វៃក៏បាន វាមានរសជាតិឆ្ងាញ់ដូចគ្នា។ ស្ពៃខៀវឬស្ពៃខ្មៅគឺជាប្រភេទដំណាំបន្លែម៉្យាងដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់មនុស្សហើយគេអាចស្ពៃខៀវទៅបរិភោគជាបន្លែឬយកទៅស្លជាសម្លក៏បាន។ ក្រៅពីនេះគេក៏អាចយកស្ពៃខៀវនេះទៅជ្រក់ធ្វើស្ពៃជ្រក់ដើម្បីរក្សាទុកបរិភោគនៅពេលក្រោយ មិនតែប៉ុណ្ណោះស្ពៃខៀវសំបូរដោយវិតាមីនច្រើនប្រភេទសម្រាប់ទ្រទ្រង់សុខភាពមនុស្ស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ ទឹកស៊ុបមាន់កំប៉ុងចំនួន១កំប៉ុងឬដុំស៊ុបខ្នរមាន់ចំនួន២ដុំ ទឹកចំនួន២កែវ ជ្រូកខ្វៃឬទាខ្វៃឬក៏មាន់ខ្វៃក៏បានចំនួន 0.5 kg ស្ពៃខៀវកាត់ប្រវែងជិតមួយចំអាមចំនួន 0.5 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ដុំខ្នរស៊ុបមាន់ ទឹកនិងសាច់ជ្រូកខ្វៃចូលក្នុងសម្លហើយស្ងោរហូតដល់ទឹកពុះ ដាក់ស្ពៃខៀវចូលរួចច្របល់ឱ្យស៊ប់ហើយបន្តស្ងោរហូតដល់ទឹកពុះ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ

អានបន្ត »