សម្លម្ជូរផ្លែស្ពឺជាមួយត្រី គឺជាសម្លម្ជូរម្យ៉ាងដែលប្រជាជនខ្មែរបរិភោគតាមជនបទ បច្ចប្បន្នមិនសូវឃើញអ្នកនៅទីក្រុងចំអិនទេ។ ម្ហូបខ្មែរមួយបែបនេះប្រើអំបិលទុំដើម្បីបន្លែមរសជាតិជូរ អ្នកក៏អាចប្រើម្សៅស៊ុបអំពិលជំនួសក៏បានពីព្រោះវាងាយស្រួលហើយស្រួលចំអិននិងមានរសជាតិឆ្ងាញ់ដូចគ្នា។ ចំណាំ៖ ផ្លែស្ពឺ គឺជាផ្លែឈើដែលមានប្រភពមកពីឧបទ្វីបម៉ាឡេ ហើយត្រូវបានប្រទេសផ្សេងទៀតយកមកដាំដូចជា សហរដ្ឋអាមេរិចខាងត្រូង, តំបន់អាស៊ីអាគ្នេយ៍, ការ៉ាអីព និងអាមេរិចឡាទីន។ ផ្លែឈើប្រភេទនេះ មានពណ៍ក្រហមនៅពេលដែលវាទុំ ហើយវាមានរសជាតិជួរ និងផ្អែមលាយឡំគ្នា ដោយរសជាតិរបស់វាប្រហាក់ប្រហែល និងទំពាំងបាយជូរ, ផ្លែព័រ …
អានបន្ត »សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ
សម្លម្ជូរផ្លែស្ពឺសាច់គោ គឺជា ម្ហូបខ្មែរ ដែលប្លែកមុខដែលប្រជាជននៅតាមជនបទនិយមចម្អិនបរិភោគ វាមានរសជាតិឆ្ងាញ់ពិសេសនិងងាយស្រួលចម្អិន។ ផ្លែស្ពឺមានរសជាតិជូរហើយវាផ្លែឈើដែលអាចបរិភោគជាបង្អែមបាន ជាទូទៅប្រជាជននៅតាមជនបទចូលចិត្តយកផ្លែស្ពឺមកស្លជាមុខសម្លម្ជូរឬធ្វើជាឱសថក៏បានព្រោះសំបូរទៅវីតាមីនជាច្រើនប្រភេទដែលផ្តល់ផលប្រយោជន៍ដល់សុខភាព។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរផ្លែស្ពឺសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប សាច់គោកាត់ជាដុំចំនួន 0.5 kg ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ទឹកចំនួន៥កែវ ផ្លែស្ពឺចិតសំបកចេញហើយជាបន្ទះៗចំនួន២ផ្លែ …
អានបន្ត »