ទឹកប្រហុក គឺ ទឹកជ្រលក់ យ៉ាងដែលជាមុខ ម្ហូបខ្មែរ សំខាន់មួយរបស់ជនជាតិខ្មែរ អាហារខ្មែរ ភាគច្រើនប្រើ ទឹកប្រហុក ដើម្បីបន្លែមរស់ជាតិឪឆ្ងាញ់ពិសារ។ ទឹកប្រហុកមានរសជាតិកាន់តែឆ្ងាញ់កាលណាប្រើសម្រាប់ជ្រលក់ជាមួយបន្លែឆ្អិនឬត្រីឬសាច់ឆ្អិន។ ជាទូទៅទឹកប្រហុកគឺជាទឹកជ្រលក់ដែលគេប្រើសំរាប់ជ្រលក់ជាមួយពោះគោស្ងោរ និង សាច់អាំង។ ចំណាំ៖ ប្រហុកជាម្ហូបអាហារពិសេសមួយប្រភេទដែលប្រជាជនខ្មែរពិសារតាំងពីដូនតាមកហើយវាបានក្លាយទៅជាអាហារនៃអត្តសញ្ញាណជនជាតិខ្មែរផងដែរ។ ជនជាតិខ្មែរស្ទើរតែទាំងអស់នៅជនបទនូវតែអនុវត្តប្រពៃណីធ្វើប្រហុកស្ទើរគ្រប់ៗផ្ទះដើម្យីបរិភោគប្រចាំថ្ងៃ។ សម្រាប់អ្នកនៅទីក្រុងសម័យថ្មីមួយចំនួនមិនសូវចេះធ្វើនោះទេ ប៉ុន្តែនៅតែនិយមពិសារជាប្រចាំ។ គ្រឿងផ្សំអាហារខ្មែរ …
អានបន្ត »ប្រហុកខ្ទិះបង្គា – ម្ហូបខ្មែរ
ប្រហុកខ្ទិះបង្គា ជាមួយត្រប់ខៀវគឺជា ទឹកជ្រលក់ យ៉ាងដែលជាមុខ ម្ហូបខ្មែរ សំខាន់មួយរបស់ជនជាតិខ្មែរ។ អាហារខ្មែរ ភាគច្រើនប្រើប្រហុកដើម្បីបន្លែមរសជាតិឲ្យកាន់តែឆ្ងាញ់។ ប្រហុកខ្ទិះបង្គា ជាមួយត្រប់ខៀវគឺជាម្ហូបដែលធ្វើពីប្រហុក បង្គានិងត្រប់។ ផ្លែត្រប់ខៀវគឺជាត្រប់ម្យ៉ាងមានរាងតូចៗមានទំហំប៉ុនត្បូងខ្ចងនិងផ្លែជាកញ្ចុម មានរាងជាវ័ល្សដូចដើមទំពាំងបាយជូរ វាមានគ្រាប់ជាច្រើនហើយវាមានរសជាតិចត់តិចៗ ដែលប្រជាជនខ្មែរចូលចិត្តដាក់ក្នុងសម្ល សម្លការី និងម្ហូបផ្សេងៗ ជាពិសេដូចជា ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវខ្ចីនេះឯង។ …
អានបន្ត »