Sunday , October 24 2021

ប័ណ្ណសារស្លាកៈ បង្គា

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ រួមផ្សំពីតៅហ៊ូខ្ទិះដូងគឺជាអាហាររបស់ប្រជាជានដែលរស់នៅក្នុងភូមិភាគឥណ្តូចិនជាពិសេសរបស់ប្រជាជនខ្មែរតែម្តង។ សម្លការីក្រហមគឺចំណាយពេលច្រើនក្នុងការរៀបចំនិង​ចំអិនពីព្រោះវាមានគ្រឿងច្រើនមុខ ប់ុន្តែវាមានរស់ជាតិឆ្ងាញ់ពិសេសណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីបង្គាជាមួយតៅហ៊ូ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន១កូនចានតូច ខ្ទឹមបារាំងហាន់ជាដុំៗចំនួន១ ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច ម្សៅគ្រឿងការីចំនួន១ឆុត ខ្ទិះដូង១កូនចានតូច ទឹកចំនួន២កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករ១ស្លាបព្រា អំបិលកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រា បង្គាបកសំបករួចហើយវះសម្អាតរួចចំនួន៥ខាំ តៅហ៊ូកាត់ជាដុំតូចៗចំនួន៤បន្ទះ …

អានបន្ត »

សម្លម្ជូរម្នាស់ជាមួយបង្គា – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ជាមួយបង្គា – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ជាមួយបង្គា មានរសជាតិ ផ្អែម ជូរ ហិរនិងទឹកសម្លមានរសជាតិបង្គាឆ្ងាញ់ពិសារម៉្យាងដែលប្រជាជនកម្ពុជាស្ទើរគ្រប់តំបន់និយមបរិភោគតាមគ្រួសារនិមួយៗ ពេលអ្នកចំអិនសម្លមួយមុខនេះ ចំណុចសំខាន់បំផុតនៅពេលភ្លក់រសជាតិម្តងៗ អ្នកត្រូវប្រើមាត់ដោយផ្ទាល់​ ប្រសិនបើអ្នកចូលចិត្តផ្អែមអ្នកត្រូវដាក់ស្ករថែមហើយប្រសិនជាអ្នកចូលចិត្តជូរអ្នកអាចដាក់ម្សៅអំបិលថែមឬដាក់អំបិលទុំក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរម្នាស់ជាមួយបង្គា ប្រេងឆាចំនួន១ស្លាបព្រា ខ្ទឹមសហាន់រួចចំនួន២ក្លែប ទឹកចំនួន៤កែវ ម្នាស់ចំនួន១ចំហៀងឬម្នាស់កំប៉ុងក៏បាន ម្សៅស៊ុបអំពិលចំនួនកន្លះដុំឬដាក់តាមចំណង់ចំណូលចិត្ត ស្ករចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា បង្គាបកសំបករួចនិងវះសម្អាតរួចចំនួន២ខាំកន្លះ …

អានបន្ត »

សម្លមើមត្រាវជាមួយបង្គា – ម្ហូបខ្មែរ

សម្លមើមត្រាវជាមួយបង្គា – ម្ហូបខ្មែរ

សម្លមើមត្រាវជាមួយបង្គា គឺជា អាហារខ្មែរ មួយដែលពេញនិយមមិនថាប្រជាជននៅតាមទីជនបទឬទីប្រជំុជនតែងតែចូលចិត្តគ្រប់ៗគ្នា វាគឺម្ហូបដែលងាយស្រួលចំអិនហើយសាមញថែមទាំងមានរសជាតិឆ្ងាញ់ពិសារ។ ចំណាំ៖ នៅក្នុង​មើមត្រាវ ​មាន​សារធាតុ​សរសៃ ​ដែលវាជួយដល់ការរំលាយ​អាហារ ក៏ដូចជា​រក្សា​ លំនឹង​មាន​ច្រើន​ជាង​ដំឡូង បារាំង​ជិត​៣​ដង​។​បន្ថែម​ពីលើ​នេះ​ទៀត សារធាតុ​សរសៃ​ ក៏​អាច​ធ្វើឱ្យ​អ្នក​ទទួល​ទាន​ឆ្អែត​បានយូរ តែ​មាន​កាឡូរី​តិចតួច​។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លមើមត្រាវជាមួយបង្គា ទឹក៥កែវ មើមត្រាវចិតសំបកនិងកាត់ជាកង់តូចៗចំនួន៧ខាំ …

អានបន្ត »

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ គឺយកផ្លែម្រះញ៉ត់សាច់បង្គាជាមួយត្រាវគឺជាសម្លដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនកម្ពុជា។ សម្លមួយប្រភេទនេះមានរសជាតិល្វីងបន្តិចប៉ុន្តែវានៅតែពេញនិយមសម្រាប់ប្រជាជនកម្ពុជាទូទៅ។​ តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ បង្គាបកសំបករួចវះសម្អាតនិងកិនឲ្យម៉ត់ចំនួន២ខាំកន្លះ ម្សៅពោតចំនួនកន្លះស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច មីសួរត្រាំទឹកឲ្យទន់រួចកាន់ជាកង់ៗចំនួន១ដុំ ម្រះធំល្មមចំនួន២ផ្លែ ទឹកចំនួន៦កែរ មើមត្រាវកាត់ជាដំុតូចៗចំនួន១មើម …

អានបន្ត »

សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយបង្គា គឺធ្វើពីបង្គាបំពងជាមួយស្ពៃយូឆយ (yu choy) គឺជាសម្លដ៏ពេញនិមយរបស់ប្រជាជនគ្រប់ទិសទី វាជាមុខម្ហូបដែលងាយស្រួលចំអិននិងមានលក្ខណៈសាមញ ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយជាមួយបង្គា បង្គាបកសំបករួចហើយចិញ្ចាំឲ្យម៉ត់ចំនួន២ខាំកន្លះ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ស្ករសចំនួន១ស្លាបព្រា …

អានបន្ត »

សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

សម្លននោងជាមួយបង្គា គឺធ្វើពីននោងគឺបន្លែមួយប្រភេទដែលប្រជាជនខ្មែរចូលចិត្តដាំតាំងពីយូរលង់ណាស់មកហើយ វាមានរាងដូចផ្លែត្រសក់ប៉ុន្តែវាធំជាងបន្តិចហើយវា​ងាយស្រួល​ដាំ​ ហើយ​ឆាប់​ទទួលបាន​ផល​ផងដែរ​។​ក្នុងនោះ​ផ្លែ​ននោង​មាន​ច្រើន​ប្រភេទ​ណាស់​ ហើយវាមាន​អត្ថប្រយោជន៏ដូចជា​៖ វាជួយ​ព្យាបាល​ជំងឺ​ក្អក បើ​អ្នក​ឈឺ​សរសៃ អ្នក​អាច​យក​វា​ទៅ​ច្របាច់​យក​ទឹក បន្ទាប់មក យក​ទៅ​កម្តៅ ដើម្បី​យក​ទឹក​វា​មក​ផឹក​កុំឲ្យ​លើសពី ១០០ មី​លី​លីត្រ ក្នុង​មួយ​ថ្ងៃ​។​ ក្រោយ​ពេល​អ្នក​សម្រាលកូន​រួច អ្នក​គ្មាន​ទឹកដោះ​ឱ្យ​កូនបៅ អ្នក​អាច​យក​ជើង​ជ្រូក ទៅ​ដាំ​ជាមួយ​ននោង​បាន នោះ​អ្នក​នឹង​មាន​ទឹកដោះ​ឱ្យ​កូន​បៅ​។​ បើសិន​ជា​អ្នក​ឈឺ​បំពង់ក …

អានបន្ត »

ទឹកជ្រលក់កាពិបង្គា – ម្ហូបខ្មែរ

ទឹកជ្រលក់កាពិបង្គា​ – ម្ហូបខ្មែរ

ទឹកជ្រលក់កាពិបង្គា គឺជា ទឹកជ្រលក់ ​របស់ខ្មែរជាអាហារពេញនិយមក្នុងចំណោមប្រជាជនខ្មែរមួយចំនួនធំ វាមានក្លិនខ្លាំងបន្តិចប៉ុន្តែមានរសជាតិឆ្ងាញ់ ជាទូទៅគេច្រើនពិសារសម្រាបជ្រលក់បន្លែ ផ្លែឈើ សាច់និងត្រីជាដើម។ ចំណាំ៖ កាពិធ្វើឡើងពីគីនិងអំបិល​បុក​លាយ​គ្នា​ផ្អាប់​ទុក​សម្រាប់​ផ្សំ​អាហារដែល​ប្រជាជន​ខ្មែរពិសារ​តាំង​ពី​ដូនតា​។ ជនជាតិខ្មែរ​ស្ទើរ​តែ​ទាំង​អស់មិនថានៅជនបទឬនៅទីក្រុងនូវតែនិយមបរិភោគកាពិប្រចាំថ្ងៃ​ជាពិសេសសម្រាប់ជ្រលក់ បន្លែនិងស្វាយជាដើម។ គ្រឿងផ្សំអាហារខ្មែរ ៖ ទឹកជ្រលក់កាពិបង្គា  ទឹកចំនួនកន្លះកែវតូច ស្ករសចំនួន១ស្លាបព្រា ទឹកមួយកែវចំនួន ១២០មល ក្រូចឆ្មារ ២ផ្លែ …

អានបន្ត »

ប្រហុកខ្ទិះបង្គា – ម្ហូបខ្មែរ

ប្រហុកខ្ទិះបង្គា – ម្ហូបខ្មែរ

ប្រហុកខ្ទិះបង្គា ជាមួយត្រប់ខៀវគឺជា ទឹកជ្រលក់ យ៉ាងដែលជាមុខ ម្ហូបខ្មែរ សំខាន់មួយរបស់ជនជាតិខ្មែរ​។ អាហារខ្មែរ​ ភាគច្រើនប្រើ​ប្រហុក​ដើម្បីបន្លែមរសជាតិឲ្យកាន់តែឆ្ងាញ់។ ​ ប្រហុកខ្ទិះបង្គា ជាមួយត្រប់ខៀវគឺជាម្ហូបដែលធ្វើពីប្រហុក​​ បង្គានិងត្រប់។ ផ្លែត្រប់ខៀវគឺជាត្រប់ម្យ៉ាងមានរាងតូចៗមានទំហំប៉ុនត្បូងខ្ចងនិងផ្លែជាកញ្ចុម មានរាងជាវ័ល្សដូចដើមទំពាំងបាយជូរ វាមានគ្រាប់ជាច្រើនហើយវាមានរសជាតិចត់តិចៗ ដែលប្រជាជនខ្មែរចូលចិត្តដាក់ក្នុងសម្ល សម្លការី​ និងម្ហូបផ្សេងៗ ជាពិសេដូចជា ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវខ្ចីនេះឯង។ …

អានបន្ត »