សម្លត្រួយសណ្តែកនិងត្រីប្រា គឺយកត្រួយសណ្តែកជាទូទៅគេនិយមហៅត្រួយវ័ល្សសណ្តែកផ្សំជាមួយស៊ុបត្រីប្រាគឺជាសម្លខ្មែរមួយមុខពេញនិយមនិងឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរនៅតាមជនបទ។ ប្រជាជនខ្មែរចូលចិត្តបរិភោគត្រួយសណ្តែកពីព្រោះងាយស្រួលរកនិងមានតំលៃថោកព្រមទាំងមានរស់ជាតិឆ្ងាញ់ប្លែក និងជាបន្លែម៉្យាងមានសារៈសំខាន់សម្រាប់ដល់សុខភាព។ ប្រជាជនតាមតំបន់ខ្ឡះចូលចិត្តចំអិនសម្លនេះដោយដាក់ថែមម៉ាំមឬប្រហុកដើម្បីធ្វើឲ្យសម្លនេះកាន់តែមានរសជាតិទៅតាមការនិយមចូលចិត្ត។ ត្រីប្រាគឺប្រភេទត្រីទឹកសាបដងខ្លួនមានរាងមូលហើយជាមធ្យមមានទំហំប្រហែល ៤០ សង់ទីម៉ែត្រ និងទំងន់ប្រហែល៤០០ក្រាមដែលប្រជាជនខ្មែរចូលចិត្តចិញ្ចឹមធ្វើអាជីវកម្ម ព្រោះវាមិនមិនរើសចំណីនិងងាយស្រួលចិញ្ចឹម និងឆាប់ផ្តល់ផលចាប់ពីរយៈពេល៦ខែ ទៅ ៨ខែ។ ផ្អក់ធ្វើឡើងពីត្រីឬសាច់ផ្សំនឹងគ្រឿងផ្សេងៗ ដាក់ញាត់ផ្អាប់ទុកក្នុងពាង, ក្រឡ, ឪទឹន ឲ្យឡើងបាយស្រាកើតជារសជូរសម្រាប់ចម្អិនប្រើជាម្ហូប : ផ្អកត្រីប្រៃ, …
អានបន្ត »