សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា របៀបធ្វើ កំដៅខ្ទះឲ្យក្តៅ ពេលខ្ទះក្តៅហើយ …
អានបន្ត »សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ
សម្លការីត្រីផ្ទក់ជាមួយត្រប់ មានរសជាតិឆ្ងាញ់និងហិរបន្តិចលាយជាមួយរសជាតិខ្ទិះដូងព្រមទាំងផ្លែត្រប់គឺជាមុខម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ។ សម្លប្រភេទនេះត្រូវបានជនជាតិខ្មែរតែងតែចំអិនក្នុងឱកាសចូលឆ្នាំមិនដែលខានឡើយសម្រាប់បរិភោគនិងទទួលភ្ញៀវ ជួបជុំបងប្អូនជិតឆ្ងាយ។ ជាទូទៅគេនិយមប្រើត្រីផ្ទក់ក្នុងការធ្វើម្ហូបមួយមុខនេះព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែយើងក៏អាចប្រើត្រីប្រភេទផ្សេងក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួន៣ស្លាបព្រា ម្ទេសស្រស់ហាន់រួចចំនួន២ផ្លែឬដាក់តាមការចូលចិត្ត ម្សៅម្ទេសម៉ត់ (paprika) ចំនួនកន្លះស្លាបព្រា ម្សៅការីចំនួន១ស្លាបព្រា ប្រេងឆាចំនួន២ស្លាបព្រា ទឹក១កែវ ខ្ទិះដូង១កែវ ទឹកត្រី១ស្លាបព្រា …
អានបន្ត »ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ – ម្ហូបខ្មែរ
ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ គឺជាម្ហូបដែលផ្សំដោយត្រី ស្លឹកគ្រៃ អង្ករ និងជីបង្កើតបានជារសជាតិម្យ៉ាងប្លែកហើយពេញនិយមសម្រាប់ជនជាតិខ្មែរជាពិសេសនៅតាមជនបទ ជាពិសេសទៅទៀតវាងាយស្រួលចំអិន។ គ្រឿងផ្សំអាហារខ្មែរ ៖ ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ ត្រីអណ្តែងលាងសម្អាតហើយកាត់ជាកង់ៗចំនួន១គីឡូ អង្ករផ្កាម្លិះលាងសម្អាតរួចចំនួន២ស្លាបព្រា ស្លឹកគ្រៃកាត់ជាកង់ៗរួចចងជាដុំចំនួនប្រហែល១គុម្ព ទឹក៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រា(ដាក់តាមចំណង់ចំណូលចិត្ត) ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ជីចំរុះមួយកូនចានតូច (ជីក្រហម ជីវ៉ាន់ស៊ុយ) ក្រូចឆ្មារចំនួនចំហៀង …
អានបន្ត »សម្លម្ជូរផ្លែស្ពឺជាមួយត្រី – ម្ហូបខ្មែរ
សម្លម្ជូរផ្លែស្ពឺជាមួយត្រី គឺជាសម្លម្ជូរម្យ៉ាងដែលប្រជាជនខ្មែរបរិភោគតាមជនបទ បច្ចប្បន្នមិនសូវឃើញអ្នកនៅទីក្រុងចំអិនទេ។ ម្ហូបខ្មែរមួយបែបនេះប្រើអំបិលទុំដើម្បីបន្លែមរសជាតិជូរ អ្នកក៏អាចប្រើម្សៅស៊ុបអំពិលជំនួសក៏បានពីព្រោះវាងាយស្រួលហើយស្រួលចំអិននិងមានរសជាតិឆ្ងាញ់ដូចគ្នា។ ចំណាំ៖ ផ្លែស្ពឺ គឺជាផ្លែឈើដែលមានប្រភពមកពីឧបទ្វីបម៉ាឡេ ហើយត្រូវបានប្រទេសផ្សេងទៀតយកមកដាំដូចជា សហរដ្ឋអាមេរិចខាងត្រូង, តំបន់អាស៊ីអាគ្នេយ៍, ការ៉ាអីព និងអាមេរិចឡាទីន។ ផ្លែឈើប្រភេទនេះ មានពណ៍ក្រហមនៅពេលដែលវាទុំ ហើយវាមានរសជាតិជួរ និងផ្អែមលាយឡំគ្នា ដោយរសជាតិរបស់វាប្រហាក់ប្រហែល និងទំពាំងបាយជូរ, ផ្លែព័រ …
អានបន្ត »សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ- ម្ហូបខ្មែរ
សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ គឺជាសម្លម្យ៉ាងដែលមានរសជាតិផ្អែម ជូរ ហិលនិងរសជាតិត្រីផ្សំគ្នាយ៉ាងឆ្ងាញ់ពិសាររបស់ជនជាតិខ្មែរ។ ប្រជាជនខ្មែរគ្រប់រូបស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់នេះ មិនថាអ្នករស់នៅដល់ទីតំបន់ណានោះទេ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ ប្រេងឆា១ស្លាព្រា ខ្លឹមសចិញ្ចាំរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួនកន្លះកែវ ទឹកចំនួន៦កែវ ត្រីអណ្តែងឬត្រីផ្សេងក៏បានចំនួន១ ប្រហែល៥ខាំ លាងសម្អាតហើយកាត់ជាកង់ៗ ម្នាស់មួយចំហៀង ពោតបារាំងស្រស់ចំនួន២ខាំកន្លះ ស្ពៃស្តក់សែឡឺរី (Stalk …
អានបន្ត »សម្លត្រួយសណ្តែកនិងត្រីប្រា – ម្ហូបខ្មែរ
សម្លត្រួយសណ្តែកនិងត្រីប្រា គឺយកត្រួយសណ្តែកជាទូទៅគេនិយមហៅត្រួយវ័ល្សសណ្តែកផ្សំជាមួយស៊ុបត្រីប្រាគឺជាសម្លខ្មែរមួយមុខពេញនិយមនិងឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរនៅតាមជនបទ។ ប្រជាជនខ្មែរចូលចិត្តបរិភោគត្រួយសណ្តែកពីព្រោះងាយស្រួលរកនិងមានតំលៃថោកព្រមទាំងមានរស់ជាតិឆ្ងាញ់ប្លែក និងជាបន្លែម៉្យាងមានសារៈសំខាន់សម្រាប់ដល់សុខភាព។ ប្រជាជនតាមតំបន់ខ្ឡះចូលចិត្តចំអិនសម្លនេះដោយដាក់ថែមម៉ាំមឬប្រហុកដើម្បីធ្វើឲ្យសម្លនេះកាន់តែមានរសជាតិទៅតាមការនិយមចូលចិត្ត។ ត្រីប្រាគឺប្រភេទត្រីទឹកសាបដងខ្លួនមានរាងមូលហើយជាមធ្យមមានទំហំប្រហែល ៤០ សង់ទីម៉ែត្រ និងទំងន់ប្រហែល៤០០ក្រាមដែលប្រជាជនខ្មែរចូលចិត្តចិញ្ចឹមធ្វើអាជីវកម្ម ព្រោះវាមិនមិនរើសចំណីនិងងាយស្រួលចិញ្ចឹម និងឆាប់ផ្តល់ផលចាប់ពីរយៈពេល៦ខែ ទៅ ៨ខែ។ ផ្អក់ធ្វើឡើងពីត្រីឬសាច់ផ្សំនឹងគ្រឿងផ្សេងៗ ដាក់ញាត់ផ្អាប់ទុកក្នុងពាង, ក្រឡ, ឪទឹន ឲ្យឡើងបាយស្រាកើតជារសជូរសម្រាប់ចម្អិនប្រើជាម្ហូប : ផ្អកត្រីប្រៃ, …
អានបន្ត »សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ
សម្លត្រលាចជាមួយត្រី ដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរផ្សំឡើយដោយជាពិសេសអំពីត្រលាចដែលជាបន្លែសំបូរបែបក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ី។ សម្លត្រលាចជាមុខម្ហូបដែលងាយស្រួលចំអិននិងមានតម្លៃថោកព្រមទាំងគ្រឿងផ្សំសំបូរស្ទើរគ្រប់ផ្ទះពីព្រោះប្រជាជានតាមជនបទស្ទើរគ្រប់ផ្ទះចូលចិត្តដាំត្រលាចសម្រាប់បរិភោគ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចជាមួយត្រី ទឹកចំនួន៤កែវ ត្រីអណ្តែងចំនួន១ប្រហែល១គីឡូ លាងសម្អាតរួចកាត់ជាកង់ៗ ត្រលាច១ចិតសំបករួចហើយហាន់ជាដុំៗ អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ចំនួនកន្លះស្លាបព្រាតូច របៀបធ្វើ ចាក់ទឹកចូលឆ្នាំងរួចដាំរហូតដល់ទឹកពុះបន្ទាប់មកដាក់ត្រីនិងត្រលាចចូលក្នុងទឹកដែលកំពុងពុះ ហើយស្លោរហូតដល់ត្រីឆ្អិនល្អ ថែមរសជាតិដោយដាក់អង្ករលីងកិនម៉ត់ ទឹកត្រីនិងស្ករ …
អានបន្ត »សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ
សម្លល្ពៅជាមួយត្រី គឺជា ម្ហូបខ្មែរ ដ៏ពេញនិយមនៅតាមជនបទពីព្រោះសំបូរគ្រឿងផ្សំនិងមានតម្លៃថោកថែមទាំងងាយស្រួលចំអិននិងមានឱជារសឆ្ងាញ់ពិសេសម៉្យាង។ ចំណាំ៖ ដោយសារតែរសជាតិដ៏ឆ្ងាញ់និងក្លិនដ៏គួរឱ្យចង់ទទួលទាន ល្ពៅជាអាហារដ៏ជាទីពេញចិត្តសម្រាប់មនុស្សភាគច្រើន ។ វាជាបន្លែមួយប្រភេទដែលអាចច្នៃបានច្រើនយ៉ាងរាប់ចាប់តាំងពីប្រើជាមូលដ្ឋានគ្រឹះសម្រាប់អាហារ ជាបង្អែម និងជាឱសថព្យាបាល ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅជាមួយត្រី ត្រីអណ្តែងកាត់ជាកង់ៗចំនួនកន្លះគីឡូ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួនប្រហែល២គុម្ព …
អានបន្ត »សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ
សម្លផ្ទីក្រហមជាមួយត្រី គឹម្ហូបខ្មែរ មួយប្រភេទដែលងាយស្រួលចំអិនដោយប្រើផ្ក្ទីក្រហមហើយវាមានរស់ជាតិត្រីលាយជាមួយស្លឹកគ្រៃនិងម៉ាំមត្រី។ សម្រាប់មុខម្ហូបមួយនេះយើងប្រើបន្ទះត្រីអណ្តែងដែលគ្មានឆ្អឹងជំនួសឲ្យការត្រីអណ្តែងស្រែដែលជាទូទៅប្រជាជានខ្មែរប្រើសម្រាប់ចំអិននៅតាមផ្ទះ។ បន្ទះសាច់ត្រីអណ្តែងគឺជាសាច់ត្រីអណ្តែងដែលពន្លះយកសាច់ហើយគ្មានជាប់ឆ្អឹង គឺវាមានតម្លៃថោកព្រមទាំងរស់ជាតិឆ្ងាញ់ពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្ទីក្រហមជាមួយត្រី ប្រេងឆា១ស្លាបព្រា ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃស្រស់ឬក៏គ្រាមហាន់រួចចំនួនកន្លះកូនចានតូច អង្ករលឺងកិនម៉ត់ចំនួន៣ស្លាបព្រា ម្ទេសចិញ្ចាំចំនួន២ស្លាបព្រាឬដាក់តាមចំណង់ចំណូលចិត្ត ទឹកចំនួន៤កែវ ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន១ផ្លែ បន្ទះសាច់ត្រីអណ្តែងចំនួន៥ខាំ ទឹកត្រីចំនួន២ស្លាបព្រា ស្ករសចំនួនកន្លះស្លាបព្រា ម្រេចម៉ត់ចំនួនកន្លះស្លាបព្រាឬដាក់តាមការចូលចិត្ត …
អានបន្ត »សម្លម្ជូរត្រកួនជាមួយត្រី – ម្ហូបខ្មែរ
សម្លម្ជូរត្រកួនជាមួយត្រី គឺជា ម្ហូបខ្មែរ មានរសជាតិ ផ្អែម ជូរ ហិរផ្សំជាមួយត្រកួននិងត្រី សម្លដ៏ឆ្ងាញ់ពិសារនេះងាយស្រួលចំអិននិងជាទីពេញនិយមរបស់ប្រជាជនខ្មែរ។ ចំណាំ៖ ត្រកួន គឺជាបន្លែពេញនិយមមួយប្រភេទ ដែលប្រជាជនខ្មែរយើងយកមកចម្អិនជាម្ហូបអាហារជាច្រើនមុខ ហើយក្រៅពីជាបន្លែហើយនោះ ត្រកួនក៏ជាឱសថបុរាណមួយប្រភេទដែលអាចព្យាបាលជំងឺបានជាច្រើនមុខផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនជាមួយត្រី ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចំនួន២ក្លែប ស្លឹកគ្រៃស្រស់ឬគ្រាមហាន់រួចចំនួនកន្លះចានតូច …
អានបន្ត »