Monday , October 19 2020

ប័ណ្ណសារស្លាកៈ ត្រសក់

សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ

សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ

សម្លត្រសក់ជាមួយប្រហិតត្រី គឺជាមួយ ម្ហូបខ្មែរ ដែលងាយស្រួលចំអិន ហើយពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមជនបទ ហើយវាមានតំលៃថោកសមរម្យថែមទាំងសំបូរជីវជាតិនិងឆ្ងាញ់ពិសេស។ ចំណាំ៖ ត្រសក់​ជា​បន្លែ​ដែល​គេ​និយម​ដាំ​ច្រើន​ជាងគេ​លំដាប់​ទី​៤​ក្នុង​ពិភពលោក និង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រភេទ​អាហារ​ឈរ​នៅ​លំដាប់​លើ​គេ​ខាង​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅ ។ ប្រជាជនខ្មែរចូលចិត្តប្រើប្រាស់ក្នុងចំអិនអាហារជាច្រើនមុខនិងជាបន្លែសម្រាប់ធើ្វជាអន្លក់ផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រសក់ជាមួយប្រហិតត្រី ប្រហិតត្រីចំនួនកន្លះគីឡូ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន២ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ប្រេងឆាចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ទឹកចំនួន៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួនកន្លះស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ត្រសក់ហាន់ជាបន្ទះតូចៗចំនួន៣ផ្លែ ជីវ៉ាន់ស៊ុយចំនួន១កូនចានតូច ម្រេចចំនួន១កូនស្លាបព្រាឬដាក់តាមចំណង់ចំណូលចិត្ត ប្រហុកចំនួន១កូនចានតូច ស្លឹកគ្រៃចំនួន១កូនចានតូច អង្ករលីងកិនឲ្យម៉ត់ចំនួន១ស្លាបព្រា របៀបធ្វើ ច្របាច់ប្រហិតត្រីហើយលាយជាមួយ ទឹកត្រី ស្ករ ម្រេច ប្រេងឆា និងស្លឹកខ្ទឹមជាមួយគ្នា រួចលាយឲ្យស៊ប់ល្អ លុញប្រហិតត្រីឲ្យចេញជារាងមូលតូចៗរួចដាក់ទុកនៅម្ខាង ដាំទឹកក្នុងឆ្នាំងរហូតដល់ទឹកពុះ ចាក់ប្រហិតត្រីចូលក្នុងទឹកពុះរួចកូរ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ និងអំបិលរួចកូរឲ្យស៊ប់ល្អ ដាក់ត្រសក់និងស្ងោរចំនួនប្រហែល៥នាទី ដាក់ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ និងម្រេចពីលើជាការស្រេច ដាក់ប្រហុក អង្ករលីងកិនម៉ត់និងស្លឹកគ្រៃចូលពេលអ្នកដាក់គ្រឿង …

អានបន្ត »

សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក ចិញ្ចាំមានរសជាតិឆ្ងាញ់ពិសារណាស់ហើយងាយស្រួលចម្អិនថែមទៀត ប្រសិនបើអ្នកមិនពិសារសាច់ជ្រូក អ្នកអាចប្រើប្រហិតសាច់មាន់ឬសាច់ត្រីក៏បាន។ បន្លែត្រសក់ស៊ូជីនី (Zucchini) គឺជាបន្លែមួយប្រភេទដែលគេនិយមដាំតាំងពីដូនតាមកម្ល៉េះ វាជាបន្លែដែលគេអាចបរិភោគស្រស់ឬចម្អិនក៏បាន វាមានប្រភពដើមពីប្រទេសអ៊ីតាលីហើយវាសំបូរដោយវិតាមីនច្រើនប្រភេទ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួន១កូនចានតូច ទឹកចំនួន៤កែវ បន្លែស៊ូជីនីចិតចំបកចេញរួចហាន់ជាដុំចំនួន 0.7 kg អំបិលចំនួន១ស្លាបព្រាកាហ្វេ ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ នៅក្នុងកូនចាន​លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងដើម្បីធ្វើជាប្រហិត បន្ទាប់ពីធ្វើប្រហិតរួចហើយលើកទុកម្ខាង ដាំទឹកក្តៅក្នុងឆ្នាំងសម្ល ដាក់ប្រហិតចូលក្នុងទឹកដែលកំពុងពុះ ពេលប្រហិតឆ្អិនហើយដាក់ត្រសក់ស៊ូជីនីចូល ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ជីចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

អានបន្ត »