សម្លការីបង្គាជាមួយតៅហ៊ូ រួមផ្សំពីតៅហ៊ូខ្ទិះដូងគឺជាអាហាររបស់ប្រជាជានដែលរស់នៅក្នុងភូមិភាគឥណ្តូចិនជាពិសេសរបស់ប្រជាជនខ្មែរតែម្តង។ សម្លការីក្រហមគឺចំណាយពេលច្រើនក្នុងការរៀបចំនិងចំអិនពីព្រោះវាមានគ្រឿងច្រើនមុខ ប់ុន្តែវាមានរស់ជាតិឆ្ងាញ់ពិសេសណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីបង្គាជាមួយតៅហ៊ូ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន១កូនចានតូច ខ្ទឹមបារាំងហាន់ជាដុំៗចំនួន១ ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច ម្សៅគ្រឿងការីចំនួន១ឆុត ខ្ទិះដូង១កូនចានតូច ទឹកចំនួន២កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករ១ស្លាបព្រា អំបិលកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រា បង្គាបកសំបករួចហើយវះសម្អាតរួចចំនួន៥ខាំ តៅហ៊ូកាត់ជាដុំតូចៗចំនួន៤បន្ទះ …
អានបន្ត »សម្លតៅហ៊ូសាច់មាន់ – ម្ហូបខ្មែរ
សម្លតៅហ៊ូសាច់មាន់ និងស្ពៃបូកគោគឺជាអាហារសុខភាពហើយមានរសជាតិឆ្ងាញ់ ព្រមទាំងងាយស្រួលក្នុងការចម្អិន។ តៅហ៊ូត្រូវបានគេធ្វើឡើងពីសណ្តែកសៀងហើយវាមានប្រភពដើមពីប្រទេសចិន នៅក្នុងតៅហ៊ូសំបូរដោយជាតិប្រូតាអិន ជាតិដែក កាល់ស្យូមនិងវិតាមីនបេដែលមានសារសំខាន់ណាស់សម្រាប់ទ្រទ្រង់រាងកាយមនុស្ស។ ការសិក្សារាប់មិនអស់បានបង្ហាញថា ការបង្កើនការទទួលទានអាហារដែលធ្វើឡើងពីរុក្ខជាតិដូចជាតៅហ៊ូ អាចបន្ថយហានិភ័យនៃភាពធាត់ និងការស្លាប់ជារួមជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ។ វាក៏ជំរុញឲ្យយើងមានសុខភាពល្អ និងពង្រឹងសុខភាពសក់ បង្កើនថាមពល និងបញ្ចុះទម្ងន់ ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លតៅហ៊ូសាច់មាន់ …
អានបន្ត »ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ – ម្ហូបខ្មែរ
ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ គឺជា ម្ហូបខ្មែរ ទាជាមួយតៅហ៊ូលាយផ្សំជាមួយត្រាវគឺជាម្ហូប ឆ្នាំងភ្លើង មួយបែបដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ ទាមួយចំហៀងឬភ្លៅទាចំនួន៤កាត់ជាដុំៗ ខ្ទឹមស២ក្លែបហាន់ឲ្យតូចៗ ទឹកស៊ីអ៊ីវ១ស្លាបព្រា ម្រេចកន្លះស្លាបព្រា ប្រេងឆាមួយស្លាបព្រា ខ្ទឹមបារាំងហាន់រួចមួយផ្លែ ត្រាវចំនួនមួយខាំ បកសំបករួចហាន់ជាដុំតូចៗ ម្សៅប៉ាប្រីកា (paprika) ចំនួនកន្លះស្លាបព្រា …
អានបន្ត »ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ – ម្ហូបខ្មែរ
ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ គឺជាម្ហូមធ្វើអំពី អន្ទង់ ជាមួយតៅហ៊ូគឺជា ម្ហូបខ្មែរ ដ៏ពេញនិយមរបស់ជនជាតិខ្មែរ បុរសចូលចិត្តពិសារអន្ទង់ឆ្នាំងភ្លើងជាគ្រឿងក្លែម ចំណែកឯខាងស្រ្តីចូលចិត្តពិសារជាមួយបាយឬគុយទាវ។ នៅស្រុកខ្មែរចូលចិត្តពិសារអន្ទង់ទឹកសាបពីព្រោះវាសំបូរ ថោកហើយមានរសជាតិឆ្ងាញ់ អន្ទង់ទឹកសាបឬអន្ទង់ស្រែចូលចិត្តផ្លាស់ទី ពីកន្លែងមួយទៅមួយកន្លែងទៀតពេលណាទឹកចាប់ផ្តើមស្រក អន្ទង់ទាំងនេះវាអាចវាបានដូចជាសត្វពស់ដើម្បីទៅរកជំរកថ្មី។ ជាទូទៅអន្ទង់ចូលចិត្តវាជាហ្វូងនៅពេលយប់ឬព្រឹកព្រលឹមនឹងអាចធ្វើដំណើរដោយគ្មានអាហារឬទឹកជាច្រើនខែ។ ដូចទៅនឹងសត្វគ្រំុដែរ អន្ទង់អាចផ្លាស់ប្តូរភេទដោយខ្លួនឯងនៅពេលវាចាស់។ អន្ទង់ចាប់កំណើតដំបូងមានភេទញីហើយខ្លួនវាចាប់ផ្តើមធំបន្តិចម្តងៗពេលវាប្រែភេទទៅជាឈ្មោល។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ …
អានបន្ត »