សម្លការីឆ្អឹងជំនីជ្រូក ជាមួយត្រប់មូលខៀវនិងត្រប់ទ្រវែងជាមួយកូនត្រប់តូចៗគឺមុខម្ហូបរបស់ប្រជាជនខ្មែរ ដែលតែងតែនិយមចំអិននៅពេលបុណ្យទានម្តងៗឬក្នុងកម្មវិធីផ្សេងៗ វាងាយស្រួលចំអិនហើយមានរស់ជាតិពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីឆ្អឹងជំនីជ្រូក ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប ស្លឹកគ្រៃចំនួន១កូនចានតូច ខ្ទឹមបារាំងហាន់ជាដុំចំនួន១ ប៉េងប៉ោះកាត់ជាដុំៗចំនួន២ផ្លែ ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ម្សៅការីចំនួន១ស្លាបព្រា ល្មៀតកិនម៉ត់ចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ ខ្ទិះដូចងចំនួន១កែវ …
អានបន្ត »សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ
សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក មានរសជាតិផ្អែមបន្តិច ជូរបន្តិច ហិលបន្តិច រួមជាមួយរសជាតិសាច់ជ្រូកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយជាទីពេញនិយមសម្រាប់ប្រជាជនទូទៅ។ ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន …
អានបន្ត »សម្លដំឡូងជ្វាលឿងឆ្អឹងជំនី – ម្ហូបខ្មែរ
សម្លដំឡូងជ្វាលឿងឆ្អឹងជំនី គឺជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រូលចម្អិន ជាទូទៅប្រជាជនធ្វើម្ហូបមួយមុខសម្រាប់បរិភោគជាអាហារប្រចាំថ្ងៃ។ ដំឡូងជ្វាមានជីវជាតិពោរពេញទៅដោយអត្ថប្រយោជន៍ច្រើនណាស់ បន្លែប្រភេទនេះត្រូវបានប្រជាជនដាំតាំងពីយូរលង់ណាស់មកហើយ ។ ដំឡូងជ្វាត្រូវបានគេចាត់បញ្ចូលទៅក្នុងពពួកមើមដែលមានសារធាតុម្សៅច្រើន មានគុណប្រយោជន៍ដល់សុខភាព វាមានច្រើនពណ៌ដូចជា ស្វាយ លឿងនិងរាងក្រហម។ លើសពីនេះក៏នៅមានសារធាតុវីតាមីន និងរ៉ែខនិជយ៉ាងច្រើនទៀត ចំណែកបរិមាណខ្លាញ់ក៏មានចំនួនតិច ឬគ្មានតែម្តង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងជ្វាលឿងឆ្អឹងជំនី …
អានបន្ត »សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ
សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក មានរសជាតិឆ្ងាញ់និងងាយស្រួលចំអិន វាជាមុខម្ហូបសាមញដែលប្រជាជនជាទូទៅចំអិនសម្រាប់បិរភោគប្រចាំថ្ងៃ វាមានតម្លៃថោកសមរម្យហើយមានសារៈសំខាន់សម្រាប់ទ្រទ្រង់សុខភាព។ ឆៃប៉ូវគឺជាពាក្យកម្ចីពីប្រទេសចិននោះបើតាមវចនានុក្រមសម្តេច ជួន ណាត នាមសព្ទ «ឆៃប៉ូវ» ដែលកម្ចីពីភាសាចិននេះ មានន័យថា ផ្អកមើមឆៃថាវ គឺមើមឆៃថាវ ដឺលគេកាត់ពុះជាបន្ទះៗ ហាលថ្ងៃឲ្យស្រពាប់ប្រឡាក់អំបិលទុកយូរថ្ងៃ សម្រាប់ប្រើជាម្ហូបគោកបរិភោគជាមួយនឹងបបរជាដើម។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក ឆៃប៉ូវចំនួន៦មើម …
អានបន្ត »សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ
សម្លទំពាំងឆ្អឹងជំនីជ្រូក គឺជា សម្លខ្មែរ មួយមុខនេះស្លឡើងពីសាច់ជ្រូកនិងទំពាំងហើយវាមានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងព្រមទាំងងាយស្រួលចម្អិនទៀតផង ជាទូទៅគេនិយមប្រើទំពាំងស្រស់ក្នុងការស្លសម្លនេះ។ ទំពាំងគឺជាអាហារដែលមានប្រភព និងត្រូវបានគេបរិភោគនៅតាមបណ្តាប្រទេសអាស៊ីជាច្រើន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះវាក៏មានតម្រូវការជាច្រើននៅបណ្តាប្រទេសលោកខាងលិចផងដែរ ។ ទំពាំងត្រូវបានគេស្គាល់ដោយសារអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនរបស់វា ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងឆ្អឹងជំនីជ្រូក ទឹកចំនួន៤កែរ ឆ្អឹងជំនីជ្រូកកាត់ជាកង់ៗចំនួន 0.25 kg ទំពាំងហាន់ជាបន្ទះស្តើងៗចំនួន …
អានបន្ត »