Friday , April 19 2024

សម្លសាច់ជ្រូកបន្លែ – ម្ហូបខ្មែរ

សម្លសាច់ជ្រូកបន្លែ គ្រប់មុខងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសហើយថែមទាំងសំបូរទៅដោយសារជាតិចិញ្ចឹមរាងកាយ។​ ប្រជាជនខ្មែរចូលម្ហូបសម្លណាស់ ជាទូទៅប្រជាជនខ្មែរតែងបរិភោគសម្លជាមួយបាយជាប្រចាំថ្ងៃ ហេតុនេះហើយបានជាម្ហូបអាហាររបស់ខ្មែរសំបូរម្ហូបសម្លណាស់។

សម្លសាច់ជ្រូកបន្លែ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លសាច់ជ្រូកបន្លែ

  1. សាច់ជ្រូកកាត់ជាដុំចំនួន 0.25 kg
  2. ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ផ្លែ
  3. ការ៉ុតចិតសំបករួចកាត់ជាដុំចំនួន១មើម
  4. ទឹកចំនួន៤កែវ
  5. ផ្លែស៊ូចិតសំបករួចកាត់ជាដុំចំនួន១ផ្លែ
  6. ទឹកត្រីចំនួន១ស្លាបព្រា
  7. ស្ករចំនួន១ស្លាបព្រា
  8. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  9. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  10. ជីចំរុះចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់សាច់ ខ្ទឹមបារាំង ការ៉ុតនិងទឹកចូលក្នុងសម្លហើយស្ងោរហូតដល់សាច់ឆ្អិនល្អ
  2. ដាក់ផ្លែស៊ូរួចចម្អិនរហូតដល់ផ្លែស៊ូទន់ឆ្អិនល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  4. ដាក់ជីចូលជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លសាច់ជ្រូកបន្លែនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *