Thursday , April 11 2024

សម្លបន្លែប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

សម្លបន្លែប្រហិតសាច់ជ្រូក ហ្ហុង​ ដំឡូងនិងការ៉ុតមានរសជាតិឆ្ងាញ់ពិសេសទោះជាបរិភោគជាមួយបាយឬនំប៉័ងក៏ដោយ លើសពីនេះវាមានសារធាតុសំខាន់ៗជាច្រើនសំរាប់ទ្រទ្រង់រាងកាយហើយងាយស្រួលចម្អិនទៀតផង។

សម្លបន្លែប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លបន្លែប្រហិតសាច់ជ្រូក

  1. សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
  2. ទឹកត្រីចំនួន១ស្លាបព្រា
  3. ស្ករចំនួន១កូនស្លាបព្រាតូច
  4. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  5. ខ្ទឹមបារាំងហាន់ជាដុំចំនួនកន្លះផ្លែ
  6. ទឹកចំនួន៥កែវ
  7. ការ៉ុតកាត់ជាដុំចំនួន១ផ្លែ
  8. ដំឡូងបកសំបករួចហាន់ជាដុំចំនួន២ផ្លែ
  9. ល្ហុងធំល្មមចិតសំបកចេញរួចកាត់ជាដុំចំនួនកន្លះផ្លែ
  10. ស្ពៃសែឡឺរីហាន់រួចចំនួន១បាច់
  11. ដុំស៊ុបខ្នរមាន់ចំនួន១ដុំ
  12. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  13. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ក្នុងកូនចានតូច លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងរួចលុញធ្វើជាដុំប្រហិតតូចៗ
  2. ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ
  3. ដាក់ប្រហិត ការ៉ុត ដំឡូង ល្ហុង ស្ពៃសែឡឺរី (celery) និងដុំស៊ុបខ្នរមាន់ចូលក្នុងដែលកំពុងពុះ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លប្រហិតសាច់ជ្រូកបន្លែនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លសាច់ជ្រូកបន្លែ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *