Thursday , October 21 2021

សម្លទំពាំងបារាំងក្តាមស្រែ – ម្ហូបខ្មែរ

សម្លទំពាំងបារាំងក្តាមស្រែ គឺជាមុខ ម្ហូបខ្មែរ ពិសេសដែលជាទូទៅគេនិយមចំអិនសម្រាប់តែក្នុងពិសេសសំខាន់់ៗតែប៉ុណ្ណោះដូចជា ពិធីមង្គលការ ការជួបជុំគ្រួសារនិងពិធីបុណ្យផ្សេងៗ។ សម្រាប់មុខម្ហូបប្រភេទនេះប្រជាជនខ្មែរចូលចិត្តប្រើសាច់ក្តាមស្រែពីព្រោះវាមានរសជាតិឆ្ងាញ់និងងាយស្រួលចំអិនផងដែរ។

សម្លទំពាំងបារាំងក្តាមស្រែ – ម្ហូបខ្មែរ

ចំណាំ៖ ទំពាំងបារាំង ត្រូវបានគេស្គាល់ថាជាបន្លែដ៏ពេញនិយមមួយផងដែរ នៅក្នុងពេលបច្ចុប្បន្ន  ហើយសារតែមានសារធាតុបំប៉នសំខាន់ៗច្រើនមុខ វាជាបន្លែដែលជំនួយសុខភាពបានច្រើនមុខ ជាពិសេសសុខភាពតម្រងនោម និងថ្លើមតែម្តង។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងបារាំងក្តាមស្រែ

  1. ខ្ទឹមចិញ្ចាំរួចចំនួន៣ក្លែប
  2. ប្រេងឆាចំនួន១ស្លាបព្រា
  3. ទឹកស៊ុបមាន់ចំនួន១កំប៉ុង
  4. ខ្ទឹមបារាំងហាន់រួចចំនួន១
  5. ទំពាំងបារាំងចំនួន១កំប៉ុង
  6. ម្សៅពោតចំនួន២ស្លាបព្រា
  7. ទឹកត្រីចំនួន១ស្លាបព្រា
  8. ស្ករចំនួន១ស្លាបព្រា
  9. អំបិលចំនួនកន្លះស្លាបព្រាតូច
  10. ម្រេចចំនួនកន្លះស្លាបព្រាតូច
  11. សាច់ក្តាមស្រែចំនួន៥ក្តាម
  12. ស៊ុតចំនួន១
  13. ស្លឹកខ្ទឹមចំនួន១កូនចានតូច
  14. ជីចំនួន១កូនចានតូច

របៀបធ្វើ

  1. កំដៅកូនខ្ទះរហូតដល់ក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូលបន្ទាប់មកលីងរហូតដល់ខ្ទឹមសឡើងពណ៌ត្នោតរួចស្រង់ដាក់ម្ខាង
  2. ដាក់ខ្ទឹមបារាំងនិងទឹកស៊ុបមាន់កំប៉ុងចូលឆ្នាំងហើយស្ងោដោយភ្លើងតិចៗ
  3. ខណៈកំពុងស្ងោទឹកស៊ុបមាន់ គាស់ទំពាំងបារាំងកំប៉ុងចាក់ទឹកក្នុងកំប៉ុងចូលក្នុងចាន រួចដាក់ម្សៅពោតច្របល់ឲ្យស៊ប់រួចទុកដាក់នៅម្ខាង
  4. យកទំពាំងបារាំងពីកំប៉ុងរួចហើយដាក់លើចានទាបហើយចិតទំពាំងបារាំងទៅជាចំណិតស្តើងវែងតូចៗ
  5. ដាក់ទំពាំងបារាំងចូលក្នុងឆ្នាំងដែលកំពុងពុះ
  6. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  7. ចាក់ទឹកម្សៅពោតចូលក្នុងឆ្នាំងដែលកំពុងពុះហើយដៃម្ខាងទៀតកូរឲ្យស៊ប់
  8. ដាក់សាច់ក្តាមស្រែនិងខ្ទឹមនិងខ្លាញ់រួចកូរឲ្យស៊ប់
  9. វាយស៊ុតដាក់ចូលសម្លដែរកំពុងពុះហើយច្របល់ឲ្យល្អ
  10. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយហើយនៅក្តៅៗ វាជាមុខម្ហូបដែលគេនិយមក្នុងពិធីសំខាន់ៗ ទោះវាមានតំលៃថ្លៃបន្តិចតែមានវាមានសារៈសំខាន់ច្រើនដល់សុខភាព។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *