Friday , December 4 2020

សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ

សម្លត្រសក់ជាមួយប្រហិតត្រី គឺជាមួយ ម្ហូបខ្មែរ ដែលងាយស្រួលចំអិន ហើយពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមជនបទ ហើយវាមានតំលៃថោកសមរម្យថែមទាំងសំបូរជីវជាតិនិងឆ្ងាញ់ពិសេស។

សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ

ចំណាំ៖ ត្រសក់​ជា​បន្លែ​ដែល​គេ​និយម​ដាំ​ច្រើន​ជាងគេ​លំដាប់​ទី​៤​ក្នុង​ពិភពលោក និង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រភេទ​អាហារ​ឈរ​នៅ​លំដាប់​លើ​គេ​ខាង​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅ ។ ប្រជាជនខ្មែរចូលចិត្តប្រើប្រាស់ក្នុងចំអិនអាហារជាច្រើនមុខនិងជាបន្លែសម្រាប់ធើ្វជាអន្លក់ផងដែរ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រសក់ជាមួយប្រហិតត្រី

  1. ប្រហិតត្រីចំនួនកន្លះគីឡូ
  2. ទឹកត្រីចំនួន២ស្លាបព្រា
  3. ស្ករចំនួន២ស្លាបព្រា
  4. ម្រេចចំនួនកន្លះស្លាបព្រាតូច
  5. ប្រេងឆាចំនួន១ស្លាបព្រា
  6. ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព
  7. ទឹកចំនួន៤កែវ
  8. ទឹកត្រីចំនួន១ស្លាបព្រា
  9. ស្ករចំនួនកន្លះស្លាបព្រា
  10. អំបិលចំនួនកន្លះស្លាបព្រា
  11. ត្រសក់ហាន់ជាបន្ទះតូចៗចំនួន៣ផ្លែ
  12. ជីវ៉ាន់ស៊ុយចំនួន១កូនចានតូច
  13. ម្រេចចំនួន១កូនស្លាបព្រាឬដាក់តាមចំណង់ចំណូលចិត្ត
  14. ប្រហុកចំនួន១កូនចានតូច
  15. ស្លឹកគ្រៃចំនួន១កូនចានតូច
  16. អង្ករលីងកិនឲ្យម៉ត់ចំនួន១ស្លាបព្រា

របៀបធ្វើ

  1. ច្របាច់ប្រហិតត្រីហើយលាយជាមួយ ទឹកត្រី ស្ករ ម្រេច ប្រេងឆា និងស្លឹកខ្ទឹមជាមួយគ្នា រួចលាយឲ្យស៊ប់ល្អ លុញប្រហិតត្រីឲ្យចេញជារាងមូលតូចៗរួចដាក់ទុកនៅម្ខាង
  2. ដាំទឹកក្នុងឆ្នាំងរហូតដល់ទឹកពុះ ចាក់ប្រហិតត្រីចូលក្នុងទឹកពុះរួចកូរ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ និងអំបិលរួចកូរឲ្យស៊ប់ល្អ
  4. ដាក់ត្រសក់និងស្ងោរចំនួនប្រហែល៥នាទី
  5. ដាក់ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ និងម្រេចពីលើជាការស្រេច
  6. ដាក់ប្រហុក អង្ករលីងកិនម៉ត់និងស្លឹកគ្រៃចូលពេលអ្នកដាក់គ្រឿង

កត់សម្គាល់

ជាទូទៅគេពិសារសម្លមួយប្រភេទនេះជាមួយបាយ ប្រសិនអ្នកមិនចូលចិត្តប្រហុកមិនបាច់ដាក់ក៏បាន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លមើមត្រាវជាមួយបង្គា – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *