Thursday , March 28 2024

សម្លការីស្វាយសាច់គោ – ម្ហូបខ្មែរ

សម្លការីស្វាយសាច់គោ មានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមនៅតាមជនបទហើយមិនពិបាកចម្អិននោះទេ សម្រាប់អ្នកខ្លះចូលចិត្តចម្អិនដោយប្រើសាច់ក្របីជំនួសសាច់គោ ទោះប្រើសាច់គោឬសាច់ក្របីក៏ដោយវានៅតែមានរសជាតិឆ្ងាញ់ដូចគ្នា។

សម្លការីស្វាយសាច់គោ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីស្វាយសាច់គោ

  1. សាច់គោ (សាច់ភ្លៅ) កាត់ជាដុំចំនួន 0.7 kg
  2. ទឹកស៊ីអីវចំនួន១ស្លាបព្រា
  3. ទឹកត្រីចំនួន១ស្លាបព្រា
  4. ស្ករចំនួន១ស្លាបព្រា
  5. ម្សៅម្ទេសប៉ាប្រីកា​ (paprika) ចំនួន១ស្លាបព្រា
  6. ម្សៅការីចំនួន២ស្លាបព្រា
  7. អំបិលចំនួន១ស្លាបព្រា
  8. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  9. ប្រេងឆាចំនួន២ស្លាបព្រា
  10. ខ្ទឹមសហាន់ចំនួន៣ក្លែប
  11. ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១
  12. ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
  13. ស្លឹកក្រូចសើចចំនួន២សន្លឹក
  14. ខ្ទិះដូងចំនួន១កែវ
  15. ទឹកចំនួន៤កែវ
  16. ដំឡូងចិតសំបកចេញរួចកាត់ជាដុំចំនួន២
  17. ផ្លែត្រប់ចិតសំបកចេញហើយហាន់ជាដុំចំនួន២ផ្លែ
  18. ស្វាយចាស់ហាន់ជាដុំចំនួន២ផ្លែ

របៀបធ្វើ

  1. ដាក់សាច់គោនៅក្នុងចានជាមួយទឹកស៊ីអីវ ទឹកត្រី ស្ករ ម្សៅម្ទេសប៉ាប្រីកា (paprika) ម្សៅការី អំបិលនិងម្រេចរួចច្របល់ចូលគ្នាឱ្យស៊ប់
  2. កំដៅឆ្នាំងសម្ល
  3. ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងស្លឹកគ្រៃរួចកូរឱ្យស៊ប់
  4. ដាក់សាច់គោដែលប្រហាក់គ្រឿងការីហើយ ស្លឹកក្រូចសើច ខ្ទិះដូងនិងទឹករួចច្របល់ឱ្យស៊ប់បន្ទាប់ចម្អិនរហូតដល់សាច់ឆ្អិនល្អ
  5. ដាក់ដំឡូងនិងផ្លែត្រប់ហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ
  6. ដាក់ស្វាយចូលបន្ទាប់មកបន្តស្ងោរហូតដល់ទឹកពុះ

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *