Wednesday , April 24 2024

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ រួមផ្សំពីតៅហ៊ូខ្ទិះដូងគឺជាអាហាររបស់ប្រជាជានដែលរស់នៅក្នុងភូមិភាគឥណ្តូចិនជាពិសេសរបស់ប្រជាជនខ្មែរតែម្តង។ សម្លការីក្រហមគឺចំណាយពេលច្រើនក្នុងការរៀបចំនិង​ចំអិនពីព្រោះវាមានគ្រឿងច្រើនមុខ ប់ុន្តែវាមានរស់ជាតិឆ្ងាញ់ពិសេសណាស់។

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីបង្គាជាមួយតៅហ៊ូ

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសចិញ្ចាំចំនួន១កូនចានតូច
  3. ខ្ទឹមបារាំងហាន់ជាដុំៗចំនួន១
  4. ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច
  5. ម្សៅគ្រឿងការីចំនួន១ឆុត
  6. ខ្ទិះដូង១កូនចានតូច
  7. ទឹកចំនួន២កែវ
  8. ទឹកត្រីចំនួន១ស្លាបព្រា
  9. ស្ករ១ស្លាបព្រា
  10. អំបិលកន្លះស្លាបព្រា
  11. ម្រេចចំនួនកន្លះស្លាបព្រា
  12. បង្គាបកសំបករួចហើយវះសម្អាតរួចចំនួន៥ខាំ
  13. តៅហ៊ូកាត់ជាដុំតូចៗចំនួន៤បន្ទះ

របៀបធ្វើ

  1. កំដៅខ្ទះ
  2. នៅពេលឆ្នាំងសម្លក្តៅ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងស្លឺកគ្រៃរួចកូរឲ្យស៊ប់
  3. ដាក់គ្រឿងការី ខ្ទិះដូងនិងទឹករួចប្របល់ឲ្យស៊ប់
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់បង្គា តៅហ៊ូហើយស្ងោរហូតដល់បង្គាឆ្អិនល្អ

កត់សម្គាល់

សម្លការីជាទូទៅគេនិយមបរិភោគជាមួយគុយទាវ នំបញ្ចុក នំប៉័ងឬជាមួយបាយក៏បាន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *