Thursday , August 6 2020

ល្លង់ក្បត់ញាតិ ឃ្លាតមេបា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ល្លង់ក្បត់ញាតិ ឃ្លាតមេបា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ល្លង់ក្បត់ញាតិ ឃ្លាតមេបា - បទពាក្យ៩ បែបជាប់ទង - កំណាព្យខ្មែរ

ល្ងង់ក្បត់ញាតិ ឃ្លាតមេបា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ជ្រូកមើលមេទ្វេមើលម៉ែស្នេហ៍ស្រីប្រុស
បើមើលខុសចុះរាសីក្តីវិវាទ
ភ្ជាប់និស្ស័យថ្លៃថ្លាពិតគិតដល់ញាតិ
មើលមារយាទឆ្លៀតមើលផលដល់ពូជពង្ស ។
ចៀសភ្លើងស្នេហ៍ញ៉ែតាមចង់សង់វិបត្តិ
ស្និទ្ធស្នេហ៍ស្ងាត់បាត់ពន្លឺឈឺយូរលង់
ទុក្ខកង្វល់ខ្វល់ខ្វាត់ខ្វែងឯងអញល្ងង់
ក្បត់ពូជពង្សលង់ក្បត់ញាតិឃ្លាតមេបា ។

កំណាព្យពេញនិយមបន្ទាប់ ៖ នឹកទីកប់សុក – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *