Monday , October 19 2020

រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ

រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ ៖ ល្អាង​ភ្នំ​ប្រាក់​ ដែល​ស្ថិត​​ក្នុង​ភូមិ​វឿន​សៀន​ ​ឃុំ​អូរ​ស្វាយ​ ​ស្រុក​ថាឡាបរិវ៉ាត់ ​ខេត្ត​ស្ទឹង​ត្រែង​ ​នៅ​តែ​ជា​ចម្ងល់​ស្រាយ​មិន​ចេញ​ ​របស់​អ្នក​​ភូមិ​ ​និង​ភ្ញៀវ​ទេសចរ ដែល​បាន​ទៅ​ទស្សនា​ ពី​មូលហេតុ​នៃ​ការ​កកើត​របស់​វា។

រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ

បើតាម​​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​​តំបន់​អូរស្វាយ​ ​បាន​ប្រាប់​​ថា ​​រហូត​មក​ទល់​ពេល​នេះ​ ពុំ​​ទាន់​មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​​ នៃ​ការ​កកើត​ល្អាង​​នេះ​នៅ​ឡើយ​ទេ មិន​ដឹង​ថា​វា​កើត​ដោយ​ធម្មជាតិ ឬ​ក៏​មនុស្ស​ជា​អ្នក​​ដាប់​ថ្ម​ធ្វើ។ វា​មាន​​ប្រវែង​រាប់​រយ​ម៉ែត្រ​ បត់​បែន​ប្រៀប​ដូច​ជា​ដាន​ពស់ ឬ​នាគ​។ បុរស​វ័យ​​ ៥២​ឆ្នាំ បាន​​បន្ត​ថា៖ «តាំង​ពី​​ខ្ញុំ​ធំ​ឡើង​ ​​ឆ្លង​កាត់​​សម័យ​សង្គ្រាម​មក​ដល់​ពេល​នេះ​ ​ខ្ញុំ​ក៏​ឃើញ​ល្អាង​ភ្នំ​ប្រាក់​​​បែប​នេះ​រហូត​​មក ហើយ​ពេល​សួរ​ចាស់ៗ ក៏​​ពួកគាត់​មិន​ដឹង​ដូច​គ្នា”។

រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ

យោងតាម​​​អ្នក​​នាំ​ភ្ញៀវ​ទេសចរ​នៅ​រមណីយដ្ឋាន​អូរស្វាយ​ ​​​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​អ្នក​ស្រី​ក៏​​មិន​បាន​ដឹង​ពី​ប្រវត្តិ​​នៃ​ការ​កកើត​ល្អាង​ភ្នំ​ប្រាក់​នេះ​ដូច​គ្នា។ ល្អាង​ភ្នំ​ប្រាក់​​នេះ​ស្ថិត​នៅ​កណ្តាល​ព្រៃ​សហគមន៍​ដែល​​ក្លាយ​ជា​តំបន់​​ដ៏​អស្ចារ្យ​សម្រាប់​បោះ​ជំរំកម្សាន្ត។ រហូត​ដល់​ពេល​នេះ មាន​​​​ភ្ញៀវ​ទេសចរ​តិច​តួច​បំផុត​​​បាន​ទៅ​ដល់​ទីនោះ​ រួម​ទាំង​ភ្ញៀវ​បរទេស​ ២​ឬ​៣​នាក់​ ក៏​ធ្លាប់​ទៅ​ផ្ដិត​រូបភាព​ដែរ ហើយ​ក៏​មិន​ដឹង​មូលហេតុ​។ រីឯ​​​ឯកសារ​​ក៏​គ្មាន​​​ផង​ដែរ ដូច្នេះ​ហើយ​ទើប​​វា​នៅ​តែ​​ចម្ងល់​មួយ រហូត​ដល់​សព្វ​ថ្ងៃ។

រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ

ល្អាង​ភ្នំ​ប្រាក់​ ​ស្ថិត​នៅ​ជើង​ភ្នំ​ប្រាក់ មាន​ចម្ងាយ​ប្រហែល​​​ ១៨​គីឡូម៉ែត្រ​ ​ពី​ប្រជុំជន​ឃុំ​​អូរស្វាយ។ ដើម្បី​ទៅ​ដល់​ល្អាង​​ភ្នំ​​​​មួយ​នេះ​ ​​​ភ្ញៀវ​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​​ដោយ​ជិះ​ទូក​​តាម​ដៃ​ទន្លេ​មេគង្គ​ ​រយៈពេល​ប្រហែល​១​ម៉ោង​ ទើប​ដល់​ភូមិ​វឿនសៀន ​រួច​​បន្ត​​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ឬ​ជិះ​គោយន្ត​​​ចូល​ទៅ​​​ព្រៃ​ ៣​គីឡូម៉ែត្រ​ទៀត៕

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *