Thursday , March 28 2024

រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ

រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ ៖ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលសម្បូរដោយរមណីយដ្ឋានទេសចរណ៍​ជាច្រើនកន្លែង​មិន​ថាទីតាំងនៅ​រាជធានីភ្នំពេញ ខេត្តក្រុងនានា គឺមានកន្លែងសម្រាប់ដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក ឬ​ថ្ងៃ​ចុង​សប្តាហ៍បានយ៉ាងរីករាយ ពិសេសតំបន់ទេសចរណ៍ខ្លះ​លោកអ្នកមិនបាច់ចំណាយ​ពេលយូរក្នុង​ការ​ធ្វើដំណើរនោះទេ។

រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ

ចម្ងាយត្រឹមតែ១១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភូមិ​ត្រពាំង​ស្ការ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ លោកអ្នកនឹងបានប្លែកភ្នែកជាមួយអារម្មណ៍ជ្រះថ្លាក្នុងទីតាំងរមណីដ្ឋានវប្បធម៌ ដែល​កំពុង​តែពេញនិយមសម្រាប់ភ្ញៀវទេសេចរនោះគឺ ពុទ្ធគីរីកម្ពុជា។

រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ

ដោយសារតែ​មានការ​កសាង​ព្រះ​ពុទ្ធបដិមា រហូតដល់​ទៅដល់​ចំនួន ៨៤ ០០០ អង្គនោះ បាន​ធ្វើឱ្យ ពុទ្ធ​គី​រី​កម្ពុជា ក្លាយទៅជា​មណី​យ​ដ្ឋា​ន​ទេសចរ​វប្ប​ធ៌​ម​ដ៏ថ្មីសន្លាង និងជាទី​ពេញនិយម​ថ្មី​មួយទៀត​នៅលើ​ទឹកដី​ខេត្តតាកែវ។ ពិសេស​នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ​ដែល​កន្លងផុតទៅ​ថ្មីៗ​នេះ ពុទ្ធ​គី​រី​​កម្ពុជា បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ដែលពួកគេ​បាន​ចំណាយ​ពេល​ទៅទស្សនា​ទីនោះ​យ៉ាងច្រើនកុះករ ហើយបច្ចុប្បន្នក៏មានអ្នកទេសចរជាហូរហែ​បាន​លៃ​លក​​ធ្វើ​ដំណើរ​ដោយខ្លួនឯង ឬតាមក្រុមហ៊ុនទេសចរផ្សេងៗដែលរៀបដំណើរកម្សាន្តទៅទីនោះផងដែរ។​

រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ

ភ្ញៀវ​ទេសចរណ៍​ជាតិ និងអន្តរជាតិ​ចាប់អារម្មណ៍​ ពុទ្ធគីរីកម្ពុជា នេះ​យ៉ាងខ្លាំង​ក៏​ព្រោះតែមានការ​​កសាង​ព្រះ​ពុទ្ធបដិមា​យ៉ាងច្រើន​រហូតដល់​ទៅ ៨៤ ០០០ អង្គ​ ដោយមានព្រះអង្គធំមួយអង្គចំកណ្តាលភ្នំ បាន​ធ្វើឱ្យ​អ្នកទស្សនា​ប្លែក​ភ្នែក ជាមួយ​ព្រះ​ពុទ្ធបដិមា​ពី​កំពូលភ្នំចុះមក​ក្រោម​ដ៏​ស្រស់​ស្អា​ត​ក្រៃលែង។ ហើយ​បច្ចុប្បន្ន​នេះ ពុទ្ធ​គី​រី​កម្ពុជា បាន​ក៏​សាងព្រះពុទ្ធ​បដិមាចំនួន ២០ ០០០ អង្គ​រួចហើយ។

រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ

ការកសាង ព្រះពុទ្ធ​បដិមា​ចំនួន ៨៤ ០០០ អង្គ​នេះ គឺ​ប្រតិស្ឋាន​ឡើង​ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​បាន​ទ្រង់​ត្រាស់​សម្តែង​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ចំនួន​ ៨៤ ០០០ ព្រះ​ធម្ម​ខន្ធ​​ផងដែរ ដែលមាន​ព្រះ​ត្រៃបិដក​សរុប ១១០ ក្បាល​បែងចែក​ជា​បី​ផ្សេងគ្នា មាន​ព្រះ​វិន័យ ព្រះ​សូត្រ និង ព្រះ​អភិធម្មសម្រាប់​បូជា​តំណាងឱ្យ​ព្រះពុទ្ធ​រូប​មួយ​ព្រះអង្គ​សម្រាប់​តំណាងឱ្យ​មួយ​ព្រះ​ធម្ម​ខន្ធ។​ បើតាម​ការ​អំពាវ​នាវ​ពី​ព្រះសង្ឃ និងគណៈកម្មាធិការ​នៅទីនោះថា ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី ញាតិញោម ជាពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅប្រទេសសូមអញ្ជើញមកទស្សនាផ្ទាល់ និងអាច​ជាវ​​រូប​ពុទ្ធបដិមា​យកមក​ដាក់​នៅ​លើភ្នំនេះ ដោយមានសរសេរឈ្មោះ​ភ្ជាប់នឹង​ពុទ្ធ​បល្ល័ង្ក តាមកម្លាំង​សទ្ធា​ជ្រះ​ថ្លារៀងៗខ្លួន។

រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ

ការកសាងរូបបដិមាទាំងអស់នេះ ពិតជាប្រពៃណាស់នឹងអាចទាក់ទាញភ្ញៀវទេសចរក្នុង និង​ក្រៅស្រុក ដែលបានទាំងចំណូល បានទាំងបុណ្យកុសល និងភាពរីកចម្រើនលក្ខណៈជារួមទាំងអស់​គ្នា​ហើយ​​​ជា​​ពិសេស​​នោះគឺ បានបង្ហាញនូវសាសនា និងរក្សាឱ្យឋិតស្ថេរយូរអង្វែងទៅហោង៕

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *