Thursday , March 28 2024

រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ

រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ ជារមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ។ ប្រាសាទ​ភ្នំដា ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏ល្បីល្បាញ​ស្ថិត​នៅ​ភូមិព្រែក​តាផ ឃុំគោកធ្លក ស្រុក​អង្គបុរី ខេត្តតាកែវ ដែល​មានចម្ងាយ​ប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួម​ខេត្តតាកែវ។ ប្រសិនបើ​បន្ត​ដំណើរ​ទៅមុខ​បន្តិច​នឹង​បានទៅ​ដល់​ព្រំដែន​ប្រទេស​កម្ពុជា វៀតណាម​ហើយ។

រមណីយដ្ឋានប្រាសាទភ្នំដា - ប្រសាទបុរាណ

ទីតាំងភូមិសាស្រ្ត

ប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ និងស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីក។ ម្យ៉ាងទៀតយើងអាចធ្វើដំណើរបន្តពីប្រាសាទភ្នំជីសូរទៅទិសខាងកើតសំដៅទៅទីរួមស្រុកព្រៃកប្បាសរហូតដល់ព្រៃល្វាររួចបត់ស្តាំតាមផ្លូវកៅស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្តង។ ប្រាសាទភ្នំដាមានភូមិសាស្រ្តលិចទឹកប្រាំមួយខែ និងគោគប្រាំមួយខែដែរ។ បច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទមួយដែលមានភាពចាស់ទ្រុឌទ្រោមតាមរបៀបបុរាណដែលបានបន្សស់ទុកតាំងពីយូរណាស់មកហើយ។ ប៉ុន្តែប្រាសាទនេះជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលាទាំងអស់ ព្រោះវាប្រកបដោយទាសភាពទឹកទន្លេដែលហ៊ុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូននោះដែរ។ ម៉្យាងវិញទៀតមាមព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសំលេងរ៉ៃយំរន្តំនារដូវស្លឹកឈើលាស់។ មិនត្រឹមតែប៉ុណ្ណោះមានប្រជាជនដែលរស់នៅក្នុងតំបន់នោះជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដានេះតែម្ដង ដែលមានភាពរួសរាយរាក់ទាក់ចំពោះបណ្ដាភ្ញៀវទេសចរ ដែលបានចូលទៅ ទស្សនាតំបន់នោះតែម្ដង។ ប្រាសាទភ្នំដាមានទីតាំងស្ថិតនៅក្នុងរាជធានីនរវរនគរ និងមានឈ្មោះជាភាសាចិនណាហ្វូណា។

រមណីយដ្ឋានប្រាសាទភ្នំដា - ប្រសាទបុរាណ

រឿងនិទាន

ប្រាសាទភ្នំដាស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រខ្មែរ ដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺព្រះបាទរុទ្រវរ្ម័នតាមការបញ្ជាក់របស់លោក មីប្រីណូ ជាបុរាណវិទូជនជាតិបារាំង។ ប្រាសាទនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ពុំមានកំពែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំ ចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីផ្នែក និងផ្នែកមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទំនៅលើនាគអានន្ត។ ប្រាសាទភ្នំដាមានរាងជាការ៉េ ដែលមានទំហំ ១២ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់១៨ម៉ែត្រមានទ្វារបួន ទ្វារពិតមានចំនួនមួយនៅទិសខាងជើង និងទ្វារបញ្ឆោតបី។ តាមរយៈលោក ប្រាក់ សុវណ្ណារ៉ា អ្នកបុរាណវិទូជនជាតិខ្មែរ មកពីក្រសួងវិចិត្រ សិល្បៈ បានធ្វើការសិក្សាស្រាវជ្រាវថា ប្រាសាទភ្នំដា ជាប្រាសាទដែលបានស្ថាបនាឡើងជាលើកទី២ទៅលើប្រាង្គប្រាសាទចាស់ ដែលប្រាសាទចាស់ពីមុនសង់អំពីឥដ្ឋ ប្រាសាទនៅពេលបច្ចុប្បន្នជាប្រាសាទកសាងនៅសម័យអង្គរដែលកសាងក្នុងរាជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ ដោយផ្នែកខាងក្រោមនៃប្រាសាទជាថ្មបាយក្រៀមត្រូវបានកសាងនៅសម័យអង្គរ នៅសតវត្សទី១១ ចំណែកផ្នែកខាងលើជាសំណង់ឥដ្ឋជាឥដ្ឋដែលបានសល់ប្រាសាទចាស់ ដែលបានយកមកកែច្នៃឡើងវិញ រីឯហោជាងមានរចនាបទឃ្លាំងចូលបាពួន ចំណែកសសរពេជ្រមាននៅសល់មួយ និងនៅមួយចំហែងទៀតត្រូវបានបារាំងយកទៅដាក់នៅសារមន្ទីរគីម៉េក្នុងប្រទេសបារាំង សសរពេជ្រមានស្ថិតនៅក្នុងសម័យអង្គរសតវត្សទី១១។ ផ្តែរនៅប្រាសាទភ្នំដាមានចំនួនពីរ ដែលផ្តែរនៅក្នុងប្រាសាទមួយចំហែង ដែលនៅសល់គឺនិយាយពីរឿងកូរសមុទ្រទឹកដោះ និងផ្តែរដដែលមួយចំហែងទៀតត្រូវបានបារាំងយកទៅតម្កល់នៅសារមន្ទីរគីម៉េប្រទេសបារាំងដែរ ចំណែកផ្តែរមួយទៀតដែលនិយាយពីរឿងព្រះវិស្ណុផ្ទុំលើនាគអានន្តត្រូវបានយកទៅតម្កល់នៅក្នុងសារមន្ទីរអង្គរបូរីនៅក្នុងទីរួមខេត្តតាកែវ។ ម្យ៉ាងទៀតផ្តែរមានជារឿងកូរសមុទ្រទឹកជាផ្តែររបស់ប្រាសាទថ្មី ដែលកសាងនៅសតវត្សទី១១ ចំណែកផ្តែរដែលមានជារឿងព្រះវិស្ណុផ្តុំលើនាគអានន្តជាផ្តែរប្រាសាទចាស់នៅសតវត្សទី៦។ តាមការសិក្សាស្រាវជ្រាវបានសន្និដ្ឋានថានៅក្នុងបរិវេណនៅជិតប្រាសាទនិងតំបន់មានប្រាង្គប្រាសាទមិនតិចជាងដប់នោះឡើយ ដែលមានកាលបរិច្ឆេទកសាងក្នុងអំឡុងសតវត្សទី៦ និងសតវត្សី៧នៃគ.សក្នុងអាណាចក្រភ្នំ ប៉ុន្តែពុំមានប្រាង្គប្រាសាទមួយណាបានគង់វង្សល្អនោះឡើយ។ នៅក្នុងរវាងឆ្នាំ១៩៣០ ក្រុមអ្នកស្រាវជ្រាវបារាំងបានធ្វើការរុករកនៅក្នុងប្រាសាទដោយបានជួបប្រទះនូវរូបចម្លាក់ជាច្រើន ហើយរូបចម្លាក់មួយចំនួនបានដឹកយកទៅប្រទេសបារាំង តួយ៉ាងដូចជា ព្រះហរិហរៈជាដើម ម្យ៉ាងទៀយនៅឆ្នាំ១៩៣៥ ធ្វើការសិក្សាស្រាវតាមបែបបុរាណបានរកឃើញរូប ព្រះរាម ព្រះនរាយណ៍ និងព្រះពលរាម ហើយបានយកមកតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ។

រមណីយដ្ឋានប្រាសាទភ្នំដា - ប្រសាទបុរាណ

នៅតាមចង្កេះភ្នំមានរូងភ្នំសិប្បនិមិត្តចំនួនប្រាំរូង ដែលបង្ហាញពីរចនាបទភ្នំដាកសាងឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរចនាបទនៅប្រទេសឥណ្ឌា។ ក្នុងរូងមានតម្កល់សិវលិង្គ និងយោនីនាងឧមាជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រះសិវក្នុងសាសនាព្រាហ្មសាសនា។ រូងភ្នំទាំងមានឈ្មោះថា រូងភ្នំប្រាសាទដុល។ ប្រាសាទដុលជាប្រាសាទដែលជាស្នាដៃបព្វបុរសខ្មែរ ដែលបានលុងភ្នំធ្វើជាប្រាសាទនៅសម័យអាណាចក្រភ្នំ ដែលជាប្រាសាទដែលកសាងជារូងមុនប្រាសាទដែលជាឥដ្ឋ និងថ្ម។ មានរូងមួយក្នុងចំណោងរូងទាំងប្រាំមានរូងមួយ ត្រូវបានប្រើប្រាស់ជាឈាបនដ្ឋានក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលជាសម័យខ្មែរក្រហម ឬសម័យកម្ពុជាប្រជាធិនតេយ្យ។ នៅប៉ែកនិរតីនៃប្រាសាទភ្នំដាមានចម្ងាយប្រមាណ ៣០០ម៉ែត្រមានប្រាសាទមួយទៀត ដែលស្ថាបនាអំពីថ្មបាសាល ដែលថ្មនេះភាគច្រើនមានតែនៅខេត្តក្រចេះ និងកំពង់ចាមដែលសម្បូរ ប្រាសាទមានលក្ខណៈពីរជាន់បែរមុខទៅរកទិសខាងជើងមានទ្វារពីរនិងបង្អូចប្រាំតាមរចនាបទបែបឥណ្ឌា ដែលមានឈ្មោះថា អាស្រមមហាឥសី។ នៅខាងបង្អួចមានរន្ធបង្ហូរទឺកមន្តមួយដែលហៅថាសោមសូត្រ ឬសោម៉ាស៊ូត្រា ដែលប្រែថាទរបង្ហូរទឹកមន្តពីក្នុងប្រាសាទ។ ប្រាសាទមហាឥសីជាប្រាសាទកសាងក្នុងសម័យអាណាចក្រភ្នំ នៅចុងសតវត្សទី៦ ដើមសតវត្សទី៧ជាសម័យចន្លោះសម័យអាណាក្រភ្នំទៅសម័យចេនឡា។ ប្រាសាទអាស្រមមហាឥសីមានលក្ខណៈល្អ ដោយសារមានការជុសជុលហើយម្តងក្នុងឆ្នាំ១៩៣៥ ដោយលោក ហង់រីម៉ូស៊េ ជាជនជាតិបារាំង ក្នុងជុសជុលប្រាសាទមានការបន្ថែមនូវថ្មបាយក្រៀមដើម្បីជាការជំនួយ និងមានចាក់គ្រឹសជាបេតុងបន្ថែមផងដែរ។ នៅអង្គរបូរីមានទីក្រុងជាលក្ខណៈពងក្រពើ ដែលជាកេរតំណែលនៃសម័យបុរេប្រវត្តិសាស្រ្តក៏ដោយ ក៏ប៉ុន្តែវាត្រូវបានប្រែប្រួលផ្នែកនិមិត្តរូបនិយមតាមបែបឥណ្ឌានាដើមសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៦ទៅហើយដែរ។ ទីក្រុងនេះត្រូវបានជាលោកធាតុវិទ្យាមួយដែលមានប្រាសាទជាច្រើនស្ថិតនៅលើទួលវត្តគំនូរ ដែលសព្វថ្ងៃត្រូវបានបំផ្លាញអស់ទៅហើយនោះតំណាងឱ្យមជ្ឍមណ្ឌលនៅចំកណ្តាល។ ចំនែកទីស្ថានដែលសំខាន់ជាងគេនៃទីក្រុងគឺស្ថិតនៅលើកំពូលភ្នំនៅក្រៅពីរាជធានីគឺប្រាសាទភ្នំដា និងប្រាសាទអាស្រមមហាឥសី។ នៅលើខឿនប្រាសាទភ្នំដាដែលជាប្រាសាទឥដ្ឋ គេបានជួបប្រទះនូវចម្លាក់ព្រះវិស្ណុធំជាងគេបង្អស់។

រមណីយដ្ឋានប្រាសាទភ្នំដា - ប្រសាទបុរាណ

ប្រវត្តថាកាលពីព្រេងនាយទឹកដីគោតថធ្លកជាមហាសមុទ្រដ៏ធំធេងមួយ ដែលមិនមានមនុស្សណាម្នាករស់នៅឡើយកាលសម័យថ្ងៃមួយក៏មានស្ដេចមូយព្រះអង្គដែលរសាត់អណ្ដែតតាមកបាល់ក៏មកកល់និ ងកោះមួយដែលនាពេលបច្ចប្បន្នមានឈ្មោះថាភ្នំបុរីនេះឯង(កោះគោកធ្លក)នៅរាត្រីថ្ងៃមួយក៏មានប្តរធីតារបស់ស្ដេចនាគគឺនាងលីវយី ឬដែលហៅថានាងនាគក៏បាននាំបរិវាមកលើឆ្នេរសមុទ្រនៃកោះគោកធ្លកនេះតែម្ដងដែលនៅក្នុងពេលដែលបុត្រធីតារបស់ស្ដេចនាគគឺព្រះនាងលីវយីកំពុងតែមុជទឹកប្រលែងគ្នាលេងជាមួយនិងបរិវានោះក៏ព្រះថោងបានលបលួចមើលឃើញព្រះនាងរួចក៏ចាប់ចិត្តស្រាលាញ់នាងនាគនេះតែម្ដង។ ដោយសេក្ដីស្នេហារបស់នាងនាគនិងព្រះថោងដែលជាមនុស្សធម្មតាលុះឈានដល់ជីវិតអាពាហ៏ពិពាហ៏ក៏មានការត្ដៅក្រហាយដល់ពពួកទេវត្តានាស្ថានលើដែលព្រះអង្គខ្លាចនៅពេលដែលព្រះថោងនិងនាងនាគដែលរៀបការនិងគ្នាហើយនោះឈ្លោះប្រកែកគ្នានិងខ្លាចនាងនាគខាំសម្លាប់ព្រះថោងដែលជាមនុស្សធម្មតាព្រះឯឱ្យព្រះឥន្ទក៏ទ្រង់យាងចុះមកកោសធ្មេញនាងនាគដែលជាសត្វនាគកុំឲថ្ងៃក្រោយមានពិសអាចខាំសម្លាប់ព្រះដែលជាស្វាមីរបស់ព្រះនាង។ ហេតុដូនេះទើបមានពីធីធ្វើធ្មេញបំពេញលក្ខិណាដល់កូនប្រុសស្រីនៅពាលដែលមានពីថីមង្គលការកើតឡើងក៏ក្លាយជាប្រពៃណីទំនាមទំលាស់របស់ប្រជាជនខ្មែរនាពេលបច្ចប្បន្ននេះតែម្ដងទៅ។ ក្រោយមកនៅពេលដែលស្ដេចភុជង្គនាគដែលជាព្រះបីតារបស់ព្រះនាងលីវយីបានរៀបអាពាហ៏ពិពាហ៏ឱ្យកូនចប់រួចរាល់ហើយព្រះនាងលីវយីក៏នាមព្រះថោងដែលជាស្វាមីទៅលេងព្រះបរមរាជវាំងរបស់ខ្លួននៅពេលនោះដោយសារព្រះថោងជាមនុស្សលោកធម្មតាមិនអាចហែកទឹកបានក៏នាងនាគឱ្យព្រះថោងតោងស្បៃនាងដើម្បីមុជចុះទៅស្ថានរបស់ខ្លួនកុំឱ្យព្រះថោងមានផលលំបាកដែលនេះក៏ជាទំនាមទំលាប់របស់ខ្មែនៅពេលចុងក្រោយនៃអស់អោយក្លាយជាផ្ទៃដីក្នុងគោលបំណងក៏សាងប្រសាទជូនជាចំណងដៃអោយបុត្របុត្រីរបស់ខ្លួនដែលទើប និងរៀបការហើយព្រះព្រះថោជាមនុស្សលោកធម្មតាមិចអាចរស់នៅក្នុងសមុទ្របានដូចជានាងនាគនោះបានទេ។ ហើយដោយសារតែប្រវត្ដ៏ច្រើនរាប់មិនឈ្នះនេះរបស់ប្រាសាទភ្នំដានេះក៏បានទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើនមកទស្សនានិងជាពិសេសនោះមានបណ្ដាអ្នកបុរាណវិទូជាច្រើនចូលមកទស្សនានិងស្រាវជ្រាវពីប្រវត្តិនោះតែម្តង។

សិលាចារឹក

សិលាចារឹកភ្នំដាលេខ K-៥៤៩ គ្មានចុះកាលបរិច្ឆេទ ក៏ប៉ុន្តែប្រហែលសតវត្សរ៍ទី៦ បានរៀបរាប់ពីព្រះបាទរុទ្រវរ្ម័ន និងមានឈ្មោះព្រះវិស្ណុមួយចំនួនដែលគេរកឃើញនៅក្នុងល្អាងជុំវិញភ្នំដា[៤]។ សិលាចារឹកចាស់ជាងគេ សរសេរជាភាសាខ្មែរគឺ សិលាចារឹកអង្គរបូរីលេខK-៦០០ ដែលមានដាក់កាលបរិច្ឆេទឆ្នាំ៦១១នៃគ្រឹស្តសករាជ។ ក្រៅពីសិលាចារឹកនេះ សិលាចារឹកមួយចំនួននៅអង្គរបូរីដូចជា សិលាចារឹកវត្តថ្លែង(កូសាំងស៊ីន)លេខK-១។ សិលាចារឹកលេខវត្តពោធិវង្សលើ(កូសាំងស៊ីន)លេខK-១១។ សិលាចារឹកអង្គរបូរីលេខ K-២៥។ សិលាចារឹកព្រះវិហារធំ(ខេត្តកំពង់ចាម)លេខ K-៥២០។ សិលាចារឹកទួលវត្តគំនូរ(តាកែវ)លេខK-៥៥៧។ សិលាចារឹកទួលអង្គ(តាកែវ)លេខ K-៥៥៩ ដែលបានបាត់កាលបរិច្ឆេទមានអក្ខាវិរុទ្ធចាស់បុរាណជាងសិលាចារឹកលេខ K-៦០០ ទៅទៀត។

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីដ្ឋានភ្នំប្រុសភ្នំស្រី – តំបន់ប្រវត្តិសាស្រ្ត

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *