Saturday , October 24 2020

រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ

រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ ៖ ធ្វើ​ដំណើរ​ទៅ​ ខេត្ត​កោះ​កុង ​ លោក​អ្នក​គួរ​ទៅ​លេង​ទឺក​ជ្រោះ​តា​ចាក​​ឲ្យ​បាន​ម្ដង ​ដោយសារ​ជា​រមណីយដ្ឋាន​ថ្មី​មួយ ដែល​មាន​ទឹក​ធ្លាក់​ថ្លា​ឈ្វេង ​ត្រជាក់​ដូច​អម្រឹត។

រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ

​​ទឹក​ធ្លាក់​ពី​ទី​ខ្ពស់ ​ប៉ះ​​ប្រប​លើ​ផ្ទាំង​ថ្ម ​មាន​ទឹក​ហូរ​ល្មម​អាច​លេង​និង​ងូត​បាន​យ៉ាង​សប្បាយ។ ​ទេសភាព​ស្រស់​ត្រកាល​ពណ៌​បៃ​តង​ខ្ចី​នា​រដូវ​វស្សា ​កាន់​តែ​ធ្វើ​ឲ្យ​​តំ​បន់​នេះ ប្រៀប​ដូច​ស្ថាន​សួគិ៍ ​អាច​បំបាត់​ទុក្ខ​បាន​ទាំង​អស់។ ​លោក​អ្នក​អាច​ខ្ចប់​អាហារ​មក​ញ៉ាំ​ក្រោម​ដើម​ឈើ​ម្លប់​ត្រឈឹង​ត្រឈៃ​ក៏​បាន ​ឬ​អាច​កុម្មង់​អាហារ​នៅ​ទី​នោះ​ផ្ទាល់​ក៏​បាន ​ដែល​មាន​តម្លៃ​សម​រម្យ ប៉ុន្តែ​កុំ​ភ្លេច​សម្អាត​និង​ចោល​សំ​រាម​ក្នុង​ធុង​ផង។

រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ

ទឹក​ជ្រោះ​តា​ចាក ​មាន​ទី​តាំង​នៅ​ឃុំ​ទួល​គ​គី ​ស្រុក​មណ្ឌល​សី​មា ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ក្រុង​ខេមរ​ភូមិន្ទ៕

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *