Tuesday , March 26 2024

រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ ៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ  គឺជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ដែលជាឧទ្យានជាតិយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា និងរយៈកំពស់ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។

រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ

ដោយសារតែអាកាសធាតុ ​និងទេសភាពអំណោយផលខ្លាំងសុទ្ធតែព្រៃឈើម្លប់ត្រឈឹងត្រឈៃ និងភ្នំលាយសន្ធឹងល្វឹងល្វើយ ​គិរីរម្យមានកន្លែងកម្សាន្តជាច្រើនកន្លែងរាប់មិនអស់  ជាពិសេសគឺតំពន់ទឹកធ្លាក់ និងទឹកជ្រោះតែម្តងសុទ្ធដឹងតែមានទេសភាពស្រស់ស្អា ​ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។

រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ

នៅក្នុងនោះ ​ទឹកធ្លាក់ចំការតែលើភ្នំគីរីរម្យ  ក៏ត្រូវបានគេស្គាល់ថា​​ជាទីកន្លែងមួយដែលមានទឹកធ្លាក់ស្រស់ស្អាតមិនចាញ់កន្លែងផ្សេងៗប៉ុន្មាននោះឡើយ ​ដោយទីនោះមិនសូវមានមនុស្សអ៊ូអរទៅលេងប៉ុន្មាននោះឡើយ ​តែទេសភាពវិញគឺស្រស់ស្អាតបរិសុទ្ធ ​ទិដ្ឋភាពទឹកធ្លាក់គឺត្រជាក់ស្រេបដល់បេះដូងតែម្តង។

រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ

សម្រាប់អ្នកដែលចង់ទៅទស្សនា ​ទីតាំងគឺស្ថិតនៅលើភ្នំគិរីរម្យតែម្តង  ដោយជិះឡើងភ្នំប្រមាណជា ​២០នាទី មានផ្លាកសម្គាល់មួយនៅខាងស្តាំដៃដាក់ថា ​« ​ទឹកធ្លាក់ចំការតែ ​» ​តែប្រសិនជាមិនច្បាស់អ្នកអាចសាកសួរព័ត៌មានសមត្ថកិច្ចដលយាមកាម ​ឬអ្នកស្រុកនៅទីនោះបញ្ជាក់បាន៕

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *