Sunday , October 24 2021

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ ៖ ​រមណីយដ្ឋាន​ទឹកអូរ​ច្រឡង់ ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល ស្រុក​សៀម​បូក​ស្ថិតនៅ​ភាគខាងត្បូង​ចម្ងាយ​ប្រហែល​ជិត​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ ខេត្ត​ស្ទឹង​​ត្រែង​ ។ ​ទីនោះ​ជា​តំបន់​ទេសចរណ៍​ដ៏​ចាប់អារម្មណ៍​មួយ​ក្នុងចំណោម​ទីតាំង​ផ្សេងទៀត​របស់​ខេត្ត​នេះ​។​យើង​អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​​កណ្តាល​ព្រៃ​ធម្មជាតិ​ដ៏​ស្រស់ស្អាត ងូតទឹក​ត្រជាក់​និង​ស្តាប់​សម្លេង​សត្វ​យំ​មាន​អារម្មណ៍​ស្រស់ស្រាយ​បាត់​ទុក្ខ​កង្វល់​អ្វី​ទាំងអស់​។ រីឯ​តម្លៃ​លក់ដូរ របស់​សហគមន៍​នៅ​ទីនោះ​ក៏​មិនជា​ថ្លៃ​ប៉ុន្មាន​ដែរ​។​

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ

​អ្នក​ស្ទឹងត្រែង​ចាត់ទុក រមណីយដ្ឋាន​សហគម​ន៍​អេកូ​ទេសចរណ៍​ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល​ថា​ជា​កន្លែង​ដ៏​ស្រស់ស្អាត​គ្រប់​រដូវ​កាល​ខណៈ​កន្លែង​​កំសាន្ត​ផ្សេងៗ​ទៀត នៅតាម​ដង​ទន្លេ​ត្រូវ​ទឹក​លិច​បាត់អស់​ទៅហើយ​។​

​ចង់ទៅ​ទីនោះ​យើង​អាច​ដំណើរ​ពី​ក្រុង​ស្ទឹងត្រែង​តាមផ្លូវ​ជាតិ​លេខ​៧អា​ឆ្ពោះទៅ​ជាប់​ព្រំប្រទល់​ខេត្តក្រចេះ​។​ពេលទៅដល់​នឹងមាន​ខ្លោង​​ទ្វារ​មួយ មាន​ចម្ងាយ ប្រហែល​៧០០​ម៉ែត្រ​ទើប​ដល់​រមណីយដ្ឋាន​។​

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ

ភ្ញៀវទេសចរ​ម្នាក់​មកពី​ខេត្តសៀមរាប​បាន​រៀបរាប់ថា ដោយសារតែ​កន្លែង​កម្ស​ន្ត​ទឹកអូរ​ច្រឡង់​របស់​សហគមន៍​អេកូ​ទេសចរ​ធម្មជាតិ ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល មាន​ដើមឈើ​ទេសភាព​ស្រស់​ស្រស់ស្អាត ទឹក​ត្រជាក់​អាច​ងូត​លេង​បាន​ទើប​ធ្វើឱ្យ​នាង​នាំ​មិត្តភក្តិ​ទៅ​កម្សាន្ត​​នៅ​ទីនោះ​។​ទីនោះ​គឺជា​លើកដំបូង​សម្រាប់​នាង​បាន​ទៅលេង​ហើយ​សប្បាយរីករាយ​ដូ​វ​គេ​ល្បី​តៗ​គ្នា​មែន​។​មានតែ​កន្លែង​មួយ​នេះ​ទេ​ផ្តល់​ភាព​រីករាយ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់គ្នា​បើសិនជា​បានមក​ដល់​ខេត្តស្ទឹងត្រែង​។​

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ

សភាព​ទូទៅ​ទឹកអូរ​មួយ​យ៉ាង​វែង​ហូរ​ខួបប្រាំងខួបវស្សា​ទើប​អ្នកស្រុក​ដាក់ឈ្មោះ​អូរ​ច្រឡង់​។​អូរ​ប្ញ​ស្សី​កណ្តាល​គឺជា​ឃុំ​មួយ​របស់​ស្រុក​សៀម​បូក​​ខេត្តស្ទឹងត្រែង​។​ដោយមាន​ការផ្តើមគំនិត​ពី​មន្ទីរ​ទេសចរណ៍​សហកា​រ​ជាមួយ​អង្គការ​ម្លប់​បៃតង​អាជ្ញាធរ​និង​សហគមន៍​នៅ​ទីនោះ​ក៏​​បង្កើតឱ្យមាន​ជា​រមណីយដ្ឋាន​សហគម​ន៍​អេកូ​ទេសចរណ៍ធម្មជាតិ​អូរ​ប្ញ​ស្ស​កណ្តាល​តាំងពី​ឆ្នាំ​២០០៧​។​សហគមន៍​នេះ​ក៏បាន​ដំណើរការ​រហូតមក​ម​ក​ដល់​សព្វថ្ងៃ​។​

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *