Wednesday , April 17 2024

រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិខេត្ត មណ្ឌលគិរី  ស្ថិតនៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដែលជា​តំបន់​ដីក្រហម ហើយក៏​ជា​ខេត្ត​មួយ ដែលមាន​ធនធានធម្មជាតិ កំណត់​រ៉ែ​មាស ត្បូង​៘ មណ្ឌលគិរី សំបូរ​ជាពិសេស​ព្រៃឈើ ដែលមានតម្លៃ សត្វព្រៃ​ដ៏​ច្រើន​ប្រភេទ និង​បន្សល់​នូវ​ពូជ​សត្វ​ដំរី​ជាច្រើន​ក្បាល​ផងដែរ​។​

នៅមុន​នៅ​ឆ្នាំ​១៩៦០ ខេត្តមណ្ឌលគិរី​ជា​ផ្នែក​មួយ​របស់​ខេត្តក្រចេះ តែ​ក្រោយមក​សម្តេចព្រះ នរោត្តម សីហនុ បានសម្រេច​ព្រះទ័យ កាត់​ចេញពី​ខេត្តក្រចេះ និង​ដាក់ឈ្មោះថា ខេត្តមណ្ឌលគិរី​។​

រមណីយដ្ឋានទឹកជ្រោះរមនា - តំបន់ធម្មជាតិ

ខេត្តមណ្ឌលគិរី មាន​ចម្ងាយ ៣៨០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​មាន​ព្រំប្រទល់​ខាងជើង ជាប់​នឹង​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​។ ខាងកើត និង​ខាងត្បូង ជាប់​នឹង​ប្រទេស​វៀតណាម និង​ប៉ែក​ខាងលិច​ខេត្តមណ្ឌលគិរី ជាប់​នឹង​ខេត្តក្រចេះ​។​

មណ្ឌលគិរី​ជា​ខេត្ត​ដែលមាន​ភ្នំ​ច្រើន តែមាន​ប្រជាពលរដ្ឋ​រស់នៅ​តិច​។ ខេត្ត​នេះ មាន​ផ្ទៃដី​សរុប ១៤.២៨៨ គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាពលរដ្ឋ​ចំនួន ៦០.៨១១ នាក់ ដែល​រួមមាន ១៤​ជាតិ​សាសន៍ គឺ ២០​ភាគរយ ជា​ជនជាតិខ្មែរ និង ៨០ ភាគរយ​ជា​ជនជាតិភាគតិច​។
ខេត្តមណ្ឌលគិរី ចែកចេញជា ៥​ស្រុក គឺ​ស្រុក​សែន​មនោ​រម្យ កែវ​សីមា កោះ​ញែក អូររាំង និង​ស្រុក​ពេ​ជ​ជ្រ​ដា​។ ទាំង​៥ ស្រុក​នោះ មានតែ ២១ ឃុំ​ប៉ុណ្ណោះ​។ ចំណែក​ជនជាតិភាគតិច រួមមាន​៖ ព្នង​, ស្ទៀង​, កួយ​, ទំពួន​, ចា​រាយ​, ក្រោល​, គ្រឹ​ង​, រ៉ា​អុង​, ថ្មូ​ន​, ចាម​, ចិន​, វៀតណាម និង​លាវ​។

រមណីយដ្ឋានទឹកជ្រោះរមនា - តំបន់ធម្មជាតិ

ខេត្តមណ្ឌលគិរី មាន​កម្ពស់​ជា​មធ្យម ៨០០ ម៉ែត្រ ធាតុអាកាស​ក្តៅ ល្មម​នៅពេល​ថ្ងៃ និង​ត្រជាក់​នៅពេល​យប់​។​

​ក្នុង​ខេត្តមណ្ឌលគិរី​នេះ មាន​អំណោយផល​ពិសេស​លើ​តំបន់​រមណីយដ្ឋាន​យ៉ាងខ្លាំង ដែល​អាច​ស្រូប​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​យ៉ាង​ក្រាស់ក្រែល ក្នុង​មួយឆ្នាំៗ​។

រមណីយដ្ឋាន​ទាំងនោះ​មានដូចជា​៖ ទឹកជ្រោះ​ប៊ូ​ស្រា​, រមណីយដ្ឋាន​ទឹកជ្រោះ​អូ​ឆ្វេង​, រមណីយដ្ឋាន​ទឹកជ្រោះរ​មនោ​រម្យ ហៅ​ដំណាក់​ស្តេច​, រមណីយដ្ឋាន​ទឹកជ្រោះ​លេក​ប៉ូ​ក​ប្រះ​, រមណីយដ្ឋាន​ដី​អេ​, រមណីយដ្ឋានទឹកជ្រោះ​លែង​ឃិន​, រមណីយដ្ឋាន​ទឹកជ្រោះ​អូរ​តឹង​ឡឹង​, រមណីយដ្ឋាន​ជ្រៃ​យូ​ស​, រមណីយដ្ឋាន​យោគ​ស្រុះ​ផ្លំ ឬ​ភ្នំ​ដោះ​ក្រមុំ​, រមណីយដ្ឋាន​ទឹកជ្រោះ​ឡែ​ង​តៅ​, ព្រៃ​ការពារ​មណ្ឌលគិរី​, តំបន់​ជុំ​សត្វព្រៃ​ភ្នំ​ព្រេច​, ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ​, ភូមិ​ពូ​លូ​ង​, រមណីយដ្ឋាន​កោះ​ញែក​, រមណីយដ្ឋាន​ទឹកជ្រោះរ​មនា ១ និង​រមណីយដ្ឋាន​ទឹកជ្រោះរ​មនា ២​។

ជាមួយ​តំបន់​រមណីយដ្ឋាន​ជាច្រើន​ខាងលើនេះ ក្នុង​នោះមាន​រមណី​ដ្ឋា​ន​ទឹកជ្រោះរ​មនា ១ ស្ថិតនៅ​ភូមិ​ពូ​ទ្រ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង មាន​ចម្ងាយ ១៧ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ដោយ​ធ្វើដំណើរ​តាម​ផ្លូវលំ​។  រមណី​ដ្ឋា​ន​ទឹកជ្រោះរ​មនា ១ មាន​ល្បាក់ទឹក​ធ្លាក់​កម្ពស់ ៥ ម៉ែត្រ មុខកាត់​ទទឹង ១០ ម៉ែត្រ នៅ​រដូវវស្សា និង​វ​ដូ​វ​ប្រាំង​ទឹក​មាន​កម្ពស់ ៦ ម៉ែត្រ  មុខកាត់​ទទឹង ៨ ម៉ែត្រ​តែប៉ុណ្ណោះ​។ នៅ​ទីនោះ មានទឹកជ្រោះ​ធម្មជាតិ ព្រៃភ្នំ ខ្យល់អាកាស​ល្អ និង​មាន​ភ្នំ​ជាច្រើន ។ ទឹក​នេះ ហូរ​ជា​ល្បាក់​ជម្រាល ផ្នែក​ខាងក្រោម​មាន​អាង​ស្តុក​ទឹក​យ៉ាង​ធំ​ដែល​អាច​ហែល​ងូត​លេង​។

រមណីយដ្ឋានទឹកជ្រោះរមនា - តំបន់ធម្មជាតិ

ភ្ជាប់ ​ពីរ​មណី​ដ្ឋា​ន​ទឹកជ្រោះរ​មនា ១ យើង​ធ្វើដំណើរ​ទៅ​រមណី​ដ្ឋា​ន​ទឹកជ្រោះរ​មនា ២ ស្ថិតនៅ​ភូមិ​ពូ​រ៉ាង ឃុំ​-​ស្រុក​ជាមួយគ្នា ។ ធ្វើដំណើរ​តាមផ្លូវ​លេខ​៧៦ មាន​ចម្ងាយ​ផ្លូវ​១២ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត មាន​ប្រជាពលរដ្ឋ​ចំនួន ១០៨ គ្រួសារ ប្រកបមុខរបរ​ចម្ប​ង គឺ​ធ្វើ​ចម្ការ ។​

​ចំណុច​ទាក់ទាញ​ចម្បង​របស់រ​មណី​យ​ដ្ឋា​ន​ទឹកជ្រោះរ​មនា ២ មាន​ទឹកជ្រោះ​ធម្មជាតិ ភ្នំ ខ្យល់អាកាស​ល្អ និង មាន​ភ្នំ​ជាច្រើន​។ ទឹកជ្រោះរ​មនា ២ មាន​ល្បាក់ទឹក​ធា្ល​ក់​កម្ពស់ ៣ ម៉ែត្រ និង​មុខកាត់ទទឹង ១០ ម៉ែត្រ​នៅ​រដូវវស្សា និង​រដូវប្រាំង​មុខកាត់​ទទឹង ៦ ម៉ែត្រ​។ ទឹក​ហូរ​ជា​ល្បាក់​ជម្រាល ផ្នែក​ខាងក្រោម​មាន​អាង​ស្តុក​ទឹក​យ៉ាង​ធំ​ដែល​អាច​ហែល​ងូត​លេង ។ ក្រៅពី​មាន​ទឹកធ្លាក់ នៅ​តំបន់​នេះ​មាន​ដើមឈើ​ធំៗ ដែលជា​ម្លប់​យ៉ាង​ត្រជាក់ ។​

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *