Friday , March 5 2021

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋាន​ទឹក​ជ្រោះតាតៃ ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់វ៉ាក់ ឃុំ​តាតៃក្រោម ស្រុក​កោះកុង ខេត្ត​កោះកុង និង​មាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ។

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ

រមណីយដ្ឋាននេះ ជាតំបន់អេកូទេសចរណ៍មួយ ដែលទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ មិន​អាច​នឹង​មើល​រំលងនៅ​ពេល​មក​កំសាន្ត​ក្នុង​ខេត្ត​កោះកុង។ ទេសភាព​ព្រៃ​ប្រឹក្សា​ដ៏ខៀវ​ស្រងាត់ បាន​ឆក់​នូវ​ភាពស្មុគស្មាញ និង​រំសាយ​អារម្មណ៍​ជាមួយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​លាយ​ឡំ​នឹង​ទិដ្ឋភាព​នៃ​ទឹកហូរ​កាត់​តាម​ផ្ទាំង​ថ្ម​ធំៗ​។

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ

ឋានសួគ៌ធម្មជាតិតាតៃស័ក្តសមសម្រាប់ អ្នកចូលចិត្តភាពស្ងប់ស្ងាត់ព្រមទាំងស្រលាញ់ធម្មជាតិ ជាពិសេស​អ្នក​ដែល​​មានអារម្មណ៍​ស្មុគ​ស្មាញ ពេលទៅ ឃើញទិដ្ឋភាពនៅទីនោះ ប្រាកដជាធ្វើឱ្យរសាយបាត់អស់ទុក្ខ​កង្វល់​ជា​មួយខ្យល់អាកាស​ដ៏បរិសុទ្ធ នៃ រមណីយដ្ឋានធម្មជាតិតាតៃជាក់ជាមិនខាន។ តាតៃមាន​ចម្ងាយ​ប្រមាណ​២០​គីឡូ​ម៉ែត្រពី​ទី​រួម​កោះកុង តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤៨ ​ក្នុង​ភូមិ​តាតៃ ​ឃុំ​តាតៃ​ ស្រុក​ស្មាច់​មាន​​​ជ័យ ហើយភ្ញៀវទេសចរ​ត្រូវ​ធ្វើដំណើរ បន្ត ដោយទូកប្រមាណជា២០នាទីទៀតទើបទៅដល់។

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ

ស្ទឹ​ងតា​​តៃ​ ​ដែ​លមានទឹក​ថ្លា​ដូ​ច​ជា​ក​ញ្ច​ក់​ ​​និ​ង​មា​ន​ព្រៃ​ឈើ​ដុះ​អ​ម​ស​ង​ខា​ង​ព​ណ៌​ខៀ​វ​ខ្ចី​ ​នៅ​គ្រ​ប់​រ​ដូ​វ​កា​ល​ ​ហើ​យ​មា​ន​ភា​ព​ស្ងា​ត់​ជ្រងំ​កា​​លពី​ពេ​ល​មុ​​ននោះ​ ​​ឥ​ឡូ​វនេះ ​​កំ​ពុ​ង​ក្លា​យ​ទៅ​ជា​ឋា​ន​សួ​​គ៌​ស​ម្រា​ប់​អ្ន​ក ​ដែ​ល​ស្រ​ឡា​ញ់​ធ​ម្ម​ជា​តិ​​ក្នុ​ង​កា​រ​ទៅ​គ​យ​គ​ន់​​ពេ​ចពិ​ល​រ​​មិ​ល​​មើ​ល​ ​និ​ងស្រូ​​ប​យ​កខ្យ​ល់​អា​កា​ស​នៅ​ទី​នោះ​។​ចាប់តាំងពីមានការសាងសង់ផ្ទះបណ្តែតទឹកសម្រាប់ឱ្យអ្នកទៅលេងកម្សាន្តស្នាក់នៅលើដងស្ទឹង​នេះកាល​ពីឆ្នាំ ២០០៩មក ស្ទឹងតាតៃបានក្លាយទៅជាកន្លែង ដែលមានភាពអ៊ូអរ និងជាតំបន់ទេសចរណ៍យ៉ាង​ប្រណីតមួយ របស់ខេត្តកោះកុង ដែលមានភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរ​ជាតិ។ ឋានសួគ៌មួយ ដែល កម្របានជួបប្រហែលជាគ្មានកន្លែងណាមានធម្មជាតិស្រស់ស្អាត ដូចជាតំបន់ស្ទឹង​តាតៃឡើយ ដែលធ្វើឱ្យអ្នក ទេសចរបានឃើញហើយមានអា​រម្មណ៍​ដក់ជាប់នៅ​ក្នុងចិត្តមិនចេះ​រសាយ​នោះ។

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ

មនុស្សគ្រប់វ័យ និងគ្រប់ជាតិ សាសន៍កាលបើបានទៅដល់តាតៃ ពួកគេមិនភ្លេចគយគន់​ទេសភាព​ព្រៃឈើក្រាស់ៗ ហើយនឹងងូតទឹកលេង កម្សាន្តឡើយ។ ពីកន្លែងមួយទៅកន្លែងមួយនៅជុំវិញតំបន់ផ្ទះ​បណ្តែត​ទឹកស្ទឹងតាតៃធម្មជាតិមានភាព ស្រស់ បំព្រងជានិច្ច។ នៅអមសងខាងមាត់ស្ទឹង ដើមចាកជាច្រើន​ដុះច្រូងច្រាងដូចម្រាមដៃលាយឡំជាមួយ រុក្ខជាតិ ព្រៃផ្សេងៗទៀត បញ្ចោញសម្រស់ពណ៌ខៀវស្រងាត់ យោល​យោកទៅតាមកម្លាំងខ្យល់បោក បក់ហាក់ដូចជា ចង់ហក់មកទទួលស្វាគមន៍ភ្ញៀវ ដែលកំពុង​តែជិះ​ទូកលេងកម្សាន្តនៅលើដងស្ទឹង។

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ

អ្នកទេសចរ ដែលទៅ លេងកម្សាន្តនៅតំបន់នេះ ពួកគេមិនត្រឹមតែអាច គយគន់មើលទេសភាព និងងូតទឹកស្ទឹងនេះលេង កម្សាន្ត ប៉ុណ្ណោះទេ តែគេក៏អាចឡើងភ្នំទៅលេងតំបន់​ទឹកធ្លាក់ ទស្សនាភូមិសហគមន៍ និងមើលអំពិលអំពែក ដែល ហើរឆ្វែលឆ្វាត់នៅលើព្រៃកោងកាងក្នុង ពេលរាត្រីបានទៀតផង។

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ

រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *