Thursday , October 1 2020

រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ

រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅជារមណីយដ្ឋានដ៏ចំណាស់មួយមានទីតាំងនៅជាប់វត្តកៀនស្វាយក្រៅ ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ កន្លងមករមណីយដ្ឋាននេះមានលក្ខណៈបែបធម្មជាតិ និងធ្លាប់ទទួលរងនូវការរិះគន់ និងបាតុភាពពីភ្ញៀវទេសចរណ៍ផងដែរដោយសារតែមានអ្នកហៅភ្ញៀវមួយចំនួនគិតលុយពីភ្ញៀវទេសចរថ្លៃកប់ពពក។

រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ

រយៈពេល៥ឆ្នាំកន្លងមកនេះរមណីយដ្ឋានវត្តកៀនស្វាយក្រៅត្រូវបានកែសម្រួលឲ្យប្រសើរឡើងក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល ដោយស្ថាបនាទៅជាផ្សារធំទូលាយ រៀបចំខ្យូសឲ្យមានរបៀបរៀបរយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសបង្កើតឡសម្រាប់ដុតកាកសំណល់ផ្សេងៗដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត។ ប៉ុន្តែស្របពេលដែលទឹកជំនន់កើនឡើងនាពេលនេះ បានធ្វើឲ្យរមណីយដ្ឋានវត្តកៀនស្វាយក្រៅមានការចាប់រម្មណ៍ពីភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។ តែអ្វីដែលធ្វើឲ្យភ្ញៀវទេសចរខកចិត្តពេលមកកម្សាន្តនៅក្នុងរមណីយដ្ឋានគឺបញ្ហាសំរាមអណ្តែតពេញផ្ទៃទឹកធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងអនាម័យ ពេលខ្លះជះក្លិនស្អុយអសោចទៅលើភ្ញៀវទេសចរណ៍ថែមទៀតផង។ នេះជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យភ្ញៀវទេសចរបញ្ចេញទស្សនៈរិះគន់ទៅលើអ្នកគ្រប់គ្រងរមណីយដ្ឋាន ជាពិសេសអាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល រួមទាំងស្ថាប័នពាក់ព័ន្ធទៅលើការងារគ្រប់គ្រងរមណីយដ្ឋានផងដែរ។

រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ

ដូចឃើញក្នុងរូបភាពនេះ រមណីយដ្ឋានវត្តកៀនស្វាយក្រៅមើលទៅលើផ្ទៃទឹកគួឲ្យទាក់ទាញណាស់ ប៉ុន្តែមួយផ្នែកទៀតនៅជាប់គល់ស្ពានកោះប្រាក់ និងនៅក្បែរោងអង្គុយលំហែកាយពោរពេញទៅដោយសំរាមអណ្តែតពេញលើផ្ទៃទឹកដែលធ្វើឲ្យភ្ញៀវទេសចរណ៍ខកចិត្តយ៉ាងខ្លាំង។

រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ

ដោយមើលឃើញជាក់ស្តែងភ្ញៀវទេសចរច្រើនគ្រួសារដែលអង្គុយលំហែកាយនៅក្នុងរោងលើផ្ទៃទឹកបានសំណូមពរឲ្យអាជ្ញាធរស្រុកគួរតែរកវិធីដោះស្រាយពីបញ្ហាសំរាមអណ្តែតលើផ្ទៃទឹកផងដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត ជាពិសេសមន្ទីរទេសចរណ៍ខេត្តកណ្តាលដែលគ្រប់គ្រងរមណីយដ្ឋានទូទាំងខេត្តគួរតែចាត់វិធានការរៀបចំទុកដាក់សំរាម និងកាកសំណល់ផ្សេងៗនៅតាមរមណីយដ្ឋានឲ្យបានត្រឹមត្រូវ ។ ជាក់ស្តែងដូចជារមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅពេលនេះ សំរាមអណ្តែកពេញផ្ទៃទឹកហើយ៕

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ

អត្ថបទពេញនិយមបន្ទាប់ ៖

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *