Thursday , October 1 2020

រមណីដ្ឋានភ្នំប្រុសភ្នំស្រី – តំបន់ប្រវត្តិសាស្រ្ត

រមណីដ្ឋានភ្នំប្រុសភ្នំស្រី – តំបន់ប្រវត្តិសាស្រ្ត ៖ ជារមណីដ្ឋានមួយស្ថិតនៅក្នុងត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ៧គ.ម ពីទីរួមខេត្តកំពង់ចាម និងចំងាយ ១១៤គ.មពីក្រុងភ្នំពេញ បត់ធ្វេង ៥០០ម៉ែត្រ និងមានចំងាយប្រមាណ៧គ.ម ខាងលិចទីរួម ខេត្តកំពង់ចាម ។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅចំទិសខាងជើងមានចំងាយ ១០០០ម៉ែត្រ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។

រមណីដ្ឋានភ្នំប្រុសភ្នំស្រី - តំបន់ប្រវត្តិសាស្រ្ត

រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹងទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ដោយកាលពីដើមឡើយនៅលើទឹកដីខ្មែរយើង គឺស្តេចស្រីជាអ្នក សោយរាជ្យ ហើយស្តេចស្រីនោះក៏បានចូលស្តីដណ្តឹងបុរសម្នាក់ ដែលមានរូបឆោមល្អ មករៀបអភិសេកជាស្វាមីដូច្នេះហើយទើបបង្កើតជាទំនៀមទំលាប់ប្រពៃណី ដោយអោយខាងនារី ជាអ្នកចូលស្តីដណ្តឹងបុរសធ្វើជាស្វាមី ប្រសិនបើនារីចាប់ចិត្តស្រឡាញ់បុរសម្នាក់នោះ។ បើនារីមានរូបសម្បិត្តិអាក្រក់វិញនោះគឺបុរសប្រកែកមិនព្រមយក។ ដូចច្នោះហើយ ទើបពួកស្រីៗ ប្រជុំគ្នាដើម្បីរកវិធីកែប្រែ ទំនៀមទំលាប់នោះចោល ដោយពួកគេចង់អោយខាង បុរសជាអ្នក ចូលស្តីដណ្តឹងខាងនារីវិញម្តង។

រមណីដ្ឋានភ្នំប្រុសភ្នំស្រី - តំបន់ប្រវត្តិសាស្រ្ត

គិតដូចនេះ ហើយ ទើបពួកស្រីៗក៏ រកមធ្យោបាយទៅបបួលពួក បុរសៗ ភ្នាល់គ្នាលើកដីពូនធ្វើ ជាភ្នំ ដោយសន្យាថា បើ ខាងបុរសលើកដីធ្វើភ្នំទាបជាងនារី គឺបុរសត្រូវតែចូលស្តី ដណ្តឹងខាងនារីវិញម្តង។ ដោយសារការភ្នាល់គ្នា គឺភាគី ខាងនារីមានប្រាជ្ញា ហើយទទួលបានជ័យជំនះ ទើបខាង បុរសជាអ្នកចូលស្តីដណ្តឹងខាងនារីវិញម្តង ហើយទំនៀម ទំលាប់នេះក៏បានបន្តមកដល់ សព្វថ្ងៃនេះ។ ប៉ុន្តែ ក្នុងរបប ប្រល័យពូជសាសន៍ប៉ុលពតទីតាំង ភ្នំប្រុស-ភ្នំស្រី ជាកន្លែង ឧក្រិដ្ឋកម្មសំលាប់ប្រជាជនខ្មែរ អស់រាប់ពាន់នាក់។

រមណីដ្ឋានភ្នំប្រុសភ្នំស្រី - តំបន់ប្រវត្តិសាស្រ្ត

ភ្នំប្រុសជាភ្នំមួយដែលមានរាងទួល និងមានកំពស់៣០ម៉ែត្រ ហើយមានផ្លូវឡើងទៅដល់ទីតាំងនៃកំពូលភ្នំ។ នៅលើភ្នំនេះមានព្រះវិហារខ្ពស់មួយ ដែលមានកំពូលប្រាំ យកគំរូតាមប្រាសាទបន្ទាយស្រី។ វិហារនៅលើភ្នំប្រុសមានពីរនៅទន្ទឹមគ្នាជាមួយវិហារចាស់សង់នៅសម័យសង្គមរាស្រ្តនិយម ដែលមានកំពូលពីរ ។នៅក្រោមព្រះវិហារមានគំនរចេតិយ៍មួយដ៏ធំដែលមានកំពស់ប្រមាណ ១៥ម៉ែត្រ ដែលបានកសាងដោយព្រះគ្រូចៅអធិការទី១ ព្រះនាម កែវ សូរ។ ចំនែកនៅជើងភ្នំមានកុដិរបស់ព្រះសង្ឃ។ ក្រៅពីនេះនៅលើភ្នំប្រុស យើងអាចមើលឃើញទេសភាពដ៏ល្អនៃខេត្តកំពង់ចាម។ ភ្នំស្រីជាប្រភេទភ្នំដែលមានកំពស់ខ្ពស់ ហើយមានជណ្តើរ ៣០៨កាំ។ នៅលើកំពូលភ្នំស្រី មានទីតាំងតូចល្មម និងឃើញមានសល់ព្រះវិហារបាក់បែក ដែលពុំទាន់ជួសជុលនៅឡើយ។

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ

រមណីដ្ឋានភ្នំប្រុសភ្នំស្រី - តំបន់ប្រវត្តិសាស្រ្ត

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *