Wednesday , March 27 2024

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ ៖ ទឹក​ធ្លាក់​ល្បាក់ខោន​ ឬ​ទឹក​ធ្លាក់​សុភមិត្រ​ គឺជា​តំបន់​មួយ​ដែល​ទឹក​ទន្លេមេគង្គ​ហូរ​ឆ្លង​កាត់ ​​ហើយ​ស្ថិត​ នៅ​ក្នុង​ឃុំ ​ព្រះរំកិល ​ស្រុក​ថា​ឡាបូរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង ​និង​ស្ថិត​ក្នុង​ភូមិ ​កំពង់​ស្រឡៅ ​ស្រុកឆែប ​ខេត្ត​ព្រះវិហារ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ

នៅ​ក្នុង​រដូវ​ភ្លៀង​នៅ​ពេល​ដែល​ទឹក​ទន្លេ​ចាប់​ផ្តើម​ឡើង​ពេញ​ប្រៀប​មាត់​ច្រាំង​ដោយ​ទំហំ​ទឹក​ធំ ​និង​ ល្បឿន​កាន់​តែ​ខ្លាំង​នោះ ​បាន​បង្កើត​ឲ្យ​មាន​ទស្សនីយភាព​កាន់​តែ​ស្រស់ស្អាត​ គួរ​ជា​ទី​គយគន់​ជា មួយ​ផ្សែង​អ័ព្វ​ដែល​បាន​ផុស​ចេញ​ពី​ទឹក​ដែល​កំពុង​ធ្លាក់​។ ​ចំណែក​ឯ​នៅ​ក្នុង​រដូវប្រាំង​វិញ ​ទឹក​ក៏ចាប់​ ផ្តើម​ចុះស្រក​ បាន​នាំ​ឲ្យ​ទីនេះ​លេច​ចេញ​នូវ​ទេសភាព​ល្អ​ត្រកាល​ ប្រែ​ក្លាយ​ជា​វាល​ ដែល​រំលេច ដោយ​ថ្មពណ៌​ក្រហម​ ខ្មៅ​ និង​ស ។​ តែ​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​លេង​នៅ​ទីនោះ ​ក៏​ត្រូវ​​ប្រយ័ត្ន​ នឹង​ដុំ​ថ្ម​ស្រួចៗ​រដិបរដុប​ដែល​នៅ​ទីនោះ​ផងដែរ។

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ

កាល​ពីមុន​ទីនេះ​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ទេ ​ពី​ព្រោះ​ការ​ធ្វើ​ដំណើរ​តាម​ទូក​បាន​ជូប​ការ​លំបាក​ដោយ​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់​ ដោយ​សារ​បុក នឹង​របាំងថ្ម​ធំៗ​ដែល​នៅ​ក្នុង​ទន្លេ។

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ

ដូចគ្នា​នេះ​ដែរ​ អ្នក​ស្រុក​រស់​នៅ​តំបន់​នេះ​បាន​និយាយ​ថា ​ភ្ញៀវទេសចរ​ មិន​ហ៊ាន​ជិះ​ទូក​មក​ទី ​នេះ​ទេ ​ព្រោះ​ខ្លាច​បុក​នឹង​របាំងថ្ម និង​ខ្លាច​ទឹក​ដែលមាន​ល្បឿន​ខ្លាំង​នៅ​ទីនេះកួច​យក​ទៅ ​ហើយ​មាន តែអ្នក​ដែល​រស់​នៅ​ទីនេះ ​ដែល​ដឹង​ពីល្បឿន​ទឹក​ និង​ស្ថានភាព​ផ្លូវ​ទឹក​ច្បាស់​ ដែល​អាច​ធ្វើ​ ដំណើរ​មក​ទីនេះ​បាន។

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ

នៅ​ពេល​ថ្មីៗ​នេះ ​ក៏មាន​ក្រុម​ទេសចរ​បាន​ចាប់​​ផ្តើម​ធ្វើ​ដំណើរ​មក​កំសាន្ត​នៅ​រមណីដ្ឋាន​ទឹកធ្លាក់​ ល្បាក់​ខោន​នេះ​ដែរ​ ហើយ​ពួក​គេ​មួយ​ចំនួន​ជាភ្ញៀវ​ទេសចរ​ ហើយ​បាន​ស្លៀក​សំលៀក​បំពាក់​ ការពារ​សុវត្ថិភាព​នៅពេល​ដែល​ពួកគេ​ធ្វើដំណើរ​តាម​ទូក​មក​ទស្សនា​នៅ​ទីនោះ។

រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ

នៅ ​រដូវប្រាំង​ ទឹក​ចាប់​ផ្តើម​ស្រក ហើយកំលាំង ទឹកខ្សោយ ។ ចំណែកនៅរដូវវស្សាវិញ ទឹកមានទំហំធំ ទឹកកូចមានល្បឿនខ្លាំង និងហូរលឿន ដែលនាំឲទូកពិបាកឆ្លងកាត់។ ទោះនៅរដូវណាក៏ដោយ ក៏ធ្លាក់នៅទីនេះប្រកបដោយសភាពគ្រោះថ្នាក់ជានិច្ច។

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *