Monday , November 30 2020

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ ៖ កោះ​ឋានសួគ៌ បាន​ក្លាយ​ជា​រមណីយដ្ឋាន​លម្ហែ​កាយ​បែ​ប​ធម្មជាតិ ដោយ​មាន​ឆ្នេរ​ភ្លោះ​ខ្សាច់​ស​ក្បុស​អម​ដោយ​ដើម​ដូង​ជា​ច្រើន និង​ព័ទ្ធ​ដោយ​ភ្នំ​ដែល​មាន​ដើម​ឈើ​ពណ៌​បៃតង​ដ៏​ស្រស់​ស្អាត​ទៀត​ផង។ កោះ​ឋាន​សួគ៌​ស្ថិត​នៅ​សង្កាត់​កោះរ៉ុង ដែល​មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះសីហនុ។

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ

ហើយ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ អាច​សម្រាក​លម្ហែ​កាយ​ជាមួយ​ធម្មជាតិ​ដែល​មាន​ជំនោរ​សមុទ្រ​ដ៏​ត្រជាក់​នៅ​កោះ​ឋានសួគ៌ ដោយ​គ្រាន់​តែ​ធ្វើ​ដំណើរ​តាម​នាវា​ល្បឿន​លឿន​ពី​ឆ្នេរ​អូរ​ឈើទាល​ប្រហែល​១​ម៉ោង និង​២០​នាទី​ប៉ុណ្ណោះ។

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ

ដំណើរកម្សាន្តចាត់ទុកថា ជាពេលវេលាមួយដ៏រីករាយក្នុងការសម្រាកលម្ហែអារម្មណ៍ក៏ដូចជាការបន្ថែម​នូវ​ភាពផ្អែមល្ហែមដល់គូស្វាមីភរិយាថ្មី ហើយ​កាន់តែពិសេសនោះគឺការជ្រើសរើសទីកន្លែងកម្សាន្តដ៏​រ៉ូមែនទិក ដើម្បីឱ្យការសម្រាកនេះកាន់តែមានន័យ ។

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ

ការពិតទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានតំបន់រមណីយដ្ឋានជាច្រើនកន្លែង ដែលយើងអាច ទៅកម្សាន្តបានយ៉ាងសប្បាយរីករាយ ព្រមទាំងចំណាយថវិកាតិចផងដែរ។ ដោយឡែកទឹកដី នៃខេត្តព្រះសីហនុឯនោះវិញ ក៏មានរមណីយដ្ឋានជាច្រើនកន្លែង ពិសេសសម្រាប់អ្នកដែលចូលចិត្ត​តំបន់សមុទ្ទប្រាកដជាមិនមើលរំលងពីទឹកដីដ៏ប្រណិតមួយនេះទេ។

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ

ពេលឈាន​ជើងដល់​កំពង់ផែ​កោះ​ឋានសួគ៌ភ្លាម អ្នកទេសចរគ្រប់រូបប្រាកដជាកោតសរសើរពីសម្រស់​ទីលម្ហែថ្មីស័ក្ដិសមបំផុតសម្រាប់គូស្នេហ៍ ក្រុមគ្រួសារ និងមិត្ដភក្ដិ ហើយអ្វីដែល​ទាក់ចិត្ដ​ភ្ញៀវ​ដំបូងនោះ គឺទិដ្ឋភាព​ព្រៃដូង​រាប់ម៉ឺន​ដើម ​ដែល​ត្រូវបាន​ដាំជាជួរ​ៗយ៉ាងមាន​របៀប ព្រមជាមួយឆ្នេរ​ខ្សាច់​សម៉ដ្ឋខៃ ផ្ទៃ​ទឹកសមុទ្រ​ដ៏ថ្លា​ឈ្វេង ពិសេសការ​ទស្សនា​មច្ឆា​សមុទ្រ ផ្កាថ្ម ព្រែក​ទឹករាក់​ឆ្លុះឃើញ​ត្រីហែល​ជាក្រុមៗ ​ព្រៃភ្នំ​ធម្មជាតិ និងសំណង់​បឹងហ្គា​ឡូបំពាក់​ម៉ាស៊ីនត្រជាក់​សម្រាប់​ផ្ដល់​នូវផាសុកភាព​ជូនភ្ញៀវទេសចរផងដែរ។ បើទោះបីជា​រមណីយដ្ឋាន​ឯកជនមួយ​នេះ ទើប​តែបើកសម្ពោធ​សម្រាប់ការអញ្ជើញរបស់អ្នកទេសចរក្តី តែក៏ទទួលបានការទៅទស្សនាជាហូរហែ នោះក៏ព្រោះតែការ​ពេញចិត្ដនូវ​សម្រស់ធម្មជាតិ និង​សកម្មភាព​កម្សាន្ដ​ជាច្រើន​ ដែលបានត្រៀមសម្រាប់ភ្ញៀវគ្រប់រូបដូចជា ការ​ជិះ​ទូក​កាយ៉ាក់ក្បែរ​ចំណុច​ប្រសព្វ​រវាង​សមុទ្រ និង​ព្រែក។

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ

គួរបញ្ជាក់ផងដែរថា ក្រៅពី​ទិញ​សំបុត្រ​ជិះនាវា​ល្បឿន​លឿនដោយមានតម្លៃសមរម្យ ភ្ញៀវទេសចរ​ទាំងអស់ក៏​អាច​ជិះទូក​​គយគន់​ទេសភាពតាម​ដងព្រែក ព្រមទាំងងូតទឹកសមុទ្រដ៏ថ្លាឈ្វេង និងមានឆ្នេរដ៏ស្រស់ស្អាត ខណៈភ្ញៀវខ្លះជិះទូក​ទស្សនាផ្កាថ្មអមដោយមគ្គុទេ្ទសក៍ម្នាក់ ការផ្តិតយករូបភាព នៃទេសភាពលើដែនកោះគ្រប់កន្លែង​រួមទាំង​បុប្ផាព្រៃធម្មជាតិដុះក្រោមដើមដូង។

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ

នាពេលព្រះសូរិយា​ចោល​ពន្លឺ​លឿង​ទុំហៀប​អស្ដង្គត ចង្ក្រាន​អាំង​គ្រឿង​សមុទ្រ​ស្រស់ៗ​ផ្ដើម​ហុយផ្សែង​តិចៗ តន្ដ្រី​ផ្ដើម​ប្រគំ​ចេញពី​គ្រឿង​បំពង​សំឡេង ខណៈ​ភ្ញៀវ​ជាក្រុមៗ​លេងហ្គេម និងរាំច្រៀង​សប្បាយ​ក្រៃលែង។ ស្បៃរាត្រី​គ្របដណ្ដប់​លើ​ដែនកោះ​ស្ងប់ស្ងាត់​ក្រោមពន្លឺ​អំពូល​ភ្លើង​បំភ្លឺគ្រប់​ទីកន្លែង ក្រោយពី​ពិធីជប់លៀង​ដ៏​នឿយហត់ ភ្ញៀវ​នាំគ្នា​ចូលនិទ្ទ្រា​ទាំង​នៅក្នុង​ផ្ទះ (បឹងហ្គាឡូ) និង​តង់ ដើម្បី គេងស្ដាប់​សំឡេង​រលក​បោក​ច្រាំង​រងំក្នុង​ត្រចៀក។

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ

រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ

អំពី រក្សា

Leave a Reply

Your email address will not be published. Required fields are marked *