Tuesday , June 28 2022

យកមិត្តល្អ – កំណាព្យខ្មែរ

យកមិត្តល្អ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

យកមិត្តល្អ - កំណាព្យខ្មែរ

យកមិត្តល្អ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ស្តែងឫកពានាលោកីយ៍ស្ដីកោងកាច
ស្តែងអំណាចបាចគ្រោតគ្រាតញាតិមិនកោត
ឆ្មើងមិនដឹងប្រឹងទ្រគោះព្រោះឆៅឆោត
ជួច្រឡោតផ្តោតកម្លៅក្ដៅក្តុកក្ដួល ។
មាក់ងាយគេទ្វេយល់ខុសចុះរាសី
ទោះប្រុសស្រីស្ដីអាក្រក់ល្អក់ខ្មៅខ្មួល
គ្មានញាតិមិត្តគិតតែឯងតែងតែដួល
ទោះបាវឈ្នួលស្រួលរាប់រកយកមិត្តល្អ ។

កំណាព្យពេញនិយមបន្ទាប់ ៖ យ៉ាប់យូរយារ លាលោកីយ៍ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published.