ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ គឺជាម្ហូបដែលផ្សំដោយត្រី ស្លឹកគ្រៃ អង្ករ និងជីបង្កើតបានជារសជាតិម្យ៉ាងប្លែកហើយពេញនិយមសម្រាប់ជនជាតិខ្មែរជាពិសេសនៅតាមជនបទ ជាពិសេសទៅទៀតវាងាយស្រួលចំអិន។ គ្រឿងផ្សំអាហារខ្មែរ ៖ ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ ត្រីអណ្តែងលាងសម្អាតហើយកាត់ជាកង់ៗចំនួន១គីឡូ អង្ករផ្កាម្លិះលាងសម្អាតរួចចំនួន២ស្លាបព្រា ស្លឹកគ្រៃកាត់ជាកង់ៗរួចចងជាដុំចំនួនប្រហែល១គុម្ព ទឹក៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រា(ដាក់តាមចំណង់ចំណូលចិត្ត) ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ជីចំរុះមួយកូនចានតូច (ជីក្រហម ជីវ៉ាន់ស៊ុយ) ក្រូចឆ្មារចំនួនចំហៀង …
អានបន្ត »សម្លប្រហិតត្រីជាមួយម្នាស់ – ម្ហូបខ្មែរ
សម្លប្រហិតត្រីជាមួយម្នាស់ គឺជា ម្ហូបខ្មែរ មួយដ៏ពេញនិយមហើយឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរ អាហារមួយប្រភេទនេះវាមានឱជារសឆ្ងាញ់ហើយងាយស្រួលចំអិន។ ម្នាស់គឺជាផ្លែមួយប្រភេទដែលមានអាយុការដាំដុះនៅអាស៊ីតាំងពីបុរាណមកម្ល៉េះឬគេនិយមហៅផ្លែនេះថាផ្លែភ្នែកមួយរយ។ ម្នាស់មានរសជាតិឆ្ងាញ់ពិសារទោះជាបរិភោគជាបង្អែមឬយកទៅដាំស្លរ។ ក្នុងប្រទេសកម្ពុជាផ្លែម្នាស់គឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលប្រជាជនខ្មែរតែងតែយកមកចំអិនជាអាហារ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លប្រហិតត្រីជាមួយម្នាស់ ប្រហិតត្រីចំនួន២ខាំកន្លះ ស្លឹកខ្ទឹមចំនួនពីរគុម្ព ទឹកត្រីចំនួន១ស្លាបព្រា ស្ករសចំនួន១ស្លាបព្រា ម្រេចកន្លះស្លាបព្រា ប្រេងឆាចំនួនកន្លះស្លាព្រា ខ្ទឹមចិញ្ចាំមចំនួន២ក្លែប ម្នាស់ហាន់ជាកង់ចំនួន១ជំំហៀងឬម្នាស់កំប៉ុងមួយកំប៉ុង ទឹកចំនួន៤កែវ …
អានបន្ត »សម្លម្ជូរផ្លែស្ពឺជាមួយត្រី – ម្ហូបខ្មែរ
សម្លម្ជូរផ្លែស្ពឺជាមួយត្រី គឺជាសម្លម្ជូរម្យ៉ាងដែលប្រជាជនខ្មែរបរិភោគតាមជនបទ បច្ចប្បន្នមិនសូវឃើញអ្នកនៅទីក្រុងចំអិនទេ។ ម្ហូបខ្មែរមួយបែបនេះប្រើអំបិលទុំដើម្បីបន្លែមរសជាតិជូរ អ្នកក៏អាចប្រើម្សៅស៊ុបអំពិលជំនួសក៏បានពីព្រោះវាងាយស្រួលហើយស្រួលចំអិននិងមានរសជាតិឆ្ងាញ់ដូចគ្នា។ ចំណាំ៖ ផ្លែស្ពឺ គឺជាផ្លែឈើដែលមានប្រភពមកពីឧបទ្វីបម៉ាឡេ ហើយត្រូវបានប្រទេសផ្សេងទៀតយកមកដាំដូចជា សហរដ្ឋអាមេរិចខាងត្រូង, តំបន់អាស៊ីអាគ្នេយ៍, ការ៉ាអីព និងអាមេរិចឡាទីន។ ផ្លែឈើប្រភេទនេះ មានពណ៍ក្រហមនៅពេលដែលវាទុំ ហើយវាមានរសជាតិជួរ និងផ្អែមលាយឡំគ្នា ដោយរសជាតិរបស់វាប្រហាក់ប្រហែល និងទំពាំងបាយជូរ, ផ្លែព័រ …
អានបន្ត »សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ- ម្ហូបខ្មែរ
សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ គឺជាសម្លម្យ៉ាងដែលមានរសជាតិផ្អែម ជូរ ហិលនិងរសជាតិត្រីផ្សំគ្នាយ៉ាងឆ្ងាញ់ពិសាររបស់ជនជាតិខ្មែរ។ ប្រជាជនខ្មែរគ្រប់រូបស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់នេះ មិនថាអ្នករស់នៅដល់ទីតំបន់ណានោះទេ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ ប្រេងឆា១ស្លាព្រា ខ្លឹមសចិញ្ចាំរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួនកន្លះកែវ ទឹកចំនួន៦កែវ ត្រីអណ្តែងឬត្រីផ្សេងក៏បានចំនួន១ ប្រហែល៥ខាំ លាងសម្អាតហើយកាត់ជាកង់ៗ ម្នាស់មួយចំហៀង ពោតបារាំងស្រស់ចំនួន២ខាំកន្លះ ស្ពៃស្តក់សែឡឺរី (Stalk …
អានបន្ត »សម្លម្ជូរម្នាស់ជាមួយបង្គា – ម្ហូបខ្មែរ
សម្លម្ជូរម្នាស់ជាមួយបង្គា មានរសជាតិ ផ្អែម ជូរ ហិរនិងទឹកសម្លមានរសជាតិបង្គាឆ្ងាញ់ពិសារម៉្យាងដែលប្រជាជនកម្ពុជាស្ទើរគ្រប់តំបន់និយមបរិភោគតាមគ្រួសារនិមួយៗ ពេលអ្នកចំអិនសម្លមួយមុខនេះ ចំណុចសំខាន់បំផុតនៅពេលភ្លក់រសជាតិម្តងៗ អ្នកត្រូវប្រើមាត់ដោយផ្ទាល់ ប្រសិនបើអ្នកចូលចិត្តផ្អែមអ្នកត្រូវដាក់ស្ករថែមហើយប្រសិនជាអ្នកចូលចិត្តជូរអ្នកអាចដាក់ម្សៅអំបិលថែមឬដាក់អំបិលទុំក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរម្នាស់ជាមួយបង្គា ប្រេងឆាចំនួន១ស្លាបព្រា ខ្ទឹមសហាន់រួចចំនួន២ក្លែប ទឹកចំនួន៤កែវ ម្នាស់ចំនួន១ចំហៀងឬម្នាស់កំប៉ុងក៏បាន ម្សៅស៊ុបអំពិលចំនួនកន្លះដុំឬដាក់តាមចំណង់ចំណូលចិត្ត ស្ករចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា បង្គាបកសំបករួចនិងវះសម្អាតរួចចំនួន២ខាំកន្លះ …
អានបន្ត »សម្លត្រួយសណ្តែកនិងត្រីប្រា – ម្ហូបខ្មែរ
សម្លត្រួយសណ្តែកនិងត្រីប្រា គឺយកត្រួយសណ្តែកជាទូទៅគេនិយមហៅត្រួយវ័ល្សសណ្តែកផ្សំជាមួយស៊ុបត្រីប្រាគឺជាសម្លខ្មែរមួយមុខពេញនិយមនិងឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរនៅតាមជនបទ។ ប្រជាជនខ្មែរចូលចិត្តបរិភោគត្រួយសណ្តែកពីព្រោះងាយស្រួលរកនិងមានតំលៃថោកព្រមទាំងមានរស់ជាតិឆ្ងាញ់ប្លែក និងជាបន្លែម៉្យាងមានសារៈសំខាន់សម្រាប់ដល់សុខភាព។ ប្រជាជនតាមតំបន់ខ្ឡះចូលចិត្តចំអិនសម្លនេះដោយដាក់ថែមម៉ាំមឬប្រហុកដើម្បីធ្វើឲ្យសម្លនេះកាន់តែមានរសជាតិទៅតាមការនិយមចូលចិត្ត។ ត្រីប្រាគឺប្រភេទត្រីទឹកសាបដងខ្លួនមានរាងមូលហើយជាមធ្យមមានទំហំប្រហែល ៤០ សង់ទីម៉ែត្រ និងទំងន់ប្រហែល៤០០ក្រាមដែលប្រជាជនខ្មែរចូលចិត្តចិញ្ចឹមធ្វើអាជីវកម្ម ព្រោះវាមិនមិនរើសចំណីនិងងាយស្រួលចិញ្ចឹម និងឆាប់ផ្តល់ផលចាប់ពីរយៈពេល៦ខែ ទៅ ៨ខែ។ ផ្អក់ធ្វើឡើងពីត្រីឬសាច់ផ្សំនឹងគ្រឿងផ្សេងៗ ដាក់ញាត់ផ្អាប់ទុកក្នុងពាង, ក្រឡ, ឪទឹន ឲ្យឡើងបាយស្រាកើតជារសជូរសម្រាប់ចម្អិនប្រើជាម្ហូប : ផ្អកត្រីប្រៃ, …
អានបន្ត »សម្លត្រលាចត្រីសមុទ្រចំហុយ – ម្ហូបខ្មែរ
សម្លត្រលាចត្រីសមុទ្រចំហុយ គឺជា ម្ហូបខ្មែរ ពិសេសម៉្យាងដែលប្រជាជនខ្មែរភាគច្រើនមិនដែលស្គាល់និងមិនបានសាកល្បង ម្ហូបមួយនេះមានប្រភពពីប្រជាជនខ្មែរនៅកម្ពុជាក្រោម។ មនុស្សភាគច្រើនគេនិយមប្រើត្រីសមុទ្រឥតឆ្អឹងក្នុងការចំអិនព្រោះវាធ្វើឲ្យម្ហូបនេះកាន់តែឆ្ងាញ់។ ត្រលាច ៖ វាដំណាំម៉្យាងដែលងាយដាំ ហើយឆាប់បានទទួលផល ផ្លែត្រលាចគេនិយមយកមកធ្វើជាម្ហូបអាហារ ជាបង្អែម ជាចង្អាប និងភេសជ្ជៈបានតាមតំរូវការ ព្រោះវាមានឱជារស់ឆ្ងាញ់ពិសារ ។ មិនតែប៉ុណ្នោះត្រលាចគឺជារុក្ខជាតិម៉្យាងដែលមានសារៈសំខាន់ណាស់ដល់សុខភាព ព្រោះវាជួយដល់ការរំលាយអាហារ ទប់ស្កាត់កាទល់លាមក កាត់បន្ថយកំដៅ …
អានបន្ត »សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ
សម្លត្រលាចជាមួយត្រី ដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរផ្សំឡើយដោយជាពិសេសអំពីត្រលាចដែលជាបន្លែសំបូរបែបក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ី។ សម្លត្រលាចជាមុខម្ហូបដែលងាយស្រួលចំអិននិងមានតម្លៃថោកព្រមទាំងគ្រឿងផ្សំសំបូរស្ទើរគ្រប់ផ្ទះពីព្រោះប្រជាជានតាមជនបទស្ទើរគ្រប់ផ្ទះចូលចិត្តដាំត្រលាចសម្រាប់បរិភោគ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចជាមួយត្រី ទឹកចំនួន៤កែវ ត្រីអណ្តែងចំនួន១ប្រហែល១គីឡូ លាងសម្អាតរួចកាត់ជាកង់ៗ ត្រលាច១ចិតសំបករួចហើយហាន់ជាដុំៗ អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ចំនួនកន្លះស្លាបព្រាតូច របៀបធ្វើ ចាក់ទឹកចូលឆ្នាំងរួចដាំរហូតដល់ទឹកពុះបន្ទាប់មកដាក់ត្រីនិងត្រលាចចូលក្នុងទឹកដែលកំពុងពុះ ហើយស្លោរហូតដល់ត្រីឆ្អិនល្អ ថែមរសជាតិដោយដាក់អង្ករលីងកិនម៉ត់ ទឹកត្រីនិងស្ករ …
អានបន្ត »សម្លល្ពៅជាមួយត្រី – ម្ហូបខ្មែរ
សម្លល្ពៅជាមួយត្រី គឺជា ម្ហូបខ្មែរ ដ៏ពេញនិយមនៅតាមជនបទពីព្រោះសំបូរគ្រឿងផ្សំនិងមានតម្លៃថោកថែមទាំងងាយស្រួលចំអិននិងមានឱជារសឆ្ងាញ់ពិសេសម៉្យាង។ ចំណាំ៖ ដោយសារតែរសជាតិដ៏ឆ្ងាញ់និងក្លិនដ៏គួរឱ្យចង់ទទួលទាន ល្ពៅជាអាហារដ៏ជាទីពេញចិត្តសម្រាប់មនុស្សភាគច្រើន ។ វាជាបន្លែមួយប្រភេទដែលអាចច្នៃបានច្រើនយ៉ាងរាប់ចាប់តាំងពីប្រើជាមូលដ្ឋានគ្រឹះសម្រាប់អាហារ ជាបង្អែម និងជាឱសថព្យាបាល ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅជាមួយត្រី ត្រីអណ្តែងកាត់ជាកង់ៗចំនួនកន្លះគីឡូ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួនប្រហែល២គុម្ព …
អានបន្ត »សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ
សម្លត្រសក់ជាមួយប្រហិតត្រី គឺជាមួយ ម្ហូបខ្មែរ ដែលងាយស្រួលចំអិន ហើយពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមជនបទ ហើយវាមានតំលៃថោកសមរម្យថែមទាំងសំបូរជីវជាតិនិងឆ្ងាញ់ពិសេស។ ចំណាំ៖ ត្រសក់ជាបន្លែដែលគេនិយមដាំច្រើនជាងគេលំដាប់ទី៤ក្នុងពិភពលោក និងត្រូវបានដាក់បញ្ចូលទៅក្នុងប្រភេទអាហារឈរនៅលំដាប់លើគេខាងការផ្តល់អត្ថប្រយោជន៍ដល់សុខភាពទូទៅ ។ ប្រជាជនខ្មែរចូលចិត្តប្រើប្រាស់ក្នុងចំអិនអាហារជាច្រើនមុខនិងជាបន្លែសម្រាប់ធើ្វជាអន្លក់ផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រសក់ជាមួយប្រហិតត្រី ប្រហិតត្រីចំនួនកន្លះគីឡូ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន២ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ប្រេងឆាចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព …
អានបន្ត »