Sunday , October 24 2021

សម្លការី

សម្លការី មានប្រភពដើមពី ប្រទេសឥណ្ឌា ការស្ល សម្លការី មានភាពពិបាកបន្តិចដោយវាត្រូវប្រើគ្រឿងច្រើនយ៉ាងផ្សំចូលគ្នាហើយប្រើពេលវេលាយូរបន្តិច។​

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា របៀបធ្វើ កំដៅខ្ទះឲ្យក្តៅ ពេលខ្ទះក្តៅហើយ …

អានបន្ត »

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ មានរសជាតិឆ្ងាញ់និងហិរបន្តិចលាយជាមួយរសជាតិខ្ទិះដូងព្រមទាំងផ្លែត្រប់គឺជាមុខម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ។ សម្លប្រភេទនេះត្រូវបានជនជាតិខ្មែរតែងតែចំអិនក្នុងឱកាសចូលឆ្នាំមិនដែលខានឡើយសម្រាប់បរិភោគនិងទទួលភ្ញៀវ ជួបជុំបងប្អូនជិតឆ្ងាយ។ ជាទូទៅគេនិយមប្រើត្រីផ្ទក់ក្នុងការធ្វើម្ហូបមួយមុខនេះព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែយើងក៏អាចប្រើត្រីប្រភេទផ្សេងក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួន៣ស្លាបព្រា ម្ទេសស្រស់ហាន់រួចចំនួន២ផ្លែឬដាក់តាមការចូលចិត្ត ម្សៅម្ទេសម៉ត់ (paprika) ចំនួនកន្លះស្លាបព្រា ម្សៅការីចំនួន១ស្លាបព្រា ប្រេងឆាចំនួន២ស្លាបព្រា ទឹក១កែវ ខ្ទិះដូង១កែវ ទឹកត្រី១ស្លាបព្រា …

អានបន្ត »

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ រួមផ្សំពីតៅហ៊ូខ្ទិះដូងគឺជាអាហាររបស់ប្រជាជានដែលរស់នៅក្នុងភូមិភាគឥណ្តូចិនជាពិសេសរបស់ប្រជាជនខ្មែរតែម្តង។ សម្លការីក្រហមគឺចំណាយពេលច្រើនក្នុងការរៀបចំនិង​ចំអិនពីព្រោះវាមានគ្រឿងច្រើនមុខ ប់ុន្តែវាមានរស់ជាតិឆ្ងាញ់ពិសេសណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីបង្គាជាមួយតៅហ៊ូ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន១កូនចានតូច ខ្ទឹមបារាំងហាន់ជាដុំៗចំនួន១ ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច ម្សៅគ្រឿងការីចំនួន១ឆុត ខ្ទិះដូង១កូនចានតូច ទឹកចំនួន២កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករ១ស្លាបព្រា អំបិលកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រា បង្គាបកសំបករួចហើយវះសម្អាតរួចចំនួន៥ខាំ តៅហ៊ូកាត់ជាដុំតូចៗចំនួន៤បន្ទះ …

អានបន្ត »

សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លការីឆ្អឹងជំនីជ្រូក ជាមួយត្រប់មូលខៀវនិងត្រប់ទ្រវែងជាមួយកូនត្រប់តូចៗគឺមុខម្ហូបរបស់ប្រជាជនខ្មែរ ដែលតែងតែនិយមចំអិននៅពេលបុណ្យទានម្តងៗឬក្នុងកម្មវិធីផ្សេងៗ វាងាយស្រួលចំអិនហើយមានរស់ជាតិពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីឆ្អឹងជំនីជ្រូក ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប ស្លឹកគ្រៃចំនួន១កូនចានតូច ខ្ទឹមបារាំងហាន់ជាដុំចំនួន១ ប៉េងប៉ោះកាត់ជាដុំៗចំនួន២ផ្លែ ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ម្សៅការីចំនួន១ស្លាបព្រា ល្មៀតកិនម៉ត់ចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ ខ្ទិះដូចងចំនួន១កែវ …

អានបន្ត »

សម្លការីពោះគោ – ម្ហូបខ្មែរ

សម្លការីពោះគោ – ម្ហូបខ្មែរ

សម្លការីពោះគោ គឺជាមុខម្ហូបដែលមានរសជាតិលាយផ្សំគ្នាជាមួយផ្លែត្រប់ មើមឈូកនិងខ្ទិះដូង វាគឺជាមុខម្ហូបដែលងាយស្រួលចម្អិននិងឆ្ងាញ់ពិសារដែលជាទីពេញនិយមរបស់ប្រជាជាននៅតាមជនបទ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីពោះគោ ពោះគោត្រាំក្នុងទឹកខ្មេះរួចហើយកោសលាងសម្អាតជាមួយម្សៅសូដាចំនួន0.3 kg ទឹកចំនួន៦កែវ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច សាច់គោហាន់ជាបន្ទះៗចំនួន 0.3 kg ម្សៅការីចំនួន ២ស្លាបព្រា ម្សៅម្ទេសប៉ាប្រីការ (paprika) …

អានបន្ត »

សម្លការីស្វាយសាច់គោ – ម្ហូបខ្មែរ

សម្លការីស្វាយសាច់គោ – ម្ហូបខ្មែរ

សម្លការីស្វាយសាច់គោ មានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមនៅតាមជនបទហើយមិនពិបាកចម្អិននោះទេ សម្រាប់អ្នកខ្លះចូលចិត្តចម្អិនដោយប្រើសាច់ក្របីជំនួសសាច់គោ ទោះប្រើសាច់គោឬសាច់ក្របីក៏ដោយវានៅតែមានរសជាតិឆ្ងាញ់ដូចគ្នា។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីស្វាយសាច់គោ សាច់គោ (សាច់ភ្លៅ) កាត់ជាដុំចំនួន 0.7 kg ទឹកស៊ីអីវចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្សៅម្ទេសប៉ាប្រីកា​ (paprika) ចំនួន១ស្លាបព្រា ម្សៅការីចំនួន២ស្លាបព្រា អំបិលចំនួន១ស្លាបព្រា …

អានបន្ត »