Wednesday , January 20 2021

បញ្ជីម្ហូបខ្មែរ

បញ្ជីម្ហូបខ្មែរ ឬ អាហារខ្មែរ មានរសជាតិឆ្ងាញ់ហើយមានដើមកំណើតតាំងពីមុខសម័យអង្គរ។​ ម្ហូបខ្មែរ មានអាចចម្អិនតាមរបស់ សម្ល ចៀន អាំង ស៊ុប គុយទាវ និង បង្អែមខ្មែរ ។

ស៊ុបមាន់ម្រេចខ្ចី

ស៊ុបមាន់ម្រេចខ្ចី

គ្រឿងផ្សំអាហារខ្មែរ ៖ ស៊ុបមាន់ម្រេចខ្ចី សាច់មាន់ (ហាន់ជាដុំៗធំល្មម)ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ៦០ក្រាម (ហាន់បញ្ឆិតៗ)ម្រេចខ្ចី ៣០ក្រាម (បុកម៉ត់តិចៗ)ការ៉ុត ៤០ក្រាម (ហាន់ចំនិតៗ)ទឹក ១លីត្រម្សៅស៊ុប ២០ក្រាមប៊ីចេង កន្លះស្លាបព្រាបាយម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយទឹកត្រី ៣០មីលីលីត្រស្ករ កន្លះស្លាបព្រាបាយម្រេចខ្ចី ៣០ក្រាម …

អានបន្ត »

ខសាច់គោជាមួយឆៃថាវ – ម្ហូបខ្មែរ

ខសាច់គោជាមួយឆៃថាវ – ម្ហូបខ្មែរ

ខសាច់គោជាមួយឆៃថាវ គឺជាមុខ ម្ហូបខ្មែរ ដ៏ពិសេសម្យ៉ាងដែលប្រជាជនចូលចិត្តចម្អិនសម្រាប់កម្មវិធិធំៗ ដូចជាចូលឆ្នាំ ជួបជុំបងប្អូន គេក៏អាចប្រើ កន្ទុយគោ ជំនួសសាច់គោកក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ ខសាច់គោជាមួយឆៃថាវ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ចំនួន១ សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg ទឹកស៊ីអីវចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា …

អានបន្ត »

ខ្ទិះដូង – ម្ហូបខ្មែរ

ខ្ទិះដូង – ម្ហូបខ្មែរ

ប្រជាជនខ្មែរចូលចិត្តប្រើ ខ្ទិះដូង ក្នុងការធ្វើម្ហូបអាហារប្រចាំថ្ងៃ ហើយវាជាគ្រឿងផ្សំដែលអាចប្រើបានសម្រាប់ធ្វើអាហារបានច្រើនមុខ។ ភាគច្រើនខ្ទិះដូង ត្រូវបានគេ យកទៅបន្ថែមជាមួយនឹងបង្ហែម ដើម្បីបង្កើននូវ រស់ជាតិឈ្ងុយប្រហើរ មិនតែប៉ុនណោះ ខ្ទិះដូងក៏មាន ប្រយោជន៍យ៉ាងច្រើន ចំពោះសរសៃសក់ផងដែរ។ ចំណាំ៖ ខ្ទិះ​ដូង ដែលគេនិយម​យក​មកប្រើប្រាស់ ជា​គ្រឿងផ្សំ​ដាក់​នៅក្នុង​អាហារ និង​បង្អែម​សម្រាប់​ញ៉ាំ ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ថែរក្សា​សម្រស់ …

អានបន្ត »

ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ

ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ

ស៊ុបពោះត្រីជាមួយសាច់ក្តាម គឺជាសម្លឬស៊ុបដែលមានតំលៃបំផុតដែលអ្នកតែងតែឃើញក្នុងតែពិធីការប៉ុណ្ណោះ ដោយសារព្រុយត្រីឆ្លាមកាន់តែកម្រហើយមានតំលៃថ្លៃ ជាទូទៅប្រជាជនប្រើពោះត្រីជំនួសវិញដែលមានតំលៃថោកជាង។ មនុស្សចំនួនមិនចូលចិត្តបរិភោគពោះត្រីទេ ដោយគិតថាវាមិនស្អាតនិងមានក្លិនឆ្អាប ប៉ុន្តែបើសិនជាអ្នកសំអាតវាដោយយកចិត្តទុកដាក់នោះវានឹងក្លាយជាអាហារដែលមានរស់ជាតិឆ្ងាញ់បំផុត ក្នុងអាហារនេះយើងប្រើពោះត្រីគ្រាមជំនួសវិញ។ គ្រឿងផ្សំអាហារខ្មែរ ៖ ស៊ុបពោះត្រីជាមួយសាច់ក្តាម ត្រាំពោះត្រីក្នុងទឹកក្តៅល្មមហើយសម្អាតនិងកាត់ជាដុំតូចៗល្មមចំនួន៨ពោះ ដំុសាច់ក្តាមកំប៉ុងចំនួន៦ដុំ ប្រហិតសាច់ក្តាមចំនួន៣ដុំ មិនបាច់ដាក់បាន ទឹកស៊ុបមាន់កំប៉ុងចំនួន២កំប៉ុង ទឹកចំនួន១កែវ ខ្ញីចំនួនកន្លះកូនស្លាបព្រាតូច ខ្ទឹមបារាំងចិញ្ចាំរួចចំនួនកន្លះផ្លែ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច …

អានបន្ត »

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា របៀបធ្វើ កំដៅខ្ទះឲ្យក្តៅ ពេលខ្ទះក្តៅហើយ …

អានបន្ត »

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ មានរសជាតិឆ្ងាញ់និងហិរបន្តិចលាយជាមួយរសជាតិខ្ទិះដូងព្រមទាំងផ្លែត្រប់គឺជាមុខម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ។ សម្លប្រភេទនេះត្រូវបានជនជាតិខ្មែរតែងតែចំអិនក្នុងឱកាសចូលឆ្នាំមិនដែលខានឡើយសម្រាប់បរិភោគនិងទទួលភ្ញៀវ ជួបជុំបងប្អូនជិតឆ្ងាយ។ ជាទូទៅគេនិយមប្រើត្រីផ្ទក់ក្នុងការធ្វើម្ហូបមួយមុខនេះព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែយើងក៏អាចប្រើត្រីប្រភេទផ្សេងក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួន៣ស្លាបព្រា ម្ទេសស្រស់ហាន់រួចចំនួន២ផ្លែឬដាក់តាមការចូលចិត្ត ម្សៅម្ទេសម៉ត់ (paprika) ចំនួនកន្លះស្លាបព្រា ម្សៅការីចំនួន១ស្លាបព្រា ប្រេងឆាចំនួន២ស្លាបព្រា ទឹក១កែវ ខ្ទិះដូង១កែវ ទឹកត្រី១ស្លាបព្រា …

អានបន្ត »

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ – ម្ហូបខ្មែរ

សម្លការីបង្គាជាមួយតៅហ៊ូ រួមផ្សំពីតៅហ៊ូខ្ទិះដូងគឺជាអាហាររបស់ប្រជាជានដែលរស់នៅក្នុងភូមិភាគឥណ្តូចិនជាពិសេសរបស់ប្រជាជនខ្មែរតែម្តង។ សម្លការីក្រហមគឺចំណាយពេលច្រើនក្នុងការរៀបចំនិង​ចំអិនពីព្រោះវាមានគ្រឿងច្រើនមុខ ប់ុន្តែវាមានរស់ជាតិឆ្ងាញ់ពិសេសណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីបង្គាជាមួយតៅហ៊ូ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន១កូនចានតូច ខ្ទឹមបារាំងហាន់ជាដុំៗចំនួន១ ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច ម្សៅគ្រឿងការីចំនួន១ឆុត ខ្ទិះដូង១កូនចានតូច ទឹកចំនួន២កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករ១ស្លាបព្រា អំបិលកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រា បង្គាបកសំបករួចហើយវះសម្អាតរួចចំនួន៥ខាំ តៅហ៊ូកាត់ជាដុំតូចៗចំនួន៤បន្ទះ …

អានបន្ត »

សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លការីឆ្អឹងជំនីជ្រូក ជាមួយត្រប់មូលខៀវនិងត្រប់ទ្រវែងជាមួយកូនត្រប់តូចៗគឺមុខម្ហូបរបស់ប្រជាជនខ្មែរ ដែលតែងតែនិយមចំអិននៅពេលបុណ្យទានម្តងៗឬក្នុងកម្មវិធីផ្សេងៗ វាងាយស្រួលចំអិនហើយមានរស់ជាតិពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីឆ្អឹងជំនីជ្រូក ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប ស្លឹកគ្រៃចំនួន១កូនចានតូច ខ្ទឹមបារាំងហាន់ជាដុំចំនួន១ ប៉េងប៉ោះកាត់ជាដុំៗចំនួន២ផ្លែ ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ម្សៅការីចំនួន១ស្លាបព្រា ល្មៀតកិនម៉ត់ចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ ខ្ទិះដូចងចំនួន១កែវ …

អានបន្ត »

សម្លការីពោះគោ – ម្ហូបខ្មែរ

សម្លការីពោះគោ – ម្ហូបខ្មែរ

សម្លការីពោះគោ គឺជាមុខម្ហូបដែលមានរសជាតិលាយផ្សំគ្នាជាមួយផ្លែត្រប់ មើមឈូកនិងខ្ទិះដូង វាគឺជាមុខម្ហូបដែលងាយស្រួលចម្អិននិងឆ្ងាញ់ពិសារដែលជាទីពេញនិយមរបស់ប្រជាជាននៅតាមជនបទ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីពោះគោ ពោះគោត្រាំក្នុងទឹកខ្មេះរួចហើយកោសលាងសម្អាតជាមួយម្សៅសូដាចំនួន0.3 kg ទឹកចំនួន៦កែវ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច សាច់គោហាន់ជាបន្ទះៗចំនួន 0.3 kg ម្សៅការីចំនួន ២ស្លាបព្រា ម្សៅម្ទេសប៉ាប្រីការ (paprika) …

អានបន្ត »

សម្លការីស្វាយសាច់គោ – ម្ហូបខ្មែរ

សម្លការីស្វាយសាច់គោ – ម្ហូបខ្មែរ

សម្លការីស្វាយសាច់គោ មានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមនៅតាមជនបទហើយមិនពិបាកចម្អិននោះទេ សម្រាប់អ្នកខ្លះចូលចិត្តចម្អិនដោយប្រើសាច់ក្របីជំនួសសាច់គោ ទោះប្រើសាច់គោឬសាច់ក្របីក៏ដោយវានៅតែមានរសជាតិឆ្ងាញ់ដូចគ្នា។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីស្វាយសាច់គោ សាច់គោ (សាច់ភ្លៅ) កាត់ជាដុំចំនួន 0.7 kg ទឹកស៊ីអីវចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្សៅម្ទេសប៉ាប្រីកា​ (paprika) ចំនួន១ស្លាបព្រា ម្សៅការីចំនួន២ស្លាបព្រា អំបិលចំនួន១ស្លាបព្រា …

អានបន្ត »