រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកអូរច្រឡង់ ឃុំអូរប្ញស្សីកណ្តាល ស្រុកសៀមបូកស្ថិតនៅភាគខាងត្បូងចម្ងាយប្រហែលជិត៣០គីឡូម៉ែត្រពីទីរួម ខេត្តស្ទឹងត្រែង ។ ទីនោះជាតំបន់ទេសចរណ៍ដ៏ចាប់អារម្មណ៍មួយក្នុងចំណោមទីតាំងផ្សេងទៀតរបស់ខេត្តនេះ។យើងអាចធ្វើដំណើរទៅកម្សាន្តនៅកណ្តាលព្រៃធម្មជាតិដ៏ស្រស់ស្អាត ងូតទឹកត្រជាក់និងស្តាប់សម្លេងសត្វយំមានអារម្មណ៍ស្រស់ស្រាយបាត់ទុក្ខកង្វល់អ្វីទាំងអស់។ រីឯតម្លៃលក់ដូរ របស់សហគមន៍នៅទីនោះក៏មិនជាថ្លៃប៉ុន្មានដែរ។ អ្នកស្ទឹងត្រែងចាត់ទុក រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ឃុំអូរប្ញស្សីកណ្តាលថាជាកន្លែងដ៏ស្រស់ស្អាតគ្រប់រដូវកាលខណៈកន្លែងកំសាន្តផ្សេងៗទៀត នៅតាមដងទន្លេត្រូវទឹកលិចបាត់អស់ទៅហើយ។ ចង់ទៅទីនោះយើងអាចដំណើរពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ៧អាឆ្ពោះទៅជាប់ព្រំប្រទល់ខេត្តក្រចេះ។ពេលទៅដល់នឹងមានខ្លោងទ្វារមួយ មានចម្ងាយ ប្រហែល៧០០ម៉ែត្រទើបដល់រមណីយដ្ឋាន។ ភ្ញៀវទេសចរម្នាក់មកពីខេត្តសៀមរាបបានរៀបរាប់ថា …
អានបន្ត »រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ
រមណីយដ្ឋានល្អាងភ្នំបាក់ – តំបន់ធម្មជាតិ ៖ ល្អាងភ្នំប្រាក់ ដែលស្ថិតក្នុងភូមិវឿនសៀន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅតែជាចម្ងល់ស្រាយមិនចេញ របស់អ្នកភូមិ និងភ្ញៀវទេសចរ ដែលបានទៅទស្សនា ពីមូលហេតុនៃការកកើតរបស់វា។ បើតាមប្រធានសហគមន៍អេកូទេសចរណ៍តំបន់អូរស្វាយ បានប្រាប់ថា រហូតមកទល់ពេលនេះ ពុំទាន់មាននរណាម្នាក់ដឹងពីមូលហេតុ នៃការកកើតល្អាងនេះនៅឡើយទេ មិនដឹងថាវាកើតដោយធម្មជាតិ …
អានបន្ត »រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ
រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ – តំបន់ធម្មជាតិ ៖ ទឹកធ្លាក់ល្បាក់ខោន ឬទឹកធ្លាក់សុភមិត្រ គឺជាតំបន់មួយដែលទឹកទន្លេមេគង្គហូរឆ្លងកាត់ ហើយស្ថិត នៅក្នុងឃុំ ព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្ថិតក្នុងភូមិ កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងរដូវភ្លៀងនៅពេលដែលទឹកទន្លេចាប់ផ្តើមឡើងពេញប្រៀបមាត់ច្រាំងដោយទំហំទឹកធំ …
អានបន្ត »រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ
រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ ៖ បូរីអូរស្វាយស្ថិតក្នុងឃុំអូរស្វាយ នៃស្រុកថាឡាបូរិវ៉ាត ហើយទីនេះគឺជារមណីដ្ឋានមួយ ក្នុងចំណោម រមណីដ្ឋានពេញនិយមជាច្រើនទៀត ដែលភ្ញៀវ ទេសចរជាតិ និងអន្តរជាតិតែងតែ មានបំណងចង់មកទស្សនា។ តំបន់នេះគឺជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរសម័យបុរាណ និងរាប់បញ្ចូល ទាំងរុំាសា (តំបន់អភិរក្ស លិចទឹក) …
អានបន្ត »