ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ ៖ ប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចំងាយប្រហែលជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចំងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងសតវត្សទី ១២ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ …
អានបន្ត »វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ
វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្តព្រះវិហារប្រាំពីរល្វែង ស្ថិតក្នុងក្រុងអង្គរធំ ខេត្តសៀមរាប នៅពីក្រោយប្រាសាទសួរព្រ័ត្រ នៅខាងស្ដាំដៃនៃផ្លូវចេញពីព្រលានជល់ដំរីឆ្ពោះទៅកាន់ទ្វារជ័យ ។ ធាតុសំខាន់បំផុតនៃវត្តព្រះវិហារប្រាំពីរល្វែងនេះ គឺពុទ្ធបដិមាមួយអង្គមានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេច និងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូរពីពុទ្ធសាសនាមកជាព្រហ្មញ្ញសាសនាវិញ ។ អ្នកស្រាវជ្រាវតែតែចាត់ទុកថា ប្រាសាទបាយ័នត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា …
អានបន្ត »ភ្នំគូលែន – ប្រាសាទខ្មែរ
ភ្នំគូលែន – ប្រាសាទខ្មែរ ៖ ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ គឺជាទីកន្លែងផ្ទុកនូវនិមិត្តរូបដ៏ច្រើនសម្បើម ហើយបានធ្វើវិភាគទានដ៏ផ្ទាល់តាំងពីដើមដល់ចប់ ដើម្បីជួយកសាងប្រវត្តិសាស្ត្រមហានគរដ៏ឧត្តម ហើយទីភ្នំនេះស្ថិតនៅជាមហាកសិណដ៏រស់រវើកសព្វថ្ងៃនេះ ។ ១. ភូមិសាស្ត្របង្រួមនៃភ្នំគូលែន ភ្នំគូលែនមានកំពស់ប្រមាណ ៤៩៥ ម៉ែត្រ ។ …
អានបន្ត »ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ
ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ ៖ ប្រាសាទភ្នំក្រោមជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រមានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូង ហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។ បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោមត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើត នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ …
អានបន្ត »ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ
ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ ៖ ប្រាសាទបក្សីចាំក្រុងស្ថិតនៅកណ្ដាលព្រៃស្រោង ខាងឆ្វេងផ្លូវ និងខាងជើង ភ្នំបាខែង ប្រហែល១៥០ ម៉ែត្រ មានកាំជណ្ដើរស្ថាបនាដោយថ្មបាយក្រៀម និងឥដ្ឋពណ៌ក្រហម ។ នៅម្ដុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ ដែលនៅឆៀងខាងជើង មានប្រាសាទពីរបី ដូចជា ប្រាសាទបាយក្អែក និងប្រាសាទបី …
អានបន្ត »ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ
ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ ៖ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ …
អានបន្ត »ប្រាសាទព្រះខ័ន – ប្រាសាទខ្មែរ
ប្រាសាទព្រះខ័ន – ប្រាសាទខ្មែរ ៖ ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុម ប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប មានចម្ងាយ៣គម ពីប្រាសាទបាយ័ន និង១,៥គម ពីទ្វារដីឆ្នាំង(ទ្វារអង្គរធំទិសខាងជើង) ។ ឈ្មោះនៃប្រាសាទនេះមានន័យថា “ដាវ” ។ តាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថា កាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័ន គឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាម ។ ដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណ ដែលមានឈ្មោះថា …
អានបន្ត »ប្រាសាទបន្ទាយស្រីដំដែក – ប្រាសាទខ្មែរ
ប្រាសាទបន្ទាយស្រីដំដែក – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយស្រីមានទីតាំងស្ថិតនៅភូមិ បន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ក្នុងបរិវេណវត្ដប្រាសាទបន្ទាយស្រី ចម្ងាយប្រមាណ ៣៤ គីឡូម៉ែត្រ នៅទិសខាងកើតទីរួមខេត្ដសៀមរាប និងមានទីតាំងនៅចំណុច UTM (X: 131521, Y: 10407207) ។ …
អានបន្ត »ប្រាសាទព្រះឥន្ទកោសីយ៍ – ប្រាសាទខ្មែរ
ប្រាសាទព្រះឥន្ទកោសីយ៍ – ប្រាសាទខ្មែរ ៖ ធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាបពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ មានស្ពានឈើមួយ (បច្ចុប្បន្នកំពុងសាងសង់ជាស្ពានបេតុង) ឆ្លងទៅដល់មុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ។ ប្រាសាទព្រះឥន្ទកោសីយ៍គឺជាប្រាសាទតូចមួយស្ថិតខាងកើតព្រះវិហារវត្ត ។ ឈ្មោះប្រាសាទនេះ ជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ …
អានបន្ត »ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ
ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ ៖ ប្រាសាទវត្តអធ្វាស្ថិតនៅចម្ងាយ ៧ គម ខាងត្បូងក្រុងសៀមរាប តាមផ្លូវខាងលិចដងស្ទឹងចុះពីផ្សារចាស់ទៅភ្នំក្រោម នៅចន្លោះគីឡូម៉ែត្រលេខ ៤ និងលេខ ៥ មានផ្លូវមួយបែកចេញទៅទិសខាងលិច ត្រង់ផ្លូវបែកនេះមានខ្លោងទ្វារមួយដាក់ឈ្មោះថា “វត្តអធ្វា” ។ ធ្វើដំណើរតាមផ្លូវនេះប្រមាណ ៥០០ ម៉ែត្រ …
អានបន្ត »