រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ ៖ កោះឋានសួគ៌ បានក្លាយជារមណីយដ្ឋានលម្ហែកាយបែបធម្មជាតិ ដោយមានឆ្នេរភ្លោះខ្សាច់សក្បុសអមដោយដើមដូងជាច្រើន និងព័ទ្ធដោយភ្នំដែលមានដើមឈើពណ៌បៃតងដ៏ស្រស់ស្អាតទៀតផង។ កោះឋានសួគ៌ស្ថិតនៅសង្កាត់កោះរ៉ុង ដែលមានចម្ងាយជាង២០គីឡូម៉ែត្រពីទីរួមខេត្តព្រះសីហនុ។ ហើយភ្ញៀវទេសចរជាតិនិងអន្ដរជាតិ អាចសម្រាកលម្ហែកាយជាមួយធម្មជាតិដែលមានជំនោរសមុទ្រដ៏ត្រជាក់នៅកោះឋានសួគ៌ ដោយគ្រាន់តែធ្វើដំណើរតាមនាវាល្បឿនលឿនពីឆ្នេរអូរឈើទាលប្រហែល១ម៉ោង និង២០នាទីប៉ុណ្ណោះ។ ដំណើរកម្សាន្តចាត់ទុកថា ជាពេលវេលាមួយដ៏រីករាយក្នុងការសម្រាកលម្ហែអារម្មណ៍ក៏ដូចជាការបន្ថែមនូវភាពផ្អែមល្ហែមដល់គូស្វាមីភរិយាថ្មី ហើយកាន់តែពិសេសនោះគឺការជ្រើសរើសទីកន្លែងកម្សាន្តដ៏រ៉ូមែនទិក ដើម្បីឱ្យការសម្រាកនេះកាន់តែមានន័យ ។ ការពិតទៅ …
អានបន្ត »