រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ ៖ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលសម្បូរដោយរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងមិនថាទីតាំងនៅរាជធានីភ្នំពេញ ខេត្តក្រុងនានា គឺមានកន្លែងសម្រាប់ដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍បានយ៉ាងរីករាយ ពិសេសតំបន់ទេសចរណ៍ខ្លះលោកអ្នកមិនបាច់ចំណាយពេលយូរក្នុងការធ្វើដំណើរនោះទេ។ ចម្ងាយត្រឹមតែ១១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ លោកអ្នកនឹងបានប្លែកភ្នែកជាមួយអារម្មណ៍ជ្រះថ្លាក្នុងទីតាំងរមណីដ្ឋានវប្បធម៌ ដែលកំពុងតែពេញនិយមសម្រាប់ភ្ញៀវទេសេចរនោះគឺ ពុទ្ធគីរីកម្ពុជា។ ដោយសារតែមានការកសាងព្រះពុទ្ធបដិមា រហូតដល់ទៅដល់ចំនួន …
អានបន្ត »រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកជ្រោះផ្អោក គឺជារមណីយដ្ឋានធម្មជាតិបែបកែឆ្នៃមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ ដែលមានចំងាយប្រមាណជា៤៧គីឡូម៉ែតពីទីរួមខេត្ត។ ដើម្បីទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ រួចបត់ស្តាំពេលទៅដល់ផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់រមណីយដ្ឋានទឹកជ្រោះផ្អោក ដែលជាកន្លែង មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចរផងដែរ ។ …
អានបន្ត »រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ
រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ ៖ ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ២៧គ.ម។ …
អានបន្ត »រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ
រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ ជារមណីយដ្ឋានប្រវត្តិសាស្រ្ត នាសម័យនគរភ្នំ។ ប្រាសាទភ្នំដា ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គបុរី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ។ ប្រសិនបើបន្តដំណើរទៅមុខបន្តិចនឹងបានទៅដល់ព្រំដែនប្រទេសកម្ពុជា វៀតណាមហើយ។ ទីតាំងភូមិសាស្រ្ត ប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ …
អានបន្ត »