រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកជ្រោះតាតៃ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ រមណីយដ្ឋាននេះ ជាតំបន់អេកូទេសចរណ៍មួយ ដែលទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មិនអាចនឹងមើលរំលងនៅពេលមកកំសាន្តក្នុងខេត្តកោះកុង។ ទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់ បានឆក់នូវភាពស្មុគស្មាញ …
អានបន្ត »រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ
រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ ៖ ធ្វើដំណើរទៅ ខេត្តកោះកុង លោកអ្នកគួរទៅលេងទឺកជ្រោះតាចាកឲ្យបានម្ដង ដោយសារជារមណីយដ្ឋានថ្មីមួយ ដែលមានទឹកធ្លាក់ថ្លាឈ្វេង ត្រជាក់ដូចអម្រឹត។ ទឹកធ្លាក់ពីទីខ្ពស់ ប៉ះប្របលើផ្ទាំងថ្ម មានទឹកហូរល្មមអាចលេងនិងងូតបានយ៉ាងសប្បាយ។ ទេសភាពស្រស់ត្រកាលពណ៌បៃតងខ្ចីនារដូវវស្សា កាន់តែធ្វើឲ្យតំបន់នេះ ប្រៀបដូចស្ថានសួគិ៍ អាចបំបាត់ទុក្ខបានទាំងអស់។ លោកអ្នកអាចខ្ចប់អាហារមកញ៉ាំក្រោមដើមឈើម្លប់ត្រឈឹងត្រឈៃក៏បាន ឬអាចកុម្មង់អាហារនៅទីនោះផ្ទាល់ក៏បាន …
អានបន្ត »រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ
រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ ៖ ភ្ញៀវទេសចរទាំងឡាយ កាលបើបានទៅដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុងហើយ ច្រើនតែមើលរំលងកោះស្តេច ។ តាមពិតកោះស្តេចគឺជារមណីយដ្ឋានដែនកោះ ដ៏ល្អអស្ចារ្យមួយ ដែលកម្ររកទីណាមកប្រៀបប្រដូចទីនេះបានឡើយ បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះ ប្រាកដជាមានអារម្មណ៍ប្លែក និង សប្បាយរីករាយឥតឧបមា ដោយមានទេសភាពយ៉ាងល្អស្អាត និង ឆ្នេរខ្សាច់យ៉ាងសក្បុសគួរឱ្យចង់គយគន់ក្រៃលែង ។ តាមពិតកោះស្តេចគឺជាប្រជុំកោះមួយ …
អានបន្ត »