ប្រាសាទបន្ទាយឆ្មារ – ប្រាសាទបុរាណ ៖ ប្រាសាទបន្ទាយឆ្មារកសាងចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្ដបន្ទាយមានជ័យ គេបានរកឃើញថា នៅលើជញ្ជាំង ឬរបងខាងក្នុងទី១ ឬខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្មមួយដុំណាដែលគ្មានចម្លាក់នោះទេ ។ ក្រុមអ្នកប្រាជ្ញអ្នកជំនាញការ សាស្ដ្រាចារ្យ និងវាគ្មិនអន្ដរជាតិ និងជាតិសំខាន់ៗដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះកាលពីដើមសប្ដាហ៍ទី២នៃខែសីហា ឆ្នាំ២០០៩កន្លងមក …
អានបន្ត »ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ
ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ ៖ ប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចំងាយប្រហែលជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចំងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងសតវត្សទី ១២ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ …
អានបន្ត »ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ
ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយទ័ព ខេត្តបន្ទាយមានជ័យ ពុំមានសិលាចារឹកបញ្ជាក់ពីកាលបរិច្ឆេទ និងរាជ្យស្ដេចសាងសង់ទេ ប៉ុន្តែអ្នកស្រាវជ្រាវខ្មែរ និងបរទេស សិក្សាតាមរយៈសំណង់ស្ថាបត្យកម្ម រចនាបថសិល្បៈ និងសំណល់បដិមាមាននៅក្នុងបរិវេណប្រាសាទយល់ថា ប្រាសាទនេះប្រហែលជាកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទកសាងនៅក្នុងកំពែងចំនួន៤ជាន់ ៖ ១. …
អានបន្ត »វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ
វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្តព្រះវិហារប្រាំពីរល្វែង ស្ថិតក្នុងក្រុងអង្គរធំ ខេត្តសៀមរាប នៅពីក្រោយប្រាសាទសួរព្រ័ត្រ នៅខាងស្ដាំដៃនៃផ្លូវចេញពីព្រលានជល់ដំរីឆ្ពោះទៅកាន់ទ្វារជ័យ ។ ធាតុសំខាន់បំផុតនៃវត្តព្រះវិហារប្រាំពីរល្វែងនេះ គឺពុទ្ធបដិមាមួយអង្គមានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេច និងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូរពីពុទ្ធសាសនាមកជាព្រហ្មញ្ញសាសនាវិញ ។ អ្នកស្រាវជ្រាវតែតែចាត់ទុកថា ប្រាសាទបាយ័នត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា …
អានបន្ត »ប្រាសាទស្នឹង – ប្រាសាទខ្មែរ
ប្រាសាទស្នឹង – ប្រាសាទខ្មែរ ៖ នៅក្នុងបរិវេណ វត្តស្នឹង ឃុំស្នឹង ស្រុកបាណន់ ខែត្របាត់ដំបង មានប្រាសាទចំនួន ២ គឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច ដែលប្រហែលជាត្រូវបានកសាងនៅកំឡុងស.វទី ១២ ឬអាចមុននេះ ។ ដែលកំណត់ថា កើត-លិច នេះ …
អានបន្ត »ភ្នំគូលែន – ប្រាសាទខ្មែរ
ភ្នំគូលែន – ប្រាសាទខ្មែរ ៖ ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ គឺជាទីកន្លែងផ្ទុកនូវនិមិត្តរូបដ៏ច្រើនសម្បើម ហើយបានធ្វើវិភាគទានដ៏ផ្ទាល់តាំងពីដើមដល់ចប់ ដើម្បីជួយកសាងប្រវត្តិសាស្ត្រមហានគរដ៏ឧត្តម ហើយទីភ្នំនេះស្ថិតនៅជាមហាកសិណដ៏រស់រវើកសព្វថ្ងៃនេះ ។ ១. ភូមិសាស្ត្របង្រួមនៃភ្នំគូលែន ភ្នំគូលែនមានកំពស់ប្រមាណ ៤៩៥ ម៉ែត្រ ។ …
អានបន្ត »ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ
ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ ៖ ប្រាសាទភ្នំក្រោមជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រមានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូង ហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។ បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោមត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើត នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ …
អានបន្ត »ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ
ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ ៖ ប្រាសាទបក្សីចាំក្រុងស្ថិតនៅកណ្ដាលព្រៃស្រោង ខាងឆ្វេងផ្លូវ និងខាងជើង ភ្នំបាខែង ប្រហែល១៥០ ម៉ែត្រ មានកាំជណ្ដើរស្ថាបនាដោយថ្មបាយក្រៀម និងឥដ្ឋពណ៌ក្រហម ។ នៅម្ដុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ ដែលនៅឆៀងខាងជើង មានប្រាសាទពីរបី ដូចជា ប្រាសាទបាយក្អែក និងប្រាសាទបី …
អានបន្ត »ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ
ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ ៖ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ …
អានបន្ត »ប្រាសាទតាមន្តធំ ឬប្រាសាទតាមាន់ធំ – ប្រាសាទខ្មែរ
ប្រាសាទតាមន្តធំ ឬប្រាសាទតាមាន់ធំ – ប្រាសាទខ្មែរ ៖ ប្រាសាទតាមន្ត ជួនកាលត្រូវបានគេហៅថា “ប្រាសាទតាមាន់” ផងដែរ ព្រោះមានសម្លេងស្រដៀងគ្នា ប៉ុន្តែឈ្មោះដែលត្រឹមត្រូវគឺ “ប្រាសាទតាមន្ត” គឺជាប្រាសាទមន្តអាគម ពុំមែនពាក់ព័ន្ធនឹងមាន់ទាអ្វីទេ ។ មានប្រាសាទចំនួន ២ ស្ថិតនៅក្បែរគ្នាគឺប្រាសាទតាមន្តតូច និងប្រាសាទតាមន្តធំ ដែលយើងលើកមកនិយាយខាងក្រោមនេះ …
អានបន្ត »