Thursday , March 28 2024

អំពីប្រទេសកម្ពុជា

អំពីប្រទេសកម្ពុជា ៖ ប្រទេសកម្ពុជា ឬ ប្រទេសខ្មែរ មានឈ្មោះជាផ្លូវការ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានប្រព័ន្ធគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។  ព្រះរាជាណាចក្រកម្ពុជាមាន ទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន មានព្រំដែនជាប់ប្រទេសថៃ ប្រទេសឡាវ និងជាប់ប្រទេសវៀតណាមនិងលាតសន្ធឹងលើឈូងសមុទ្រថៃ​។ ភ្នំពេញត្រូវបានគេហៅថា «គុជនៃតំបន់អាស៊ី» ជារាជធានីរបស់កម្ពុជាដែលមានប្រជាជនប្រហែល២លាននាក់។

ប្រវត្តិសាស្រ្តកម្ពុជា

ប្រវត្តិសាស្រ្តកម្ពុជា មាន​ជាង ២០០០ ឆ្នាំ​មកហើយ។ រីឯ​ការប្រើប្រាស់​តួអក្សរ​ក៏មាន​ចំណាស់​ដូចគ្នា​ដែរ ទោះបីជា​នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ ការអប់រំ​ការបង្រៀន​អក្សរ ឬ​ការផ្សព្វផ្សាយ និង​ការប្រើប្រាស់​តួអក្សរ​ពុំទាន់​មាន​លក្ខណៈ​ទូលំទូលាយ​ក៏ដោយ។ នៅលើ​ជ្រោយ​ឥណ្ឌូចិន ជនជាតិខ្មែរជា​ជនជាតិ​ចាស់​ជាងគេដែលស្ថិតនៅក្នុង​អម្បូរ​មន-ខ្មែរ ហើយ​ជនជាតិ​នេះ​មាន​វប្បធម៌-អារ្យធម៌​របស់ខ្លួន​ផ្ទាល់​យ៉ាងហោចណាស់​ក៏​ប្រហែល ១ លាន​ឆ្នាំ និង ៦៨០.០០០ ឆ្នាំមុន​គ.ស​មកហើយ​ដែរ។ វប្បធម៌​នេះ​មាន​ការវិវត្ត​ពី​សម័យមួយ​ទៅ​សម័យមួយ​ពី​ភាពសម្បូរ​បែប​ដល់​ភាព ​លូតលាស់​រុងរឿង​លើ​គ្រប់​វិស័យ។ ដោយ​ផ្អែកលើ​ព្រឹត្តិការណ៍ធំៗ ដែលជា​សមិទ្ធផល​នៃ​សង្គម កាលប្រវត្តិ​សាស្ត្រ​កម្ពុជា​ត្រូវគេ​បែងចែក​ជា​ពីរ​សម័យកាល គឺ​សម័យ​បុរេប្រវត្តិសាស្ត្រ និង​សម័យ​ប្រវត្តិសាស្ត្រ។ គេ​អាច​ចែក​កាល ឬ​យុគនីមួយៗខាងលើនេះ​ជាច្រើន​កង់​ថែមទៀត ដូចជា​សម័យ​ថ្ម​បរម​បុរាណ សម័យ​ថ្ម​ក្រួស​បំបែក សម័យ​លោហធាតុ សម័យ​ប្រវត្តិសាស្ត្រ​យុគ​បុរាណ យុគកណ្តាល និង​យុគ​ទំនើប។ ​សម័យ​កាល​ទី ២ នៃ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ឡើង​នៅ​ស.វ​ទី ១ នៃ​គ.ស គឹជា​សម័យ​ប្រវត្តិសាស្ត្រ។ ក្នុង​សម័យនេះ​ខ្មែរ​យើង​មាន​អក្សរ​ប្រចាំ​ជាតិ​របស់ខ្លួន​ដោយ​អ្នកដឹកនាំ​ បាន​ខ្ចី​តួអក្សរ​ឥណ្ឌា​មក​ចងក្រង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់ខ្លួន។ ប៉ុន្តែ​ការប្រើប្រាស់​តួរ​អក្សរ​នៅ​ពុំទាន់​បាន​ផ្សព្វផ្សាយ​ចូល​គ្រប់​ ច្រកល្ហក​ពេញ​ប្រទេស​នៅឡើយ​ទេ។ បុរេប្រវត្តិសាស្ត្រ ការចុះកាលបរិច្ឆេទកាបូន១៤ នៃរូងភ្នំនៅឯល្អាងស្ពាននៅភាគពាយព្យកម្ពុជា បានសឱ្យឃើញថាឧបករណ៍ធ្វើអំពីថ្មមានចាប់តាំងពី ៦០០០-៧០០០ ឆ្នាំ ម.គ. និងគ្រឿងស្មូនមានចាប់តាំងពី …

អានបន្ត »

ដើមកំណើតជនជាតិខ្មែរ

ដើមកំណើតជនជាតិខ្មែរ ៖ បញ្ហាដើមកំណើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេល ដែលគេធ្វើការសិក្សាស្រាវជ្រាវពីអរិយធម៌ ឬ ពីប្រវិត្តិសាស្ត្រខ្មែរ។ យ៉ាងណាមិញជាតិ ឬ ពូជអំបូរជាមូលធម៌មួយយ៉ាងសំខាន់ ជួយបំភ្លឺអ្នកប្រាជ្ញក្នុងការសិក្សាស្រាវជ្រាវពីអរិយធម៌របស់ជនជាតិណាមួយ។ ចំពោះខ្មែរយើង ការយល់មិនច្បាស់ពីអត្តសញ្ញាណ នេះហើយជាហេតុនាំអោយអ្នកសិក្សាខ្លះ មានការភ័ន្តច្រលំរហូតដល់ទាញភ្ជាប់ជាតិខ្មែរទៅនឹងជាតិណាមួយដែលយល់ថាមានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរ។ ជាយូរយារណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរបានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះហើយបានបញ្ចេញជាយោបល់ ឬ សម្មតិកម្មប្លែកៗគ្នា ហើយជួនកាលក៏ផ្ទុយគ្នាស្រឡះតែម្ដង។ ប៉ុន្តែយើងអាចប្រមូលយោបល់ ឬ សម្មតិកម្មទាំងនោះបានជា៣ប្រភេទ៖ ១. យោបល់ដែលយល់ថាខ្មែរគឺឥណ្ឌា ឬ ថាខ្មែរ និង ឥណ្ឌាជាជាតិតែមួយ ទស្សនៈបែបនេះលោកឧកញ្ញា ឈឹម ក្រសេម បានបញ្ជាក់យ៉ាងពិស្ដារក្នុងសៀវភៅ ពង្សាតាខ្មែរ ភាគទី១ បោះពុម្ភនៅភ្នំពេញ គ.ស ១៩៧១។ លោកបានសរសេរជាអាទិថា តាមដែលបានស្រាវជ្រាវតាមផ្លូវប្រវត្តិសាស្ត្រមកហើយ​ ប្រាកដថាក្នុងដែលឥណ្ឌាភាគខាងត្បូង ដែលផុតអំពី​មធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់រវាងកណ្ដាលនៃប្រទេសនោះ គឺត្រង់ដែលហៅថា ទក្ខិណាបថ ឬ ទស្សិណាទ្ធិគោលមានប្រទេសមួយឈ្មោះ កុមេរុ ជាប្រទេសធំមានប្រជាជនកុះករច្រើន ខ្មែរយើងដើមឡើយ មុនដែលផ្សាយមកនៅក្នុងកម្ពុរដ្ឋ-អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះៗជាប្រទេសរបស់ខ្មែរពីបុរាណកាលមក។ …

អានបន្ត »

ទំនៀមទម្លាប់និងប្រពៃណី

ទំនៀមទម្លាប់និងប្រពៃណី កម្ពុជាមានប្រវត្ដិសាស្រ្តដ៏សម្បូរបែបដែលមានតាំងពីរាប់សតវត្សមកហើយ។ តាមរយៈការរួមបញ្ជូលគ្នារវាងព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ។ កម្ពុជាជាប្រជាជាតិមួយដែលអោយតម្លៃខ្ពស់លើសិល្បៈវប្បធម៌ និងទំនៀមទំលាប់របស់ខ្លួន។ ភ្ញៀវទេសចរនឹងបានឃើញអំពីចរិកលក្ខណៈល្អៗ ដែលបង្ហាញពីភាពទន់ភ្លន់ រស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា នៅពេលដែលពួកគេជួបគ្នា។ កិច្ចស្វាគមន៍ ប្រជាជនកម្ពុជា តាមធម្មតាបង្ហាញគារវៈកិច្ចស្វាគមន៍ដោយការសំពះ ដែលដំបូងលើកម្រាមដៃទាំងពីរផ្គុំគ្នា នៅមុខទ្រូង ជាមួយនឹងការអោនលំទោន និងស្វាគមន៍យ៉ាងទន់ភ្លន់ដោយនិយាយ “ជម្រាបសួរ”។ ហើយការសំពះខ្មែរមាន ៥បែបគឺ ចុងម្រាមកណ្ដាលត្រឹមទ្រូង៖ ផ្ដុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្ដាលជាត្រឹមដើមទ្រូង ជាការសំពះដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដីជាដើម និងសម្រាប់អ្នក ដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង ។ ចុងម្រាមកណ្ដាលត្រឹមមាត់​៖​ ផ្ដុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្ដាលត្រឹមមាត់ជាការសំពះ អ្នកមានវ័យចំណាស់ជាង ថៅកែ ឬ ចៅហ្វាយនាយ ។ ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ៖ ផ្ដុំបាតដៃជាសណ្ឋាបផ្កាឈូកក្រពុំដាក់ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ ក្បាលរាងឪនបន្ដិចសំពះ ឪពុក ម្ដាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬ អ្នកមានគុណ ។ ចុងម្រាមកណ្ដាលត្រឹមចិញ្ចើម៖ ផ្ដុំបាតដៃជាសណ្ឋានផ្កាក្រពុំ …

អានបន្ត »

សណ្ឋានដីកម្ពុជា

សណ្ឋានដីកម្ពុជា ៖ កម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅភាគខាត្បូងនៃទី្វបអាស៊ី ដែលមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ​ និងឈូងសមុទ្រប្រទេសថៃ។ កម្ពុជាមានផ្ទៃដីលាតសន្ធឹងចំនួន ១៨១ ០៣៥គីឡូម៉ែតការេ ហើយស្ថិតនៅតំបន់ត្រូពិច។ តំបន់ភាគច្រើននៃប្រទេសកម្ពុជាមានទំហំធំធេងណាស់ ហើយនៅចំកណា្ដលមាន ទន្លេសាប់និងទន្លេមេគង្គ។ ឆ្នេរសមុទ្រកម្ពុជាមានប្រវែង៤៤០គីឡូម៉ែត លាតសន្ធឹងពីចាំយាម (ព្រំដែនថៃ) ដល់ហាទៀង (ព្រំដែនវៀតណាម) មានលក្ខណៈរឆេចរឆូច ប្រកបដោយឆ្នេរថ្ម ឆ្នេរខ្សាច់ និងឆ្នេរភក់។  ឈូងសមុទ្រប្រទេសកម្ពុជា មានជម្រៅទឹកមធ្យមមិនលើសពី៥៦ម៉ែតឡើយ និងមានជំនោរ និងលំនាចពីរដងក្នុងរយៈពេល២៤ម៉ោង។ លក្ខណៈសម្បត្តិធម្មជាតិដ៏ល្អប្រសើរនៃតំបន់មាត់សមុទ្រ អនុគ្រោះច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៖ ដំណាំចំការធំៗ រោងចក្រឧស្សាហកម្ម សកម្មភាពកំពង់ផែ ទេសចរណ៍ នេសាទ និងទំនាញយករ៉ែ។ តំបន់ប្រជុំភ្នំ ជួរភ្នំដងរែក ៖ ជាព្រំដែនរួមរវាងកម្ពុជា ថៃ។ ជួរភ្នំនេះ សណ្ដូកពីកើតទៅលិច ចាប់ពីជ្រលងទន្លេមេគង្គ ដល់ជ្រលងទន្លេចៅផ្រះយ៉ានៃប្រទេសថៃ។ វាមានបណ្ដោយប្រហែល៣០០គីឡូម៉ែត និងរយៈកំពស់ចុះជាលំដាប់ពីកើតទៅលិចគឺពី៧០០ម៉ែត ទៅ៣០០ម៉ែត។ តំបន់នេះមានព្រៃក្រាស់បង្គួរដែលសម្បូរពូជឈើល្អៗ និងសត្វព្រៃច្រើនប្រភេទ។ រតនា។ …

អានបន្ត »