Friday , August 14 2020

អំពីប្រទេសកម្ពុជា

អំពីប្រទេសកម្ពុជា ៖ ប្រទេសកម្ពុជា ឬ ប្រទេសខ្មែរ មានឈ្មោះជាផ្លូវការ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានប្រព័ន្ធគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។  ព្រះរាជាណាចក្រកម្ពុជាមាន ទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន មានព្រំដែនជាប់ប្រទេសថៃ ប្រទេសឡាវ និងជាប់ប្រទេសវៀតណាមនិងលាតសន្ធឹងលើឈូងសមុទ្រថៃ​។ ភ្នំពេញត្រូវបានគេហៅថា «គុជនៃតំបន់អាស៊ី» ជារាជធានីរបស់កម្ពុជាដែលមានប្រជាជនប្រហែល២លាននាក់។

សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា

សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា

សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា ១៩៧៩-១៩៩៣ I. ការរំដោះប្រទេសកម្ពុជាប្រជាធិបតេយ្យ ១. កំណើតរណសិរ្សសាមគ្គីសង្គ្រោះកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងមូលដ្ឋានតស៊ូក្នុងស្រុកស្នួល ខេត្តក្រចេះ មហាសន្និបាតបានប្រារព្ធឡើងដោយមានតំណាងកម្លាំងរដោះគ្រប់តំបន់ទូទាំងប្រទេសចូលរួម។ មហាសន្និបាតបានសម្រេចជាឯកច្ឆ័ន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និង ធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាការមជ្ឈឹមរណសិរ្សដែលមានសមាជិក១៤រូប ក្នុងនោះសមមិត្ត ហេង សំរិន ជាប្រធាន។ មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយដូចតទៅ៖ គោរពឆន្ទះ និង​ គោលបំណងរបស់ប្រជាពលរដ្ឋ ផ្ដូលរលំពួកប្រតិកិរិយាប៉ុល ពត ដែលជាពូកឃាតករ កសាងប្រទេសកម្ពុជាប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព និង សុភមង្គល។ ២. ជ័យជំនះថ្ងៃទី៧ ខែកមរា ឆ្នាំ១៩៧៩ ដោយមានជំនួយពីងកងទ័ពវៀតណាម និងការគាំទ្រពីប្រជាជនកម្ពុជា នៅថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានធ្វើការរំដោះប្រជាជននិងប្រទេសពីរបបកម្ពុជាប្រជាធិបតេយ្យជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែកមរា​ ឆ្នាំ១៩៧៩ ភ្នំពេញត្រូវបានរំដោះ។ កងទ័ពរណសិរ្ស និង កងទ័ពវៀតណាមប្រើរយះពេលបីសប្ដាហ៍ក្នុងការរំដោះប្រទេសកម្ពុជាស្ទើរតែទាំងស្រុង។ …

អានបន្ត »

របបកម្ពុជាប្រជាធិបតេយ្យ

របបកម្ពុជាប្រជាធិបតេយ្យ

របបកម្ពុជាប្រជាធិបតេយ្យ គឺជាឈ្មោះរដ្ឋរបស់ខ្មែរក្រហមក្នុងរយៈពេលគ្រប់គ្រងប្រទេសកម្ពុជា ជារដ្ឋមាន​គណៈបក្សតែមួយ​ និងផ្ដាច់ការដែលបានបង្កើតឡើងក្នុងចន្លោះ​ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ បន្ទាប់ពីកងកម្លាំងខ្មែរក្រហមទទួលបានជ័យជំនះលើរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។​ នៅពេលបក្ស​កុម្មុយនិស្ដកម្ពុជា អនុម័តរដ្ឋធម្មនុញ្ញដែលបានបើកឱកាសឲ្យមានការបោះឆ្នោត និងកសាងនីតិបញ្ញត្តិ បែរជាអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងដៃមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យទៅវិញ។ កម្ពុជាប្រជាធិបតេយ្យ ត្រូវបាន​បែង​ចែក​ជា​៧ភូមិភាគ និង២តំបន់ពិសេស ហើយរបបនេះមិនមានតុលាការ ចៅក្រម ច្បាប់ ឬការជំនុំជម្រះ​អី្វទាំងអស់។ របបកម្ពុជាប្រជាធិបតេយ្យបាន​ដួល​​រលំនៅពេលកងទ័ពវៀតណាមវាយលុកប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨ រហូត​ដល់បានរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ I. រចនាសម្ព័ន្ធដឹកនាំ ១. ការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហម ការចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ មេសា១៩៧៥ កងទ័ពខ្មែរក្រហមបានវាយលុកចូលទីក្រុងភ្នំពេញពីគ្រប់ទិសទី។ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយបង្ខំ ក្រោមលេសថា អង្គការខ្លាចអាមេរិកមកទម្លាក់គ្រាប់បែក ចង់បោសសម្អាតខ្មាំង និង ខ្វះមធ្យោបាយដឹកស្បៀងអោយប្រជាជននៅក្នុងក្រុងភ្នំពេញ។ អ្នករឹងទទឹងនិងបញ្ជាអង្កការនិងត្រូវចាប់ចង ឬ បាញ់ចោលភ្លាមៗតែម្ដងនៅនឹងកន្លែង។ គោលការណ៍របស់ពួកខ្មែរក្រហម នៅថ្ងៃទី២០ ដល់ ២៥ ខែ ឧសភា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំប្រជុំធំមួយ និង …

អានបន្ត »

សម័យសាធារណរដ្ឋខ្មែរ

សម័យសាធារណរដ្ឋខ្មែរ

សម័យសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧០-១៩៧៥ គឺជារដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាដែលត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃ៩តុលា ឆ្នាំ១៩៧០ ។ សាធារណរដ្ឋខ្មែរត្រូវផ្ដួលរំលំនៅឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរដ្ឋកុម្មុយនិស្តផ្ដាច់ការ ដែលគេស្គាល់ថាជាកម្ពុជាប្រជាធិបតេយ្យ ។ I. ការលេចឡើងនៃរបបសាធារណរដ្ឋខ្មែរ ១. ស្ថានភាពប្រទេសកម្ពុជាមុនព្រឹត្តិការណ៍១៨ មិនា ១៩៧០ វិស័យសេដ្ឋកិច្ច បញ្ហាកសិកម្ម៖ ជួបវិបត្តិដោយប្រព័ន្ធធារាសាស្ត្រគ្មានប្រសិទ្ធភាព ជាហេតុធ្វើអោយទិន្នផលកសិកម្មទាប បញ្ញាឧស្សាកម្ម៖ រដ្ឋគ្រប់គ្រងឧស្សាហកម្មមិនបានល្អ ហើយការចំណាយខ្វះតុល្យភាព បញ្ហាពានិជ្ជកិច្ច៖ សម្តេចនរោត្តមសីហនុ បានធ្វើជាតូបនីយកម្មក្នុងវិស័យនីហរ័ណ អាហរ័ណផ្នែកសេដ្ឋកិច្ច និង បិទទ្វារធនាគារឯកជនខ្មែរទាំងឡាយ –  ការធ្វើតូបនីយកម្មពានិជ្ជក្រៅប្រទេសបានជំរុញអោយមានពានិជ្ជកម្មលួចលាក់ជាមួយពួកបះបោរកុម្មុយនីស្ដនៅវៀតណាម។ –  ឆ្នាំ១៩៦៧ ផលស្រូវកម្ពុជាមួយភាគបួនត្រូវបានលក់ដោយគេចពន្ធទៅអោយកម្លាំងកុម្មុយនីស្ដវៀតណាម ព្រោះពួកគេបានអោយតម្លៃខ្ពស់ជាងរដ្ឋ បញ្ហាខាងលើនេះបានធ្វើអោយរាជរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូល។ បញ្ហាជំនួយពីបរទេស៖ ដើម្បីគេចចេញពីសង្គ្រាមនៅវៀតណាមនៅឆ្នាំ១៩៦៣ សម្ដេចនរោត្តមសីហនុ​ បានបដិសេធជំនួយយោធាពីអាមេរិក ដែលមានតម្លៃចំនួន១៥ភាគរយនៃថវិការជាតិ ឯជំនួយពីប្រទេសចិនពុំអាចស្ដារស្ថានភាពចុះខ្សោយនៃកងទ័ពបានទេ។ នៅក្នុងឆ្នាំ១៩៦៧-១៩៦៨ សេដ្ឋកិច្ចរបស់កម្ពុជាមានដំណើរការរាំងស្ទះ ឯប្រជាប្រិយភាពរបស់សម្ដេចនរោត្តមសីហនុ ក៏មានការថយចុះ។ ការពង្រឹងកម្លាំងរបស់បក្សកុម្មុនីស្ដកម្ពុជា ក្នុងឆ្នាំ១៩៦៥ សាឡុត ស (ប៉ុលពត) ទៅរៀននៅវៀតណាមខាងជើងដើម្បីចូលរួមការពិគ្រោះយោបល់ …

អានបន្ត »

សម័យអាណានិគមជប៉ុន

សម័យអាណានិគមជប៉ុន

សម័យអាណានិគមជប៉ុន ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានផ្ដើមនៅចន្លោះឆ្នាំ ១៩៤១ និង ១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេចចេញពីអំពើព្រៃផ្សៃដែលបានធ្វើទារុណលើប្រជាពលរដ្ឋដូចដែលពួកអ្នកកាន់កាប់ជាតិជប៉ុនធ្លាប់ធ្វើនៅប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ដូចគ្នា។ សេចក្ដីផ្ដើម គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជាកំឡុងសង្គ្រាមលោកលើកទី២នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ ខ្លួនលើកម្ពុជា។ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានបន្តនៅចន្លោះឆ្នាំ១៩៤១ និង១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេច អំពើព្រៃផ្សៃ ដែលបានដាក់ទោសលើប្រជាពលរដ្ឋដោយពួកអ្នកកាន់កាប់ជប៉ុន នៅប្រទេសនានានៅអាស៊ីអាគ្នេយ៍។ ទោះបីជា ដើមឡើយអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិឈីនៅមានភារកិច្ចតិចតួចក៏ដោយក៏នៅឆ្នាំ១៩៤៥ រដ្ឋអំ ណាច ជប៉ុននៅកម្ពុជា ក៏បានបង្កើតឡើងរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែល ។ សាវតារប្រវត្តិសាស្ត្រ សង្គ្រាមបារាំង-ថៃ ឆ្នាំ១៩៤០-១៩៤១បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិននៅក្នុងទីតាំងមួយនៃភាព កម្សោយ ។ រដ្ឋាភិបាលវិឈីបានចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាម សហភាពឥណ្ឌូចិន និងដាក់កងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព២៥,០០០នាក់ ។ ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងដោយអាស្រ័យនូវសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយបានឆ្លៀតឱកាសបានលើ មុខនាទី របស់ខ្លួន ថៃក៏បានលុកលុយខេត្តភាគខាងលិចរបស់កម្ពុជា។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខា នៃសន្ធិសញ្ញាមួយនៅខែមីនា ឆ្នាំ១៩៤១ ដែលបានបង្ខិតបង្ខំអោយពួកបារាំងលះបង់ខេត្តបាត់ដំបង សៀមរាប ដូចគ្នាដែរ ការ បង្រួញដីរវាងខ្សែស្របទី១៥និងភ្នំដងរែកនៅខេត្តស្ទឹងត្រែង។បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសភាពនិយមជប៉ុននៃលោកសេនាប្រមុខ (ចមពល) …

អានបន្ត »

សម័យសង្គមរាស្រ្តនិយម

សម័យសង្គមរាស្រ្តនិយម

សម័យសង្គមរាស្រ្តនិយម (១៩៥៤ – ១៩៧០) ទង់ជាតិនេះដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៤៨ ​ដល់ឆ្នាំ ១៩៧០។ ១. ការបង្កើតសង្គមរាស្ត្រនិយម រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ បានកំណត់ឲ្យកម្ពុជាជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ រាល់ទស្សនះនយោបាយព្រះមហាក្សត្រត្រូវធ្វើសេចក្ដីស្នើរសុំទៅសភាទើបមានសុពលភាព គណបក្សក្នុងសភាជារបាំងជានិច្ចទោះបីកម្មវិធីព្រះមហាក្សត្រល្អយ៉ាងណាក៏ដោយ ព្រះរាជតម្រិះរបស់ព្រះបាទនរោត្តមសីហនុ គឺចង់អោយគណបក្សនយោបាយមហាជនរស់ជុំវិញព្រះមហាក្សត្រ។ ព្រះអង្គមិនចង់ឃើញបញ្ហាផ្ទៃក្នុងដែលនៅតែប្រេះស្រាំ គ្មានឯកភាពជាតិ។ អាស្រ័យហេតុនេះទើបនៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៥៥ ព្រះបាទនរោត្តម សីហនុ បានថ្វាយរាជបល្ល័ង្កទៅព្រះបិតានាម នរោត្តមសុរាម្រិត។ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៥៥ សម្ដេចនរោត្តមសីហនុ បានបង្កើតអង្គការនយោបាយ សង្គមរាស្រ្តនិយម ហៅកាត់ថាសង្គម។ អង្គការនេះចូលរួមបោះឆ្នោតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ដែលមានបក្សជាច្រើនចូលរួមប្រកួតប្រជែង។ ២. កត្តាដែលធ្វើអោយប្រជាជនជឿជាក់លើសង្គមរាស្ត្រនិយម សម្ដេចនរោត្តម សីហនុដែលជាស្ថាបនិក និង ជាប្រធានមានប្រជាប្រិយខ្លាំង ព្រោះប្រជារាស្ត្រទទួលស្គាល់ព្រះអង្គជាបិតាឯករាជ្យជាតិ និង សន្តិភាព ភាពរឹងម៉ាំនៃរចនាសម្ព័ន្ធដឹកនាំរបស់សង្គមរាស្ត្រនិយម …

អានបន្ត »

អាណាចក្រនគរភ្នំ ឬ ហ្វ៊ូនណន

អាហាចក្រនគរភ្នំ

អាណាចក្រនគរភ្នំ ឬ ហ្វ៊ូនណន ៖ ទឹក​ដី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ហើយ​និង​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ បាន​ត្រូវ​ពួក​ខ្មែរ​មួយ​ក្រុម​ដែល​មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ ឬ​ដែល​ជឿ​ថា បុព្វបុរស​ដូនតា​របស់​ខ្លួន មាន​អម្បូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​មក​ហើយ។ ឯកសារ​ចិន របស់ លោក កាំង ថៃ ដែល​បាន​មក​ទស្សនា​នគរភ្នំ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ បាន​រៀប​រាប់​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ​៥០​នៃ​គ្រិស្ដសករាជ មាន​ជនជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា តាម​កោះ​ខាង​ត្បូង​មក​អាណាចក្រ​ភ្នំ។ ហេតុ​ដែល​បណ្ដាល​អោយ​ព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើ​ដំណើរ​មក​កាន់​នគរភ្នំ នេះ ព្រោះ​យប់​មួយ​ព្រះបាទ ហ៊ុន ទៀន បាន​យល់​សប្ដិ​ឃើញ​ថា ទេវតា​ដែល​បី​បាច់​ថែ​រក្សា​ព្រះអង្គ បាន​ធ្វើ​អំណោយ​ធ្នូ​ទិព្វ​មួយ​ដល់​ព្រះអង្គ ហើយ​បញ្ជា​អោយ​ព្រះអង្គ​ឡើង​ជិះ​សំពៅ​ដ៏​ធំ​មួយ។ លោក កាំង ថៃ បន្ត​ថា លុះ​ព្រឹក​ឡើង ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ទេវស្ថាន ដើម្បី​ធ្វើ​សក្ការបូជា ស្រាប់​តែ​បាន​ឃើញ​ធ្នូ​ទិព្វ​នោះ​ដូច​សុបិន្ដ​មែន។ ដោយ​សុបិន្ដ​ឆុត​ដូច្នេះ ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​តាម​សមុទ្រ ទៅ​កាន់​អាណាចក្រ​ភ្នំ​តាម​ការ​ណែនាំ​របស់​ទេវតា​ក្នុង​ការ​យល់​សប្ដិ​នោះ។ មក​ដល់​នគរភ្នំ ព្រះបាទ …

អានបន្ត »

សម័យក្រោយអង្គរ

សម័យក្រោយអង្គរ

សម័យក្រោយអង្គរ ៖ បើតាមឯកសាររឿងព្រេងខែ្មរភាគ៥ របស់ក្រុមជំនុំទំនៀមទម្លាប់ ខែ្មរបញ្ជាក់ថា ទីក្រុងឧដុង្គចាប់ កសាងឡើងក្នុងសតវត្សរ៍ទី១៧ក្នុង រជ្ជកាល ព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២។ ក្នុងពុទ្ឋសករាជ ២១៦៤នៃគ្រិស្ត សករាជ ១៦២០ ព្រះបាទ សមេ្តចព្រះជ័យជេដ្ឋា សេ្តចគង់នៅ ព្រះរាជ វាំងល្វាឯម ទ្រង់ បាននាំ សេនាបតី និងនាម៉ឺន សព្វមុខមន្រ្តីចុះព្រះរាជ ទីនាំងនាវាសេ្តចយាងទៅប្រពាតនៅ តំបន់ អូរក្រុងលាយក្នុងខេត្ត សំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លា ជាយូរ ថៃ្ងរួចសេ្តចយាងទៅ ក្រសាល នៅតាដុងយាយ ជ័យទ្រង់ក៏ទតឃើញ ទីទួលមួយនៅតំបន់ស្រះកែវ ជាទីមានទេសភាព ល្អក៏ ទ្រង់ចាប់ព្រះ ទ័យហើយទ្រង់មានព្រះតម្រាស់ ជាមួយមន្រ្តី មានហោធិបតីជាដើម ថា យើង ចង់សាងព្រះរាជវាំងគង់ នៅទីនេះតើ អស់អ្នកទាំងពួងយល់ ថាមេ្តច? ឧកញ្ញ៉ាហោរាធិបតីមុំគន់គូរ ពិនិត្យ មើលទីដីនោះដោយ ក្បួនហោរាសាស្រ្តហើយក្រាបបង្គំទូលថា” …

អានបន្ត »

សម័យចេនឡា

សម័យចេនឡា

សម័យចេនឡា គឺ​ជា​ឈ្មោះ​អាណាចក្រមួយ​ដែល​កើត​ឡើង​ ក្រោយ​ពី​អាណាចក្រភ្នំ បាន​ដួល​រលំ​។ ក្រោយ​មក​ចេនឡា ក៏​ត្រូវ​បាន​បែង​ចេក​ជាពីរ គឺ​ចេនឡា​ខាង​ជើង​ ជា​ចេនឡា​ដីគោក និង​ចេនឡាខាង​ត្បូង​ ជា​ចេនឡា​ទឹក​លិច​។ ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គ ក្នុងតំបន់បាសាក់ប្រទេសឡាវ សព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្ត នឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ា ក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្ម នាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន … ។ ប្រជាករ និងស្ថានភាពសង្គម ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរភ្នំ ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឲ្យមានការវាតដី ជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី …

អានបន្ត »

សម័យមហានគរ – សម័យអង្គរ

សម័យមហានគរ - សម័យអង្គរ

សម័យមហានគរ – សម័យអង្គរ ៖​ គឺ​ជា​សម័យ​កាល​មួយ​ ដែល​កម្វុជទេឝរីកចំរើន​ដល់​កំពូល​ លើ​គ្រប់​វិស័យ​ ក្រោម​ការ​ដឹកនាំរបស់​ព្រះបាទជយវម៌្មទី៧។ សង្គមសម័យមហានគរ ប្រជាជនសម័យមហានគរចែកជាបី៖ ក្រុមសាសនា មាន ព្រាហ្មណ៍ និង បព្វជិត ក្រុមអ្នកធ្វើចំបាំង មានក្សត្រ និង នាម៉ឺន ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ។ ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ប្រាសាទនីមួយៗមានអ្នកបំរើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់។ មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។ របៀបគ្រប់គ្រងប្រទេស ទឹកដីកម្ពុជាសម័យមហានគរ ទឹកដីកម្ពុជាសម័យមហានគរ លក្ខណៈនៃការគ្រប់គ្រង ការគ្រប់គ្រងនាសម័យមហានគរ ធ្វើទៅតាមទស្សនៈសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រជាអាទិទេព បែងភាគចុះមកគ្រប់គ្រងមនុស្សលោក។ ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកអនុវត្ត និងជាចៅក្រមកាត់ក្ដីទៀត។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រជាមេទ័ពដ៏ខ្លាំងក្លាផងដែរ។ ការរៀបចំរដ្ឋបាល សម័យមហានគរ កម្ពុជាជាប្រទេសសក្ដិភូមិមួយមានមន្ត្រីច្រើន។ អំណាចគ្រប់គ្រងត្រូវបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ។ ព្រះរាជាជាម្ចាស់ផែនដី …

អានបន្ត »

សម័យអាណានិគមនិយមបារាំង

សម័យអាណានិគមនិយមបារាំង

សម័យអាណានិគមនិយមបារាំង ៖ ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយ គិតចាប់ពីឆ្នាំ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ នៅឆ្នាំ១៨៦៣កម្ពុជា ក្រោមការគ្រប់គ្រងរបស់ព្រះបាទនរោត្តមបាន ប្រែជាប្រទេសក្រោមអាណាព្យាបាលបារាំង។ នៅខែតុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត Union Indochinoise (សហភាពឥណ្ឌូ ចិន) ដែលនៅពេលនោះបានបញ្ចូលកម្ពុជា គឺជាភាពជាម្ចាស់បារាំងស្វ័យតរួចរាល់ទៅហើយ និងតំបន់ទាំងបីនៃវៀតណាម(តុងកឹង អណ្ណាម និងកូសាំងស៊ីន)។ នៅឆ្នាំ១៨៩៣ ឡាវត្រូវបាន រាប់បញ្ចូលបន្ទាប់ពីពួកបារាំងបានគំរាមកំហែងដល់ព្រះបាទចុល្លាង្ករសៀមជាមួយនឹងសង្គ្រាម ដោយហេតុនោះក៏បង្ខំអោយទ្រង់បោះបង់ចោលទឹកដីនេះ។ ដំណើរមកដល់នៃអំណាចត្រួតត្រារបស់បារាំង នៅឆ្នាំ ១៨៦២ បន្ទាបពីដំណើររបស់ឧត្ដមនាវីបូណា (ទេសាភិបាលបារាំងប្រចាំក្រុងព្រៃ នគរ) មកកម្ពុជា បារាំងយល់ថា ភូមិ សាស្ត្រអាចឲ្យបារាំងបង្កើតមូលដ្ឋានបន្តដំណើរទៅកាន់ កាប់ទិសឧត្ដរ និងបស្ចិមនៃឥណ្ឌូចិន ព្រមទាំងអាចបង្កើតរបាំងខណ្ឌដែន ដី ដែលកាន់កាប់ដោយបារាំង និងអង់គ្លេសនៅឥណ្ឌូចិន។ បារាំងឱ្យលោក ឡាក្រង់ឌីយែ មកចរចាបញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦០-១៩០៤) ឱ្យយល់ព្រមចុះព្រះហស្តលេខាលើសន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ថ្ងៃ …

អានបន្ត »