Wednesday , March 27 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

ច្របាច់កចិន លៀនអណ្តាតខ្មែរ – សុភាសិតខ្មែរអធិប្បាយ

ច្របាច់កចិន លៀនអណ្តាតខ្មែរ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ច្របាច់កចិន លៀនអណ្តាតខ្មែរ ៖ ការ​ប្រើ​ឥទ្ធិពល​កៀប​សង្កត់​ចិន ខ្មែរ​ជា​អ្នក​រងគ្រោះ ។ អត្ថាធិប្បាយ ច្របាច់កចិន លៀនអណ្តាតខ្មែរ ចិន​នៅ​ពេល​នេះ លោក​សំដៅ​យក​វិនិយោគិន ឬ​ពួក​ឈ្មួញ​ធំៗ ។ កាលណា​រដ្ឋ​បន្តឹង​សួយសារ​ពន្ធអាករ​ពី​ពួក​ឈ្មួញ​ធំៗ ពួក​ឈ្មួញ​ទាំង​នោះ ក៏​បន្តឹង​ថ្លៃ​ទំនិញ​ពី​អ្នក​ប្រើប្រាស់ គឺ​អ្នក​ទិញ ។ តើ​អ្នកណា​ជា​អ្នក​ប្រើប្រាស់ ? គឺ​ប្រជារាស្ត្រ​ខ្មែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា បើ​រដ្ឋ​កៀប​ចិនៗ​កៀប​ខ្មែរៗ​លៀន​ភ្នែកត្លែ ឬ​លៀន​អណ្តាត ។ ឧទាហរណ៍ ៖ រដ្ឋ​ដំឡើង​ថ្លៃ​អង្ករ ឈ្មួញ​អង្ករ​ដំឡើង​ថ្លៃ​ពី​ខ្មែរ​អ្នក​ហូប រដ្ឋ​ដំឡើង​ពន្ធ​ឡាន​ឈ្នួល ថៅកែ​ឡាន​ឈ្នួល​ដំឡើង​ថ្លៃ​ពី​ខ្មែរ​អ្នកជិះ រដ្ឋ​ដំឡើង​ពន្ធ​សាំង ថៅកែ​សាំង​ដំឡើង​ថ្លៃ​ប្រេង​ពី​ខ្មែរ​ប្រើប្រាស់​សាំង​គ្រប់​គ្នា រដ្ឋ​ដំឡើង​ពន្ធអាករ​បណ្ដាញ​ខ្សែ​ទូរសព្ទ ថៅកែ​បណ្ដាញ​ដំឡើង​ថ្លៃ​សេវា​ពី​អ្នក​ប្រើប្រាស់ រដ្ឋ​ដំឡើង​ពន្ធដារ​ពី​រោងចក្រ​នានា ថៅកែ​រោងចក្រ​ដំឡើង​ម៉ោង​ការងារ​កម្មករ តែ​ប្រាក់​ឈ្នួល​នៅ​ដដែល ។ ករណី​ដូច​ខាងលើ​នេះ ផល​ប៉ះទង្គិច​ធ្លាក់​មក​លើ​អ្នក​ប្រើប្រាស់ ជាពិសេស​ធ្លាក់​មក​លើ​ប្រជារាស្ត្រ​ខ្មែរ​តែ​ម្ដង ។ ឯ​ថៅកែ ឬ​ពាណិជករ​ធំៗ គ្មាន​បញ្ហា​អ្វី​ទាំងអស់ …

អានបន្ត »

ចម្បាំងរាំងជល – សុភាសិតខ្មែរអធិប្បាយ

ចម្បាំងរាំងជល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចម្បាំងរាំងជល ៖ មហន្តរាយ​នៃ​ភ្នក់​ភ្លើង​សង្គ្រាម ។ អត្ថាធិប្បាយ ចម្បាំងរាំងជល «ជល» មាន​ន័យ​ថា «ទឹក» គឺ​លោក​ចង់​ពោល​ថា កាលណា​មាន​សង្គ្រាម អ្វីៗ​ក៏​វិនាស​ហីនហោច​ទាំងអស់ សូម្បី​តែ​ទឹកភ្លៀង​ក៏​រាំង​មិន​បង្អុរ​ចុះ​មក​ដែរ ។ ព្រោះ​កន្លែង​ណា​មាន​សង្គ្រាម កន្លែង​នោះ​តែង​ទទួល​រង​នូវ​វិនាសកម្ម​គ្រប់​បែប​យ៉ាង ដូចជា ភោគផល​ដំណាំ ផ្ទះសម្បែង ជា​ពិសេស​ព្រៃព្រឹក្សា ។ ព្រៃឈើ​ធំៗ​ខ្ទេចខ្ទី​គ្មាន​សល់ ទិដ្ឋភាព​ដែល​ធ្លាប់​តែ​ស្រស់​បំព្រង​ក៏​ក្លាយ​ជា​វាល​រហោស្ថាន ។ រុក្ខជាតិ​តូច​ធំ​ក្រៀម​ស្វិត​ក្រញង់​ដោយសារ​ត្រូវ​ចំហាយ​គ្រាប់​រំសេវ ។ បើ​រុក្ខជាតិ​តូច​ធំ​វិនាស​អស់​បែប​នេះ ហើយ​ភ្លៀង​ដែល​ធ្លាប់​តែ​បង្អុរ​ចុះ​មក​ក៏​រាំង​លែង​បង្អុរ​មក​ទៀត​ហើយ ព្រោះ​វា​បាត់​បង់​ទំនាញ​ពី​ដើម​ឈើ​ធំៗ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា «ចម្បាំង​រាំង​ជល ឬ​រាំង​ទឹក» ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ – សុភាសិតអធិប្បាយ

អានបន្ត »

ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ – សុភាសិតខ្មែរអធិប្បាយ

ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ ៖ ការ​ឡើង​បុណ្យសក្តិ​តាម​រយៈ​នាយ​ចៅហ្វាយ ។ អត្ថាធិប្បាយ ចៅហ្វាយឡើងបុណ្យ ខុនឡើងសក្តិ ជា​ការ​ធម្មតា កាលណា​ចៅហ្វាយ​ឡើង​បុណ្យ ខុន​ដែល​ជា​មន្ត្រី​ធ្វើការ​ក្រោម​ឱវាទ​តែងតែ​ឡើង​សក្តិ​តាម​ឋានៈ​ខ្លះៗ ដូចជា នៅ​ក្នុង​អង្គភាព​មួយ បើ​មេ​ឡើង​បុណ្យ អ្នក​ថ្នាក់​បន្ទាប់ៗ​ក៏​ឡើង​ហែហម​តាម​មេ​ដែរ ។ ព្រោះ​ថា​មិន​មែន​ចៅហ្វាយ​ម្នាក់​ឯង​ធ្វើ​ការ​បាន​ផល​ប្រសើរ និង​ជោគជ័យ​ទៅ​កើត​ទេ តោង​អាស្រ័យ​នឹង​សហការី​ក្រោម​ឱវាទ​ផង​ដែរ​ទើប​ធ្វើ​ការ​បាន​សម្រេច និង​មាន​ថ្វីដៃ​កិត្តិនាម​ទៅ​បាន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចាប់បានមកតូច រួចទៅធំ – សុភាសិតអធិប្បាយ

អានបន្ត »

ចាប់បានមកតូច រួចទៅធំ – សុភាសិតខ្មែរអធិប្បាយ

ចាប់បានមកតូច រួចទៅធំ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ​ សុភាសិតខ្មែរអធិប្បាយ ៖ ចាប់បានមកតូច រួចទៅធំ​ ៖ ការ​ពោល​អួត​នូវ​អ្វី​ដែល​គេ​មើល​មិន​ឃើញ ។ អត្ថាធិប្បាយ ចាប់បានមកតូច រួចទៅធំ អត្ថានុរូប មនុស្ស​អំនួត​តែង​ពោល​ពី​អ្វី​ដែល​គេ​មិន​បាន​ដឹង ឬ​មិន​បាន​ឃើញ​ថា​ជា​របស់​វិសេស​ណាស់ ។ ដូចជា អ្នក​រុត​ត្រី​ម្នាក់​និយាយ​ថា ត្រី​ដែល​នៅ​ក្នុង​កន្ត្រក​នេះ​សុទ្ធ​តែ​តូចៗ​ទេ ឯ​ត្រី​មួយ​ចំនួន​ដែល​រួច​ទៅ​នោះ​សុទ្ធ​តែ​ធំៗ ។ ប៉ុន្តែ​កម្លាំង​ដៃ​ខ្ញុំ​ខ្សោយ​ពេក ចាប់​មិន​ជាប់​វា​រួច​អស់​ទៅ ។ ប៉ុន្តែ​តាម​ការ​ពិត ត្រី​ដែល​នៅ​ក្នុង​កន្ត្រក​ក្ដី ត្រី​ដែល​រួច​ទៅ​ក្ដី សុទ្ធ​តែ​ប៉ុន​គ្នា​ទាំងអស់ ជួន​ត្រី​ដែល​រួច​ទៅ​តូច​ជាង​ទៀត​ផង ។ អត្ថប្បដិរូប កិច្ចការ​ជាក់​ស្ដែង​ចំពោះ​មុខ​ពុំ​សូវ​ល្អ​ទេ ប៉ុន្តែ​មនុស្ស​អំនួត​តែង​ពោល​សរសើរ​នូវ​អ្វី​ដែល​គេ​មិន​បាន​ដឹង មិន​បាន​ឃើញ​ថា​មាន​គុណភាព ឬ​គុណសម្បត្តិ​ល្អ​វិសេសវិសាល​ណាស់ ។ ដូចជា ៖ តុ​ទូ​នេះ​ខ្ញុំ​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ ព្រោះ​ខ្ញុំ​ចាស់​ហើយ កាល​នៅ​ក្មេង​ខ្ញុំ​ធ្វើ​បាន​ស្អាត​ល្អ​ណាស់ ។ កូន​ខ្ញុំ​នៅ​ជិត​នេះ រក​ស៊ី​មិន​សូវ​មាន​បាន​ទេ ប៉ុន្តែ​កូន​ម្នាក់​នៅ​ស្រុក​ក្រៅ រក​ស៊ី​មាន​បាន​ណាស់ ជិះ​សុទ្ធ​តែ​ឡាន​ទំនើប ។ ឥឡូវ​នេះ ខ្ញុំ​រៀន​អ្វី​ក៏​ពុំ​ចូល​ដែរ ព្រោះ​ពិបាក​ចិត្ត​ពេក …

អានបន្ត »