Wednesday , March 27 2024

សុភាសិតអធិប្បាយ

សុភាសិតអធិប្បាយ គឺការប្រមូលផ្តុំដោយ សុភាសិត​ខ្មែរ​ ដោយអមមកជាមួយការ អធិប្បាយ ពន្យល់ ក្បោះក្បាយលំអិតអំពី អត្ថន័យ ទូទៅរបស់ សុភាសិត ។

ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង – សុភាសិតខ្មែរអធិប្បាយ

ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង ៖ កិច្ច​ការពារ​ខ្លួន និង​ការពារ​លំនឹង​ខ្លួន ។ អត្ថាធិប្បាយ ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង អត្ថានុរូប ធម្មតា ស្រី​ក្រមុំ​ខ្មែរ ជា​ស្រី​ដែល​ស្ថិត​នៅ​ក្នុង​ឥរិយាបថ​ប្រពៃណី​និយម គឺ​មិន​និយាយ​លេង​ឡេះឡោះ មិន​លេង​សើច​ខុស​បែប​បទ​ប្រាស​ចាក​ប្រពៃណី និង​ទំនៀម​ទម្លាប់​ពី​ដូនតា​មក ។ ម្ល៉ោះ​ហើយ បើ​មាន​កំលោះ​ណា​មក​លលេង ញ៉េះញ៉ោះ​លែបខាយ សើច​លេង​នាយ​អាយ នាង​តែង​តែ​មាន​ពាក្យ​ពុំ​ពីរោះ​ខ្លះ ដើម្បី​ការពារ​កិត្តិយស​ខ្លួន​ជា​ស្រី​ក្រមុំ ។ ជា​ការ​ពិត​ណាស់​ហើយ អ្នក​ដែល​ត្រូវ​ការពារ​ខ្លួន​តែងតែ​ម៉ឺងម៉ាត់​ខែងរ៉ែង​ទើប​អាច​ការពារ​ខ្លួន​បាន ។ ត្រង់​ហ្នឹង​ហើយ​ជា​ហេតុ​នាំ​ឲ្យ​គេ​ថា ស្រី​ក្រមុំ​ខ្មែរ​បែប​រាង​កាយៗ​បន្តិច ។ រីឯ​ចង្កូត​យាន​ទាំង​អស់ ទោះ​ជើង​ទឹក ជើង​គោក និង​ជើង​អាកាស សុទ្ធ​តែ​មិន​នៅ​នឹង​តែ​មួយ​ចំណុច​ទេ ។ ព្រោះ​ចង្កូត​នេះ​សម្រាប់​បត់បែន​យាន​ឲ្យ​ទៅ​តាម​កំណោង​ផ្លូវ ឬ​ទៅ​តាម​ទិស​ដៅ​ដែល​គេ​ចង់​ទៅ ។ ទោះ​ផ្លូវ​ត្រង់​ណា​ក៏​ដោយ ក៏​គេ​កាច់​ចង្កូត​ទៅ​ឆ្វេង​ទៅ​ស្ដាំ​បន្តិចៗ​ជានិច្ច​ដើម្បី​ទប់​លំនឹង​ល្បឿន​យាន ។ អត្ថប្បដិរូប ធម្មតា​អ្នក​ដែល​មាន​នាទី​ជា​អ្នកការពារ តែង​តែ​មាន​អាជ្ញាសិទ្ធ​អំណាច​ខ្លះ បើ​មិន​ច្រើន​ក៏​តិច ទើប​អាច​ការពារ​បាន …

អានបន្ត »

កំណាញ់ក្រៅតម្រា – សុភាសិតខ្មែរអធិប្បាយ

កំណាញ់ក្រៅតម្រា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កំណាញ់ក្រៅតម្រា ៖ មនុស្ស​ចិត្ត​អាក្រក់​ទ្រឹស្តស្មូរ​អន្យតិរ្ថីយ៍ ។ អត្ថាធិប្បាយ កំណាញ់ក្រៅតម្រា មនុស្ស​កំណាញ់ គឺ​ស្មូរ​ជន​ដែល​ពុំ​សូវ​មាន​សទ្ធា​ជ្រះថ្លា គ្មាន​ចិត្ត​ចង់​ធ្វើ​ទាន ឬ​ធ្វើ​អំណោយ​បន្តិច​បន្តួច​សោះ​ទេ ។ គេ​ធ្វើ​ដេរ តែ​ធ្វើ​ទាំង​ទើស​ទាំង​ទាល់ ។ ឯ​ជន​កំណាញ់​ក្រៅ​តម្រា​វិញ គឺ​ចិត្ត​អាក្រក់​ហួស​កម្រិត​គិត​ស្មាន​មិន​ដល់ ។ សូម្បី​តែ​របស់​ដែល​ត្រូវ​បោះចោល​សោះ ក៏​មិន​ដាក់​ទាន​ឲ្យ​អ្នកណា​ដែរ ។ និយាយ​ដោយ​ហោច​ទៅ កុំ​ថា​ឡើយ​ទៅ​ដល់​ដាក់​ទាន​ដល់​ស្មូម​យាចក ។ សូម្បី​តែ​មនុស្ស​ក្នុង​គ្រួសារ​ខ្លួន​ឯង ក៏​ជន​នេះ​ពុំ​សូវ​ចង់​ឲ្យ​ដែរ ។ ក្នុង​អារម្មណ៍​របស់​គេ គឺ​គេ​គ្មាន​ទុក​ចិត្ត​អ្នកណា​ម្នាក់​ឡើយ គេ​តែង​គិត​ជានិច្ច​ថា អ្នក​នៅ​ជុំវិញ​ខ្លួន​សុទ្ធ​តែ​ចោរ​ទាំង​អស់ ។ យូរៗ​ទៅ​ខ្លួន​ឯង​ក៏​មិន​ទុក​ចិត្ត​ខ្លួន​ឯង​ដែរ ថែម​ទាំង​ចិត្ត​អាក្រក់​ខ្លួន​ឯង​ទៀត ។ ដូចជា​ខ្លួន​ឯង​ជា​អ្នក​មាន​ស្ដុកស្ដម្ភ តែ​មិន​ហ៊ាន​ស៊ី​ឆ្ងាញ់ ឬ​ស្លៀកពាក់​ស្អាត​ដែរ ។ គឺ​គេ​ស៊ី​ឲ្យ​តែ​តឹង​ពោះ និង​ស្លៀកពាក់​ឲ្យ​តែ​ជិត​ខ្លួន​ប៉ុណ្ណោះ ។ គេ​ឥត​គិត​ថា អ្វី​ដែល​ឆ្ងាញ់ ឬ​អ្វី​ដែល​ស្អាត​នោះ​ទេ ។ មនុស្ស​យ៉ាង​នេះ​ហើយ លោក​ហៅ​ថា …

អានបន្ត »

ក្អេងក្អាងដូចក្អាត់ក្នុងក្អម – សុភាសិតខ្មែរអធិប្បាយ

ក្អេងក្អាងដូចក្អាត់ក្នុងក្អម – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ក្អេងក្អាងដូចក្អាត់ក្នុងក្អម ៖ មនុស្ស​អំនួត​ហួស​មាឌ តែ​ធ្វើ​អ្វី​ពុំ​កើត ។ អត្ថាធិប្បាយ ក្អេងក្អាងដូចក្អាត់ក្នុងក្អម អត្ថានុរូប សត្វ​ក្អាត់​ដែល​គេ​ចាប់​ដាក់​ក្នុង​ក្អម ហែល​ចេញ​ទៅ​ណា​ពុំ​រួច ម្ល៉ោះ​ហើយ​វា​គិត​តែ​ពី​ស្រែក​យំ ។ សំឡេង​វា​លាន់​ខ្ទ័រ​ខ្លាំង ស្រកៀរ​ត្រចៀក​ដោយ​រំពង​នឹង​ក្អម ។ អត្ថប្បដិរូប លោក​ប្រៀប​មនុស្ស​ណា​ដែល​បាន​តែ​សម្ដី​អួត​ក្អេងក្អាង​ទៅ​នឹង​សត្វ​ក្អាត់​ដែល​នៅ​ក្នុង​ក្អម ។ មនុស្ស​បែប​ហ្នឹង​គ្មាន​ធ្វើ​អ្វី​ឲ្យ​ចេញ​ជា​សាច់​ការ​បាន​ទេ គឺ​ដូច​គ្នា​នឹង​សត្វ​ក្អាត់​ដែល​ចេញ​ទៅ​ណា​ពុំ​រួច​ពី​ក្អម​ដូច្នោះ​ដែរ ។ គេ​តែង​សម្គាល់​ឃើញ​ថា ជាទូទៅ​មនុស្ស​ដែល​មាន​កាយវិការ​កំពូល​អួត​នោះ មិន​ដែល​ធ្វើ​អ្វី​បាន​កើត​ទេ ។ ដូចជា មនុស្ស​ខ្លះ អួត​អាង​ខាង​វាយ​កាប់​ចាក់​គ្មាន​អ្នក​ណា​ស្មើ ។ ប៉ុន្តែ​បើ​មាន​អ្នក​ខ្លាំង​មក​តតាំង​តប​វិញ ស្រាប់​តែ​បាក់​អំនួត​បន្ថយ​សំឡេង រហូត​ដល់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​ក៏​មាន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង ៖ ការ​ពោល​សរសើរ​គុណ​ពោធិ​សម្ភារ​របស់​ព្រះសម្មាសម្ពុទ្ធ ។ អត្ថាធិប្បាយ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង ព្រះពុទ្ធ​អង្គ​បរម​គ្រូ ទ្រង់​ប្រកប​ដោយ​អតិ​រេកគុណ​បារមី​មហា​ប្រសើរ​យ៉ាង​ក្រៃលែង​លើ​ត្រ័យ​ភព​គឺ ភព​មនុស្ស ភព​ទេព្ដា ភព​ឥន្ទ្រ​ព្រហ្ម ។ ខែរះឆ្លងផ្លូវ បុរាណាចារ្យ​បាន​ពោល​សរសើរ​នូវ​គុណ​ថ្ងៃ​មហា​នក្ខត្តឫក្ស​ទាំង​បី​លក្ខណៈ​គឺ ថ្ងៃ​ពេញ​បូរមី ១៥​កើត ខែ​ពិសាខ ព្រោះ ៖ កាល​ព្រះអង្គ​ប្រសូត​ក៏​នៅ​ថ្ងៃ​ហ្នឹង កាល​ទ្រង់​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្ពោធិញ្ញាណ​ក៏​នៅ​ថ្ងៃ​ហ្នឹង កាល​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះនិព្វាន​ក៏​នៅ​ថ្ងៃ​ហ្នឹង ហេតុ​នេះ​ហើយ​បាន​ជា​ពុទ្ធបរិស័ទ​ខ្មែរ នាំ​គ្នា​ប្រារព្ធ​ធ្វើ​បុណ្យ «ពិសាខ​បូជា» នៅ​ថ្ងៃ​ពេញ​បូរមី ១៥​កើត ខែ​ពិសាខ ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខាន ។ ម្យ៉ាង​ទៀត ខែ​រះ​ឆ្លង​ផ្លូវ លោក​បាន​ឲ្យ​ន័យ​មួយ​បែប​ទៀត​ថា ខែ​ពេញ​វង់​ឆ្លង​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ទៀត​គ្រប់​ផ្លូវ​ទាំង​បី ឬ​ថា​ថ្ងៃ​១៥​កើត ខែ​ពេញ​បូរមី ជា​ថ្ងៃ​ចប់​ផ្នែក​ខាង​ខ្នើត​ឆ្លង​ចូល​ថ្ងៃ​១​រោច ខែ​ងងឹត​ជា​ថ្ងៃ​ដើម​ផ្នែក​ខាង​រនោច ។ កូនកើតមុនឪ កាល​ព្រះអង្គ​ទ្រង់​សម្រេច​នូវ​ព្រះអរហត្តផល គឺ​បាន​សម្រេច​មុន​ព្រះវរបិតា ។ …

អានបន្ត »

ខឹងខុស ខឹងខូច ខឹងខាត – សុភាសិតខ្មែរអធិប្បាយ

ខឹងខុស ខឹងខូច ខឹងខាត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខឹងខុស ខឹងខូច ខឹងខាត ៖ ទោស​នៃ​កំហឹង​នាំ​ឲ្យ​វិនាស​អន្តរាយ ។ អត្ថាធិប្បាយ ខឹងខុស ខឹងខូច ខឹងខាត ពាក្យ​ថា «ខឹង» គឺ​ជា​អារម្មណ៍​ស្ទុះ​ឡើង ពុះ​កព្ជ្រោល​ឡើង​ដែល​កើត​ឡើង​ពី​កម្លាំង​ចិត្ត​របស់​មនុស្ស​បុថុជ្ជន ។ តាម​ព្រះពុទ្ធ​ដីកា​ទ្រង់​ត្រាស់​ថា «លោភៈ» គឺ​សេចក្ដី​លោភ​ចង់​បាន​ជា​ឫស​គល់​នៃ​ទោសៈ (កំហឹង​ក្រេវ​ក្រោធ) កាល​បើ​ទោសៈ​កើត​ឡើង​ហើយ «មោហៈ» ការ​វង្វេង​វង្វាន់ ក៏​កើត​ឡើង​តាម​លំដាប់​គ្នា ។ កាល​បើ «មោហៈ» កើត​ឡើង​ហើយ អ្វីៗ​ក៏​ដល់​នូវ​ក្ដី​វិនាស​អន្តរាយ​គ្មាន​សល់ ។ ព្រោះ​ថា «មោហៈ» គឺ​សេចក្ដី​វង្វេង​វង្វាន់​នេះ​ហើយ​ដែល​នាំ​ឲ្យ​ធ្វើ​អ្វី​ក៏​ខុស ក៏​ខូច ក៏​ខាត គ្រប់​បែប​យ៉ាង ។ ខឹងខុស បុថុជ្ជន កាល​បើ​កំពុង​ខឹង​ខ្លាំង តែង​ពោល​ពាក្យ​អសុរោះ ប្រាសចាក​សីលធម៌ ចាក​ច្បាប់​ទម្លាប់ ចាក​ផ្លូវ​ល្អ ផ្លូវ​ត្រូវ​ទាំង​អស់ ។ ព្រោះ​អាម្មណ៍​គេ​លែង​ធម្មតា​អស់​ហើយ ។ …

អានបន្ត »

ខ្លួនទីពឹងខ្លួន – សុភាសិតខ្មែរអធិប្បាយ

ខ្លួនទីពឹងខ្លួន – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លួនទីពឹងខ្លួន ៖ ខ្លួន​ឯង​ជា​ទីពឹង​របស់​ខ្លួន​ឯង ។ អត្ថាធិប្បាយ ខ្លួនទីពឹងខ្លួន ព្រះពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា «អត្តា ហិ អត្តនោ នាថោ» មាន​តែ​ខ្លួន​ឯង​ទេ​ដែល​ទីពឹង​របស់​ខ្លួន ។ ព្រះពុទ្ធ​ភាសិត​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា គ្រប់​សកម្មភាព ទោះ​ខាង​ផ្លូវ​កាយ​ក្ដី ផ្លូវ​ចិត្ត​ក្ដី រមែង​មាន​ខ្លួន​ឯង​ជា​ប្រធាន​ទាំង​អស់ ។ ចំណែក​អ្នក​ក្រៅ​ពី​ខ្លួន​គ្រាន់​តែ​ជា​ជំនួយ​រួម​ផ្សំ​សម្រាប់​ខ្លួន​ធ្វើ​ជា​ឧបករណ៍​ប៉ុណ្ណោះ ។ ផ្នែក​ផ្លូវ​ចិត្ត ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​បញ្ជាក់​ថា ការ​ទៅ​ចាប់​កំណើត​ជា​ថ្មី​ទៀត​ក៏​អាស្រ័យ​លើ​កុសល​ធម៌​ដែល​ខ្លួន​បាន​សាង​នោះ​ឯង​ជា​ទីពឹង ។ អ្នក​ដទៃ​ក្រៅ​ពី​ខ្លួន​ពុំ​អាច​ជា​ទីពឹង​ពំនាក់​អាស្រ័យ​បាន​ទេ ។ សម​ដូច​ពុទ្ធ​ភាសិត​ពោល​ថា «កោ ហិ នាថោ បរោ សិយា» ។ ព្រោះ​ថា ចិត្ត​ជា​កុសល​ក្ដី អកុសល​ក្ដី សម្រេច​ឡើង​កើត​ឡើង​ពី​ខ្លួន​ឯង​ទាំង​អស់ ។ ផ្នែក​ផ្លូវ​កាយ បើ​ខ្លួន​ពុំ​មាន​អត្តភាព​ជា​ខ្លួន​ទេ តើ​មាន​អ្វី​ជា​ទីពឹង​របស់​ខ្លួន ។ ខ្លួន​អាស្រ័យ​បាយ​ខ្លួន​ឯង ខ្លួន​ក៏​ត្រូវ​ឆ្អែត​ខ្លួន​ឯង ដែល​នឹង​ពឹង​អ្នក​ដទៃ​ឲ្យ​អាស្រ័យ​បាយ​ជំនួស​រួច​ឲ្យ​ឆ្អែត​ខ្លួន​ឯង …

អានបន្ត »

ខឹងខំអត់ ខ្សត់ខំរក – សុភាសិតខ្មែរអធិប្បាយ

ខឹងខំអត់ ខ្សត់ខំរក – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខឹងខំអត់ ខ្សត់ខំរក ៖ ខន្តី​អំណត់ និង​ការ​តស៊ូ ។ អត្ថាធិប្បាយ ខឹងខំអត់ ខ្សត់ខំរក ខឹងខំអត់ ធម្មតា​មនុស្ស​បថុជ្ជន កាល​បើ​មាន​អារម្មណ៍​ពី​ខាង​ក្រៅ​មក​ប៉ះ​ទង្គិច​នឹង​អារម្មណ៍​ខាង​ក្នុង កំហឹង​ក៏​ស្ទុះ​ពុះ​កញ្ជ្រោល​ឡើង​ភ្លាម ។ កាល​បើ​កំហឹង​ឆេះ​ឡើង​ហើយ អ្វីៗ​ក៏​ភ្លាត់​ចាក​ប្រក្រតី​អស់​រលីង គឺ​ភ្លាត់​ពី​ល្អ​មក​អាក្រក់ ពី​ត្រូវ​មក​ខុស ។ ប៉ុន្តែ​បើ​មនុស្ស​ចេះ​យក​ជ័យ​ជម្នះ​លើ​ផ្លូវ​ចិត្ត​បាន​មិន​ឲ្យ​ក្រេវ​ក្រោធ​ហើយ​នោះ អ្វីៗ​ក៏​វិល​មក​រក​ផ្លូវ​ត្រូវ ផ្លូវ​ល្អ​វិញ ។ ហេតុ​នេះ​ហើយ បាន​ជា​លោក​ប្រាប់​ថា «កុំ​ខឹង បើ​ខឹង​ត្រូវ​ខំ​អត់» ។ ខ្សត់ខំរក អ្នក​ក្រ​ខ្សត់​ទ្រព្យ ត្រូវ​រិះ​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​រក​ទ្រព្យ​ឲ្យ​មាន​ឡើង ។ ការ​ប្រឹងប្រែង​រក​ទ្រព្យ​នេះ​ទៀត​សោត ក៏​អាស្រ័យ​លើ​សេចក្ដី​ព្យាយាម និង​ក្ដី​អំណត់​តស៊ូ​យ៉ាង​ស្វិតស្វាញ​បំផុត ទើប​ស្វែង​រក​ទ្រព្យ​បាន ។ ការ​ស្វែង​រក​ទ្រព្យ​គឺ​ត្រូវ​សន្សំ​តាំង​ពី​តូច​តាច​ឡើង​ទៅ ប្រៀប​ដូច​សត្វ​កណ្ដៀរ​ធ្វើ​ដំបូក​ដូច្នោះ​ដែរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ – សុភាសិតខ្មែរអធិប្បាយ

ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ ៖ មុន​ប្រាថ្នា​ធ្វើ​អ្វី​មួយ តោង​ស្គាល់​ពី​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ច្បាស់​លាស់​សិន ។ អត្ថាធិប្បាយ ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ ខ្លួនតូចកុំតោង ខ្លួន​តូច​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ឋានៈ​ជីវភាព​ឋានន្តរស័ក្តិ ។ អ្នក​ទន់​ខ្សោយ​បែប​នេះ មិន​គួរ​មាន​ចិត្ត​លោភលន់ ចង់​តោង​ចាប់​យក​នូវ​អ្វី​ដែល​ខ្ពស់​ហួស​ពី​ឋានៈ ឬ​សមត្ថភាព​ខ្លួន ។ តួ​យ៉ាង​ដូចជា ៖ កម្មករ​តូច​តាច​ម្នាក់​ប្រាថ្នា​ចង់​ធ្វើ​អគ្គនាយក​ក្រុមហ៊ុន ជន​អវិជ្ជា​ម្នាក់​ប្រាថ្នា​ចង់​ធ្វើ​ប្រធាន​តុលាការ ស្មូម​យាចក​ម្នាក់​ប្រាថ្នា​ចង់​ក្លាយ​ខ្លួន​ជា​វិនិយោគិន ។ ដៃខ្លីកុំឈោងប្រវាឪបភ្ ពំនោល​នេះ ក៏​មាន​ន័យ​ប្រហែល​នឹង​ខ្លួន​តូច​កុំ​តោង​ដែរ ព្រោះ​ពាក្យ​ថា «តោង» និង «ឈោង» មាន​ន័យ​ដូច​គ្នា ។ គ្រាន់​តែ​លោក​ចង់​បញ្ជាក់​បន្ថែម​ឲ្យ​រឹតតែ​ច្បាស់​ឡើង​ទៀត​ប៉ុណ្ណោះ ។ ព្រោះ​មនុស្ស​ដែល​ពុំ​ស្គាល់​សមត្ថភាព​ខ្លួន ច្រើន​តែ​មាន​មហិច្ឆិតា​លោភ​លន់​ឥត​ព្រំដែន ។ ការ​ដែល​ប្រាថ្នា​លោភ​លន់​ចង់​បាន ឬ​ចង់​ធ្វើ​អ្វី​មួយ​ដែល​ហួស​ពី​សមត្ថភាព​ខ្លួន​ខ្លាំង​ពេក សុទ្ធ​តែ​នាំ​មក​នូវ​សេចក្ដី​វិនាស​អន្តរាយ​ទាំង​អស់ ។ ដូចជា ទុរគត​ជន​ម្នាក់​ដេក​ប្រាថ្នា​ចង់​បាន​កូន​ក្រមុំ​មហា​សេដ្ឋី​មក​ធ្វើ​ជា​ប្រពន្ធ ឬ​ដូច​អនក្ខរ​ជន​ម្នាក់​ចង់​ធ្វើ​អ្នក​ដឹកនាំ​ប្រទេស​ជាតិ ។ ឧបមា​ថា …

អានបន្ត »

ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន – សុភាសិតខ្មែរអធិប្បាយ

ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន ៖ កម្លាំង​ខាងក្រៅ​ធ្វើការ​បាន​ល្អ ដោយ​មាន​កម្លាំង​បង្កប់​ខាងក្នុង ។ អត្ថាធិប្បាយ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន ខ្មោច​ស្រុក ខ្មោច​ព្រៃ ក្នុង​ពេល​នេះ លោក​និយាយ​ពី​មនុស្ស​ទុច្ចរិត​ដែល​ចង់​វាយ​ប្រហារ​គោលដៅ​ណា​មួយ ។ ពួក​វា​តែង​មាន​អ្នក​រនុក​ក្នុង​ជា​អ្នក​ឲ្យ​ការណ៍ ទើប​ធ្វើការ​នោះ​បាន​សម្រេច​ល្អ ។ ឧទាហរណ៍ៈ មាន​ចោរ​មួយ​ក្រុម​ចង់​ចូល​លួច ឬ​ប្លន់​ផ្ទះ​មួយ ឬ​អង្គភាព​មួយ ។ ពួកវា​តែង​មាន​រនុក​ក្នុង​ជា​អ្នក​ផ្ដល់​ព័ត៌មាន ។ រនុក​ក្នុង​នេះ ជួន​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ ឬ​ក្នុង​អង្គភាព ។ ជួន​ជា​កូន​ក្មួយ ឬ​សាច់​ញាតិ ឬ​ក៏​ជា​បុគ្គលិក​ក្នុង​អង្គភាព ។ កាល​បើ​រនុក​ក្នុង​ផ្ដល់​ព័ត៌មាន​បាន​ល្អ ពួក​វា​ក៏​វាយ​លុក​ចូល​យ៉ាង​ជោគជ័យ ។ ឯ​រឿង​នយោបាយ អ្នក​ដឹកនាំ​ដ៏​ឆ្លាត​វៃ​ក៏​អនុវត្ត​តាម​រូបមន្ត​នេះ​ដែរ ។ ដូចជា គេ​ចង់​ចូល​វាយ​លុក​បន្ទាយ​ខ្មាំង គេ​ត្រូវ​រក​រនុក​ក្នុង​ឲ្យ​បាន​ទើប​វាយ​លុក​ចំៗ​គោលដៅ​តែ​ម្ដង ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ

ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខុសម្តង ឆ្គងមួយពេល ៖ ការ​លើក​អភ័យ​ដោយ​មនោសញ្ចេតនា ។ អត្ថាធិប្បាយ ខុសម្តង ឆ្គងមួយពេល នៅ​ក្នុង​អង្គភាព​នីមួយៗ​តែង​មាន​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​ដែល​នាំ​ឲ្យ​ប្រធាន​អង្គភាព​ខឹង​ក្រេវក្រោធ រហូត​ដល់​ចង់​ដក​ហូត​មុខងារ ឬ​ដេញ​ចោល​ទៀត​ផង ។ ពេល​នោះ ចាស់ទុំ​ក្នុង​អង្គភាព​ជួយ​និយាយ​សម្រុះ​សម្រួល​បន្ធូរ​ភាព​ក្រេវក្រោធ​ថា ណ្ហើយ​… គួរ​លើក​អភ័យ​ឲ្យ​គ្នា​ម្ដង​ទៅ​ព្រោះ​កំហុស​នេះ​កើត​ឡើង​ដោយ​អចេតនា​ទេ បើ​ថ្ងៃ​ក្រោយ​នៅ​តែ​ប្រព្រឹត្ត​ទៀត សឹម​ធ្វើ​ទោស​តាម​ដំណើរ ។ ម្យ៉ាង​ទៀត គ្នា​ទើប​តែ​ខុស​ម្ដង​ឆ្គង​មួយ​ពេល​នេះ​ទេ ។ សេចក្ដី​អង្វរ​ក​ប៉ុណ្ណេះ អាច​ធ្វើ​ឲ្យ​ប្រធាន​ស្ងៀម និង​រំសាយ​កំហឹង​បាន​មួយ​កម្រិត​ដែរ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »