Tuesday , April 20 2021

រឿងនិទានបរទេស

សម្តីសេដ្ឋី – រឿងព្រេងបរទេស

សម្តីសេដ្ឋី - រឿងព្រេងបរទេស

សម្តីសេដ្ឋី – រឿងព្រេងបរទេស ៖ នៅរដ្ឋស៊ូ មានសេដ្ឋីម្នាក់ដែលគាត់រីកចំរើនលូតលាស់និងមានស្តុកស្តម្ភចេញមកពីភាពក្រីក្រតោកយាករបស់គាត់នោះឯងដោយពិត។ រឿងរ៉ាវរបស់គាត់ត្រូវបានគេនាំយកទៅនិយាយតៗគ្នាហើយល្បីខ្ចរខ្ចាយទៅដល់រដ្ឋផ្សេងទៀត។ បុរសក្រីក្រឈ្មោះលូ ធ្វើដំណើរត្រចចរកាត់ស្រុកកាត់ព្រៃមកពីរដ្ឋយ៉ុង ឆ្ពោះរដ្ឋស៊ូ ហើយសុំចូលជួបសេដ្ឋីម្នាក់នេះដើម្បីសាកសួរគន្លឹះអាថ៌កំបាំងដែលនាំឲ្យមានស្តុកស្តម្ភ ចំណែកឯលោកសេដ្ឋីវិញក៏មិនបានកំណាញ់ចំណេះដឹងអ្វីឡើយ។ “គន្លឹះឈានទៅកាន់ភាពស្តុកស្តម្ភនោះ ខ្ញុំរីករាយនឹងប្រាប់អ្នក ព្រោះវិធីរបស់ខ្ញុំនេះវាគ្មានអ្វីពិបាកសោះឡើយ គឺខ្ញុំមានអាជីពលួចឆក់ គ្រាន់តែឆ្នាំដំបូងខ្ញុំក៏មានបានល្មមហូបចុក ចូលឆ្នាំទីពីរខ្ញុំក៏ចាប់ផ្តើមមានទ្រព្យសម្បតិ្តនៅសល់ពីការហូបចុក លុះដល់ឆ្នាំទីបី ទ្រព្យសម្បត្តិមាសប្រាក់ដែលនៅក្នុងឃ្លាំងខ្ញុំក៏ក-ពូនច្រើនឡើងៗ …

អានបន្ត »

មេទ័ពល្អកម្ររកបាន – រឿងព្រេងបរទេស

មេទ័ពល្អកម្ររកបាន - រឿងព្រេងបរទេស

មេទ័ពល្អកម្ររកបាន – រឿងព្រេងបរទេស ៖ ចង់រកពលទាហានរាប់ពាន់រាប់ហ្មឺនក៏មិនពិបាកអ្វី តែបើចង់រកមេដឹកនាំទ័ពដែលពួកែឈ្លាសវៃ ជំនាញការសឹកសង្គ្រាមសូម្បីតែម្នាក់ក៏ពិបាករកណាស់ទៅហើយ។ ហានស៊ិន ចូលចិត្តអានតម្រាពិជ័យសង្រ្គាមតាំងពីក្មេង ធ្វើឲ្យគេមានជំនាញផ្នែកខាងទាហានយ៉ាងជាក់លាក់។ ដំបូងឡើយ គេបានចូលរួមជាមួយទ័ពរបស់សៀងវី តែមិនបានទទួលនាទីសំខាន់ទើបក្រោយមកបានរត់គេចមកនៅជាមួយទ័ពរបស់ លិវប៉័ងវិញ តែក៏បានទទួលនាទីត្រឹមជាអ្នកមើលថែឃ្លាំងស្បៀងអាហារ ធ្វើឲ្យហាន ស៊ិនមានអារម្មណ៍ខកបំណងជាខ្លាំង។ ក្រោយមកមាននាយទាហានមួយចំនួន ឃើញថាលិវប៉័ងគ្មានអនាគតទើបនាំគ្នាគេចទាហាន ដែលក្នុងនោះក៏រួមទាំងហាន …

អានបន្ត »

កម្មករសំពៅ និង សាស្រ្តាចារ្យ – រឿងព្រេងបរទេស

កម្មករសំពៅ និង សាស្រ្តាចារ្យ - រឿងព្រេងបរទេស

កម្មករសំពៅ និង សាស្រ្តាចារ្យ – រឿងព្រេងបរទេស ៖ មានសាស្រ្តាចារ្យប្រកបដោយចំណេះដឹងជ្រាលជ្រៅម្នាក់បានធ្វើដំណើរដោយសំពៅ។ ជារៀងរាល់ថ្ងៃតែងមានកម្មករសំពៅវ័យចំណាស់មកអង្គុយស្តាប់លោកសាស្រ្តាចារ្យនិយាយ។ ថ្ងៃមួយសាស្រ្តាចារ្យសួរកម្មករសំពៅចំណាស់ម្នាក់ថា “តាឯងដើរសំពៅស្ទើរមួយជីវិតហើយ តើតាចេះអំពីសមុទ្រសាស្ត្រ រឺទេ?”។ កម្មករសំពៅតបថា “ខ្ញុំមិនបានរៀនអក្សរមិនដឹងអំពីសមុទ្រសាស្ត្រអ្វីទេបាទ”។ លោកសាស្ត្រាចារ្យគ្រវីក្បាលយឺតៗ និយាយថា តាដើរសំពៅមកមួយជីវិតតែ មិនបានសិក្សាសមុទ្រសាស្រ្ត គឺរឿងរ៉ាវស្តីអំពីមហាសមុទ្រ ក៏ហាក់ដូចបាត់បង់ជីវិត …

អានបន្ត »