Monday , October 19 2020

ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ

ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយទ័ព ខេត្តបន្ទាយមានជ័យ​ ពុំមាន​សិលាចារឹក​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​រាជ្យ​ស្ដេច​សាងសង់​ទេ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ខ្មែរ និង​បរទេស សិក្សា​តាម​រយៈ​សំណង់​ស្ថាបត្យកម្ម រចនាបថ​សិល្បៈ និង​សំណល់​បដិមា​មាន​នៅ​ក្នុង​បរិវេណ​ប្រាសាទ​យល់​ថា ប្រាសាទ​នេះ​ប្រហែលជា​កសាង​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ នៅ​អំឡុង​ដើម​សតវត្ស​ទី​១៣ ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន ។​

ប្រាសាទបន្ទាយទ័ព - ប្រាសាទខ្មែរ

ប្រាសាទ​កសាង​នៅក្នុង​កំពែង​ចំនួន​៤​ជាន់ ៖ ១. កំពែង​ខាងក្រៅ​ជា​ដី (កំពែង​ទី​៤) មាន​រាង​ស្ទើរ​ជា​ចតុកោណ​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង ២២០០​ម៉ែត្រ ២. កំពែង​ទី​៣ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​បណ្ដោយ​ប្រវែង ៨០០​ម៉ែត្រ ទទឹង​ប្រវែង ៥០០​ម៉ែត្រ ៣. កំពែង​ទី​២ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង បណ្ដោយ​ប្រវែង ១៥០​ម៉ែត្រ ទទឹង​ប្រវែង ១១០​ម៉ែត្រ កម្ពស់​ប្រវែង​១​ម៉ែត្រ គឺជា​ខឿន​ទី​១​របស់​ប្រាសាទ ព័ទ្ធ​ពី​ក្រៅ​ដោយ​កសិន្ធុ​ធំ​មួយ និង​ទី​៤. កំពែង​ទី​១​មាន​រាង​ចតុកោណ​ស្មើ មាន​ជ្រុង​នីមួយៗ​ប្រវែង ៧០​ម៉ែត្រ កម្ពស់​ប្រវែង ២,៥​ម៉ែត្រ គឺជា​ខឿន​ទី​២​របស់​ប្រាសាទ ។​

ប្រាសាទបន្ទាយទ័ព - ប្រាសាទខ្មែរ

ប្រាសាទ​បន្ទាយទ័ព​សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្នល់ដាច់ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ នា​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ។ ប្រាសាទ​នេះ​ស្ថិតនៅ​ខាងជើង​ស្រុក​ថ្មពួក​ចម្ងាយ ៨​គ.ម នៅ​ខាង​កើត​ផ្លូវ​លេខ​៥៦ ចម្ងាយ​៦​គ.ម ៕

អត្ថបទពេញនិយម ៖ វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

ប្រាសាទបន្ទាយទ័ព - ប្រាសាទខ្មែរ

ប្រាសាទបន្ទាយទ័ព - ប្រាសាទខ្មែរ

 

អំពី រក្សា

សូមអានអត្ថបទនេះ

ប្រាសាទស្នឹង - ប្រាសាទខ្មែរ

ប្រាសាទស្នឹង – ប្រាសាទខ្មែរ

ប្រាសាទស្នឹង – ប្រាសាទខ្មែរ ៖ នៅ​ក្នុង​បរិវេណ វត្ត​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់ ខែត្រ​បាត់ដំបង មាន​ប្រាសាទ​ចំនួន​ ២ គឺ​ប្រាសាទ​ស្នឹង​ខាងកើត និង​ប្រាសាទ​ស្នឹង​ខាង​លិច ដែល​ប្រហែលជា​ត្រូវ​បាន​កសាង​នៅ​កំឡុង​ស.វ​ទី ១២ …

Leave a Reply

Your email address will not be published. Required fields are marked *