Thursday , August 6 2020

ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ

ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ ៖ ប្រាសាទ​បក្សីចាំក្រុង​ស្ថិត​នៅ​កណ្ដាល​ព្រៃស្រោង​ ខាង​ឆ្វេង​ផ្លូវ​ ​និង​ខាង​ជើង ​ភ្នំ​បាខែង​ ​ប្រហែល​១៥០​ ​ម៉ែត្រ​ ​មាន​កាំជណ្ដើរ​ស្ថាបនា​ដោយ​ថ្ម​បាយក្រៀម​ ​និង​ឥដ្ឋ​ពណ៌​ក្រហម ។ នៅ​ម្ដុំ​ប្រាសាទ​នេះ​ក៏​មាន​ប្រាសាទ​តូចៗ​មួយ​ចំនួន​ទៀត​កសាង​អំពី​ឥដ្ឋ​ ​ដែល​ខ្លះ​បាំង​បាត់​ដោយ​រុក្ខជាតិ​ ដែល​នៅ​ឆៀង​ខាង​ជើង មាន​ប្រាសាទ​ពីរ​បី ដូចជា ​ប្រាសាទ​បាយក្អែក និង​ប្រាសាទ​បី ជាដើម ។​

ប្រាសាទបក្សីចាំក្រុង - ប្រាសាទខ្មែរ

ប្រាសាទ​បក្សីចាំក្រុង​មាន​កម្ពស់ ២៧ ម៉ែត្រ គិត​ពី​បាត​ដល់​កំពូល មាន​​រាង​ជា​សាជី​ ​មាន​ថ្នាក់ៗ​ ​ធ្វើ​ពី​ឥដ្ឋ​បែរមុខ​ទៅ​ទិស​ខាងកើត ។​ ​ប្រាសាទ​នេះ​មាន​ ៤​ ​ថ្នាក់​ ​កសាង​ពី​ថ្ម​បាយក្រៀម​បន្ដុប​ ​ប្រាសាទ​ឥដ្ឋ​ខាងលើ​ ​មាន​ជណ្ដើរ​គ្រប់​ទាំង​បួន​ទិស​ ​ទ្វារ​បញ្ឆោត​បី​ទិស​ តែ​ក្បាច់​រចនា​សម្រាប់​បិទ​ពី​ក្រៅ​បាត់បង់​អស់​ហើយ​នៅ​សល់​តែ​ក្បាច់​ផ្ដែ ​រលើ​ខ្លោងទ្វារ​នៅ​ល្អ​ ​មាន​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឰរាវ័ណ​ ​ឯ​ចុង​ទាំង​សង​ខាង​មាន​គណេស​ និង​មាត់ទ្វារ​ខាងកើត​មាន​សិលាចារឹក ។

ប្រាសាទបក្សីចាំក្រុង - ប្រាសាទខ្មែរ

តាម​ឯកសារ​បាន​បញ្ជាក់​ថា​ កាលពី​ជំនាន់​កសាង​ប្រាសាទ​នេះ​ពុំ​មាន​សិលា​ចារឹក​អ្វី​ឡើយ​ លុះដល់​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី២ (៩៤៤​‑​៩៦៨ គ.ស)​ នាំ​រាជធានី​ពី​កោះកេរ​មក​តាំង​នៅ​អង្គរ​សា​ថ្មី​វិញ​នៅ​គ្រិស្ដ​សករាជ​ ៩៤៨​ ​ទើប​ព្រះ​អង្គ​ឱ្យ​គេ​ចារឹក​កាព្យ​សំស្ក្រឹត​នៅ​លើ​មេ​ទ្វារ​គួរ​ជាទី​ ចាប់អារម្មណ៍​ក្រៃ​លែង​ ព្រោះ​មាន​និទាន​អំពី​បុព្វការី​ជន​ដំបូង​បង្អស់​នៃ​ជនជាតិ​ខ្មែរ​ក្នុង​ លំនាំ​រឿង​ព្រេង​ដែល​បាន​និយាយ​ថា​ ខ្មែរ​មាន​តំណ​ពូជ​ពង្ស​មក​ពី​ឥសី​មួយ​អង្គ​ព្រះ​នាម​ ​“កម្ពុ​” ដែល​បង្កើត​ដោយ​ឯកឯង​ ​(ស្វាយម្ភូ) ។

ប្រាសាទបក្សីចាំក្រុង - ប្រាសាទខ្មែរ

ឥសី​នោះ​ទៅ​ភព​ប្រសព្វ​នឹង​ទេពកញ្ញា​ឈ្មោះ​ ​“មេរា” ទើប​បង្កើត​ជា​កូន​ចៅ​តរៀង​មក ។ សិលា​ចារឹក​ក៏​បាន​រៀបរាប់​ដោយ​ដឹង​ថា ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី២ បាន​សាង​រូប​ព្រះ​ឥសូរ​ដោយ​មាស​សុទ្ធ តម្កល់​ទុក​ក្នុង​ប្រាសាទ​នេះ តែ​ឥឡូវ​នេះ មិន​ឃើញ​រូប​ព្រះ​ឥសូរ​នោះ​ទេ ឃើញ​តែ​ព្រះ​ពុទ្ធរូប​ចូល​និព្វាន​វិញ ។ កាល​ពី​ដើម​ប្រាសាទ​បក្សីចាំក្រុង​ប្រហែល​ជា​មាន​កំពែង​ព័ទ្ធ​ជុំវិញ ព្រោះ​ឃើញ​មាន​សំណល់​ខ្លះ ។​ ​ប្រាសាទ​បក្សីចាំក្រុង​កសាង​នៅ​លើ​ស្ថានីយ​បុរេប្រវត្ដិ​មួយ​នៃ​យុគ​សំរឹទ្ធិ ៕​

ប្រាសាទបក្សីចាំក្រុង - ប្រាសាទខ្មែរ

អត្ថបទពេញនិយម ៖ ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ

ប្រាសាទបក្សីចាំក្រុង - ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *