Wednesday , May 25 2022

ប៉ះស្រីយួន – កំណាព្យខ្មែរ

ប៉ះស្រីយួន – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ប៉ះស្រីយួន – កំណាព្យខ្មែរ

ប៉ះស្រីយួន – កំណាព្យខ្មែរ

នាមាត់ទន្លេម៉ោងប្រាំមួយជាមួយយានយន្តម៉ាកល្បីៗ
ខ្ញុំគេសុទ្ធតែយុវវ័យប្រុសស្រីកកកុញមាត់អ៊ឺងកង។
អ្នកខ្លះអត់គូ​ រអ៊ូរខ្សឹបចេះវឹបតាមញ៉ែរក្បែររបង
អ្នកខ្លះគូគេដឹកត្រសងអូនបងមិនដាច់មានហូរហែរ។
ចំណែកខ្ញុំវិញចេញតាមគេទំនេរដួងចិត្តគិតមានស្នេហ៍
ឃើញស្រីម្នាក់នោះគួរសមដែរតាមញ៉ែរជាប់ៗជិតសង្ឃឹម។
លេងមុខចាយរាងដៀងយូរៗខ្ញុំស៊ូរតាមកៀងដូចកូនក្រឹម
សាច់ឈាមអាស៊ីប៉ែកបស្ចឹមញញឹមញយៗចង់ញាក់សាច់។
សួស្តីស្រីស្អាតស្រស់ហ្មត់ហ្មងរូបបងខំតាមមិនឲ្យដាច់
ចង់ដឹងសាសន៍អីពៅបណ្តាច់ទើបសាច់ឈាមស្រីខ្ចីល្អម៉្លេះ?
នាងឆ្លើយមកវិញមិនចំខ្មែរកូរ៉េ រឺក៏បារាំងសេស
ប៉ៃឡាំៗដូចយ៉ាងចែសនាងចេះវៀតណាមពេញទាំងខ្លួន។
អីយ៉ូយៗ!លាសិនហើយមិនឡើយសមសោះប៉ះស្រីយួន
ចំអាស៊ីមែនរាងដូចនួនស្រីយួនខ្លួនខ្ញុំសុំថយហើយ៕

កំណាព្យពេញនិយមបន្ទាប់ ៖ ភ្លៀងធ្លាក់ក្នុងកុមារភាព – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published.